Part 33

563 35 10
                                        

ភាគទី 33

<< ត >>

Part នេះសម្រាប់យប់ឆ្លងឆ្នាំ🥳 ហេងៗទាំងអស់គ្នាណា៎💋

#ថ្ងៃថ្មី

   +ភូមិគ្រឹះអុីសាប៊ែលឡា

   "សួស្តីអ្នកនាងអ៊ីងហ្វា!"អ៊ែមដែលកំពុងឈរជូតសម្អាតថូផ្កានោះក៏និយាយឡើងព្រមទាំងឱនគំនាបគោរពទៅកាន់ហ្វាដែរដើរចូលមកនោះ ។

   "ចាស!!តើភីតឈីនៅដែលឬទេ?"ហ្វាញញឹមទទួលពាក្យសួស្តីនោះរួចក៏ឆ្លើយតបវិញទាំងឱនគំនាបបន្តិចទៅវិញជាសីលធម៌មុននឹងសួររកវត្តមានរបស់រាងស្តើង។

   "ចាស៎!!អ្នកនាងភីតឈីកំពុងបោកខោអាវនៅឯកៀនផ្ទះ ឯណោះ"លឺសំណួររបស់ហ្វាហើយអ៊ែមក៏និយាយប្រាប់ពីទីតាំងនិងសកម្មភាពឥឡូវនេះរបស់ភីតឈីឲ្យហ្វាបានដឹង ។

   "បោកខោអាវ?ហេតុអ្វីត្រូវបោកនិងដៃដែរ?ក្រែងមានម៉ាសុីនមិនអញ្ចឹងហីអ៊ែម?"គ្រាន់តែដឹងថាបោកខោអាវភ្លាមហ្វា
ក៏បន្លឺប្រយោគភ្ញាក់ផ្អើលឡើងមកស្របនឹងសំណួរ ។

   "ខ្ញុំក៏មិនដឹងដូចគ្នា តែដឹងត្រឹមថានេះជាបញ្ជារបស់អ្នកនាងប៊ែលឡា!"សំណួរទាំងអម្បាញ់មិញធ្វេីឲ្យអ៊ែមគាំងគ្មានអ្វីស្តីតបឬស្រាយបញ្ជាក់បានឡើយព្រោះនាងក៏មិនដឹងច្បាស់ដូចគ្នាថាហេតុអ្វីដឹងត្រឹមម្យ៉ាងថានេះជាបញ្ជាពីប៊ែលឡាតែប៉ុណ្ណោះ ។

   បានមួយសន្ទុះអ៊ីងហ្វាក៏បានដើរមកដល់កន្លែងដែលភីតឈីកំពុងនៅតាមពាក្យប្រាប់របស់អ៊ែមដែលប្រាប់ ។ គ្រាន់តែដើរមកភ្លាមហ្វាស្ទើរតែទន់ជង្គង់ដួលទៅហើយព្រោះតែខោអាវនៅក្នុងចានដែកនោះវាច្រើនសន្ធឹកសន្ធាប់ពេកនេះកោតតែភីតឈីនាងអាចធ្វេីទៅរួចបើគេវិញសុំលើទង់ជ័យសចុះចាញ់ហើយ ។

   “អោវ!អ្នកនាងហ្វា!”ភីតឈីដែលកំពុងមមាញឹកក្នុងការបន្ថែមកម្លាំងដៃញីរុសៗលើខោអាវដ៏សែនច្រើននោះក៏ក្រឡេកភ្នែកមកឃើញនូវវត្តមានរបស់អ៊ីងហ្វាដែលមិនដឹងថាមកឈរអោបដៃមើលនាងបែបនេះតាំងពីពