Part 37

540 33 19
                                    

ភាគទី 37
 
   ( ត )

   រំលងបានមួយសន្ទុះភីតឈីក៏ត្រឡប់មកវិញដោយក្នុងដៃមានកាន់ថាសអាហារសម្រាប់ប៊ែលឡា រួមជាមួយទឹកមួយកែវផងដែរ ។

   "អេ៎..នេះទៅណាបាត់ហើយ?!"ភីតឈីចាប់ផ្តើមឆ្លេឆ្លាដូចមាន់រកពងនៅពេលមិនឃើញវត្តមានរបស់ប៊ែលឡា ។

   ជើងស្រឡូនទាំងគូរបានបោះជំហានចេញទៅយ៉ាងលឿនសំដៅទៅចំណតឡានដើម្បីស្វែងរកមើលថាឡានរបស់គេនៅឬអត់ តែពេលមកដល់ក៏ឃើញថាឡានរបស់គេវាបានបាត់ស្រមោលហើយ ។

   "ទៅណាមិនចេះផ្តល់ដំណឹងជាមុនសោះខំរៀបចំបាយឲ្យហត់អត់អំពើ.."ភីតឈីច្រត់ចង្កេះរអ៊ូង៉ូវៗតែម្នាក់ឯងទាំងខឹងទាំងអន់ចិត្តដែរគេមិនប្រាប់នាងជាមុននៅសុខៗក៏ទៅបាត់ទុកឲ្យនាងរៀបចំបាយទឹកទុកចោលទទេៗ ៕

   "ហុឺយ..គិតទៅមនុស្សយើងខំប្រឹងយកចិត្តគេដល់ថ្នាក់ដួសបាយម្ហូបទៅប្រគេនឲ្យតែចុងក្រោយគេបែបជាមិនញុាំ!គិតសព្វៗទៅចង់តា៎សើចឲ្យអាយះមាត់ទេ ហាហាហាស🌚!!!"ចូលមកដល់ផ្ទះបាយដើម្បីរៀបចំទុកដាក់អាហារទាំងនេះភីតឈីក៏ទទួលបានពាក្យសើចចំអកភ្លាមៗពីអេនណាទាក់ទងនឹងរឿងអាហារដែលប៊ែលឡាមិនញុំាហើយចាកចេញទៅបាត់នេះ និយាយសើចចំអកឲ្យនាងចប់អេនណាក៏ដើរបំបុកស្មារបស់ភីតឈីមួយទំហឹងចេញទៅ ។

   "ចំមែនហើយនាងនេះ!"អ៊ែមគ្រវីក្បាលហួសចិត្តនិងអាកប្បកិរិយាគ្មានមេបាប្រដៅរបស់អេនណាបន្តិចរួចក៏បែរមកស្តីបន្តជាមួយភីតឈី៖

   "ឲ្យខ្ញុំសុំទោសជំនួសគេផងណា៎សុំអ្នកនាងកុំប្រកាន់អី..."អ៊ែមដើរចូលមកជិតភីតឈីរួចក៏ពោលពាក្យសុំទោសជំនួសអេនណាសម្រាប់ពាក្យសម្តីមិនល្អដែរនាងបាននិយាយឲ្យភីតឈីមុននេះ ។

   "ចាស៎មិនអីទេខ្ញុំយល់!!"ភីតឈីញញឹមគួរសមរួចក៏ស្តីតបតវិញទាំងគ្មានចិត្តនឹកខឹងដល់អេនណាចំពោះរឿងអម្បាញ់មិញឡើយ ។

   "ចាស៎...."អ៊ែម

   "ម៉ាក់អ៊ំហា៎ ក្មួយជិតឡើងទៅឆេកវិញហើយយ៉ាងណាៗសុំផ្ញើរម៉ាក់អ៊ំជួយមើលប៊ែលជំនួសខ្ញុំផងណា៎!.."ពាក្យសម្តីផ្អែមរលួយបានបន្លឺចេញពីសាលទទួលភ្ញៀវ សូហ្វៀពោលពាក្យផ្តែផ្តាំទៅកាន់អ្នកស្រីម៉ាត្រាដើម្បីឲ្យគាត់ជួយមើលការខុសត្រូវប៊ែលឡាជំនួសនាងពិសេសគឺ..រឿងស្រីៗដែរមកជិតគេនេះតែម្តង🥲 ។

រឿង ពន្លត់ចិត្តស្អប់ (GL Story)حيث تعيش القصص. اكتشف الآن