Part 19

558 34 4
                                    

ភាគទី 19

<< ត >>

"អ្ហាស៎!!!"រាងស្តើងបន្លឺសំឡេងថ្ងូរឡើងមកខណៈរាងខ្ពស់ដែរនៅខាងក្រោមកំពុងតែឈ្មុសឈ្មុលត្រង់ប្រឡោះជើងរបស់នាងយ៉ាងស្រើបស្រៀវ ដៃស្រឡូនស្ទាបអង្អែលសសៃសក់របស់អ្នកខាងក្រោមទាំងរោលរាលពេញរាងកាយព្រោះតែឥទ្ធិពលនៃការដាស់អារម្មណ៍របស់ប៊ែលឡា ។

"..ឈប់សិន!...ប៉ុណ្ណឹងបានហើយ ..ខ្ញុំមានអារម្មណ៍ដូចមានអ្នកណាកំពុងគោះទ្វារ!អ្ហឹម!!"កំពុងតែប្រលែងលេងយ៉ាងជក់ចិត្តភីតឈីក៏ស្រាប់តែលឺសំឡេងគោះទ្វារបន្ទប់របស់នរណាម្នាក់ ទើបរហ័សប្រាប់ឲ្យគេបញ្ឈប់សិន ។

"កុំខ្វល់!"និយាយចប់ប៊ែលឡាក៏លើកាយតូចរបស់ភីតឈីដាក់លើ..........រួចក៏បឺតជញ្ជក់បបូរមាត់ផ្កាឈូករបស់នាងដោយភាពត្រេតត្រអាក ប៊ែលឡាបន្តបឺតជញ្ជក់រហូតដល់អស់ចិត្តអស់ចង់ក៏បង្អុសចុះមកដល់កញ្ជឹងកសខ្ចីបង្កជាត្រាស្នេហ៍ក្រហមៗពាសពេញផ្ទៃសខ្ចីនោះបង្ហាញភាពជាម្ចាស់គ្រប់គ្រងរាងកាយមួយនេះយ៉ាងពេញទី ។

តុក!តុក!

បន្លឺស្នូរគោះទ្វារក៏ចាប់ផ្តើមម្តងទៀតបន្ទាប់ពីស្ងាត់បានមួយសន្ទុះ ដោយការគោះលើកនេះធ្វេីឲ្យដឹងយ៉ាងច្បាស់ពីការបញ្ចេញនូវកម្លាំងដៃដ៏សន្ធឹកសន្ធាប់ដែលបណ្តាលឲ្យរង្គោះរង្គើរដល់អ្នកដែរកំពុងបង្កាត់ភ្លើងស្នេហ៍នៅក្នុងបន្ទប់ទឹកយ៉ាងក្តៅរោលរាលនោះ ។

"ហ្ហើយ!!មិនដឹងជាគោះរកងាប់ស្អីទេវុីយ.."សម្រែកទាំងភាពខឹងសម្បាររបស់ប៊ែលឡាបានបន្លឺជាសំឡេងខណៈម្ចាស់សូរសព្ទនេះក៏កំពុងយកកន្សែងមករុំដើម្បីបិទបាំងរាងកាយរបស់ខ្លួន រួចក៏ដើរសំដៅទៅកាន់ទ្វារដើម្បីជះកំហឹងទៅលើអ្នកដែរហ៊ានគោះទ្វាររំខានកិច្ចការរបស់គេដែរនៅពេលនេះស្ទើរតែជិតបានសម្រេចកិច្ចការនោះទៅហើយ ។

"មានការ...ផាច់!!"និយាយមិនទាន់ចប់ចុងចប់ដើមផងសំឡេងទះកំភ្លៀងលាន់លឺតា៎"ផាច់"ក៏ត្រូវកាត់ផ្តាច់ជាមុនធ្វេីឲ្យអ្នកដែលរងអំពើត្រូវក្តោបថ្ពាល់ដែលត្រូវទះអម្បាញ់មិញជាប់ទាំងក្រសែរភ្នែកកំពុងសម្លឹងចំៗទៅកាន់អ្នកដែលប្រហើនទះតប់ខ្លួនមុននេះ ។

រឿង ពន្លត់ចិត្តស្អប់ (GL Story)Donde viven las historias. Descúbrelo ahora