Part 15

371 30 5
                                    

ភាគទី 15

<< ត >>

ខ្ឌុក!!!!!

សំឡេងផ្គរលាន់បានបន្លឺឡើងខណៈតំណក់ទឹកតូចៗរាប់លានគ្រាប់បានធ្លាក់ជោកជាំពាសពេញផ្ទៃលាយឡំដោយខ្យល់ដែលបោកបក់ខ្លាំងឡើងៗស្ទើរតែហោះរបស់របរទៅតាមកម្លាំងរបស់វាហើយ ។

ចំណែកឯរាងស្តើងដែលកំពុងផ្ចិតផ្ចង់ជូតខ្លួនឲ្យអ្នកដែលសន្លប់ស្តូកនៅលើគ្រែនោះក៏ប្រញាប់រត់ទៅទាញបង្អួចបិទឲ្យជិតព្រោះតែពេលនេះខ្យល់កំពុងបោកបក់នាំយកនូវតំណក់ទឹកទាំងនោះចូលមកកាន់បង្អួចដែរកំពុងចំហររបស់នាង ។

"មេឃដូចជាមិនសមភ្លៀងសោះ!!"រាងស្តើងរអ៊ូង៉ូវៗម្នាក់ឯងទាំងមិនសុខចិត្តជាមួយនឹងមេឃព្រោះមុននេះនាងឃើញព្រះចន្ទនៅរះយ៉ាងស្រស់ស្អាតនៅឡើយសោះក៏ស្រាប់តែភ្លៀងបែបនេះ ។ រអ៊ូចប់ភីតឈីក៏ដើរទៅជិតគ្រែប៊ែលឡាកំពុងតែដេកលង់លក់នោះដើម្បីធ្វេីកិច្ចការរបស់ខ្លួនបន្តតែក៏ស្រាប់តែលឺសំឡេងគេមមើរនិយាយថា..!

"លោកប៉ា!ទីបំផុតកូនបានសងសឹកឲ្យលោកប៉ាហើយ!!"រាងខ្ពស់មមើរនិយាយង៉ុលៗស្ទើរតែស្តាប់មិនបាន ។

"ហុឹស..នេះសូម្បីតែពេលគេងក៏អ្នកនាងនៅតែអាចគិតពីរឿងនេះបានដែរហ្អេស៎??"ភីតឈីដកដង្ហើមធំមួយឃូសរំសាយភាពតានតឹងរួចក៏និយាយតិចៗតបតទៅអ្នកដែលកំពុងលង់លក់ក្នុងស្បៃរាត្រីដែរស្តាប់មិនលឺអ្វីដែរនាងនិយាយនោះ ។

ថ្ងៃថ្មីរាងខ្ពស់ដែលសន្លប់ស្តូកនៅលើគ្រែដោយសារជាតិសូរានោះក៏ក្រោកឡើងទាំងវិលមុខខ្ញាក់ៗព្រោះតែឥទ្វិពលសូរាមិនទាន់សាបរលាបទៅមួយរយភាគ ។

"អួយ!ហេតុអីក៏ឈឺខ្លាំងថ្នាក់នេះ"ប៊ែលឡារអ៊ូទាំងមុខស្អុយឯដៃក៏លើទៅវាយកន្លែងឈឺនោះបន្តិចទាំងក្តៅក្រហាយ ។

"ហឺយ!មិចក៏នាងគេងនៅត្រង់នេះទៅវិញ??"រាងខ្ពស់ភ្ញាក់ស្ទើរលួសប្រលឹងខណៈប្រទាក់ភ្នែកមុខតូចច្រមិចរបស់រាងស្តើងដែលកំពុងគេងយ៉ាងមានក្តីសុខនៅក្បែរដៃរបស់គេ នេះមិនដឹងថាមកគេងតាំងពីពេលណាទេបានជាហ៊ារទឹកមាត់ប្រលាក់ពាសពេញកម្រាលពូកដូច្នេះ!!ប៊ែលឡាបន្លឺពាក្យនៅក្នុងចិត្តទាំងហួសចិត្តនឹងសភាពរបស់នាងពេលនេះ ។

"តែមើលទៅគួរឲ្យស្រឡាញ់ដែរតា៎ តែ..ក៏គួរឲ្យស្អប់ណាស់ដែរ!!"បន្លឺប្រយោគដំបូងដៃរាងខ្ពស់ក៏លើកទៅវែកសក់ដែលធ្លាក់បាំងមុខទៅសៀតនឹងស្លឹកត្រចៀករបស់នាងហើយក៏ដកដៃចេញវិញរួចច្រតដៃម្ខាងទៅលើពូកសម្លឹងមុខនាងពេញៗភ្នែកដោយផ្តើមប្រយោគចុងក្រោយថា..ក៏គួរឲ្យស្អប់ដែរ ។ រួចក៏ហក់ចេញពីលើពូកបន្តិចដើរសំដៅទៅកាន់បន្ទប់ទឹកដើម្បីរៀបចំខ្លួនទៅធ្វេីការងារបន្តទៀត ។

15នាទីក្រោយ ប៊ែលឡាក៏ចេញមកវិញក្នុងឈុតក្រហ្សេរបង្ហាញរៀងរូវដល់ស្រស់សង្ហារ🌚បញ្ចេញនូវមន្តស្នេហ៍ទាក់ចិត្តស្រីឲ្យជ្រួលជ្រួមជាមួយរាងដល់ទាក់ទាញមុខមាត់ដ៏មានអំណាចមួយនេះ ។

"ក្រោកហើយហ្អេ៎?"ប៊ែលឡាចេញមកក៏ប្រទះឃើញរាងស្តើងកំពុងតែអង្គុយញីភ្នែកទាំងមីមើរមិនទាន់អស់ងងុយទើបប្រញាប់ហារស្តីបន្តិចសួរនាង ។

"ហុឹម.."ភីតឈីប្រហឹមក្នុងបំពង់កបន្តិចជំនួសការឆ្លើយតបរួចក៏ងើបប្រុងនឹងដើរចូលទៅបន្ទប់ទឹកបន្តតែក៏ត្រូវឈប់ដោយសារការបង្អាក់របស់អ្នកចង្អៀងខ្លួន ។

"ចងក្រវាត់កឲ្យបន្តិច!!"សម្តីឈ្លើយៗសោះកក្រោះបានពោលឡើងទាំងងើយមុខឡើងលើមិនសម្លឹងមើលនាងឡើយ ។

"..."រាងស្តើងមិនបានតបអ្វីច្រើនតែក៏លើដៃស្រឡូនដូចបន្លាក្រូចរបស់ខ្លួនទៅចងក្រវាត់កផ្កាៗរបស់រាងខ្ពស់តាមបញ្ជា ហើយក៏បានឆ្លៀតឱកាសពេលនាងមិនដឹងខ្លួនស្រាប់តែស្រីកំហូចម្នាក់នេះក៏ក្តោបចង្កេះតូចជាប់នឹងដៃរួចក៏ថើបថ្ពាល់នាងមួយខ្សឺតយ៉ាងលឺហើយក៏ដើរចេញទៅ ឯសាមុីខ្លួនក៏បានត្រឹមតែភាំងនិងសកម្មភាពរបស់គេមុននេះ ។

"មនុស្សចម្កួតហេតុអ្វីចូលចិត្តធ្វើខ្លួនដូចជាស្រឡាញ់ខ្ញុំម្ល៉េះ!"លើកដៃទៅអង្អែលថ្ពាល់ដែរត្រូវថើបអម្បាញ់មិញទាំងមុខក្រហមបណ្តើរនិយាយពាក្យដែលអាក់អន់ក្នុងចិត្តបណ្តើរ អេះ..តែហេតុអ្វីនាងត្រូវខ្វាយខ្វល់ពីរឿងនេះ?ទៅមុជទឹកល្អជាង ស្តីថាក្នុងចិត្តរួចរាងស្តើងក៏រត់ត្រុយចូលបន្ទប់ ។

"សម្លឹងស្អី?អង្គុយមក"នៅពេលឃើញនាងអើតចុះអើតឡើងមិនព្រមអង្គុយចុះសោះគេក៏ស្រែកសម្លុតយកតែម្តង ។

"ចាស៎!ចុះ..ឯណាអ្នកនាងហ្វា?"អង្គុយបានបន្តិចភីតឈីក៏សួរនាំពីអ៊ីងហ្វាទាំងស្ទាក់ស្ទើរក្នុងចិត្តខ្លាចក្រែងត្រូវស្តីបន្ទោស ។

"ជារឿងស្អីរបស់នាងដែលត្រូវខ្វាយខ្វល់!!"មិនបានឆ្លើយនឹងសំណួរតែប៊ែលឡាថែមទាំងបានជ្រួញចិញ្ចើមសួរបកវិញទាំងអាការៈមិនពេញចិត្ត ។

~ចប់~

<សូមអភ័យទោសចំពោះពាក្យដែលមិនល្អកន្លែងណាមួយ🤍>

រឿង ពន្លត់ចិត្តស្អប់ (GL Story)Où les histoires vivent. Découvrez maintenant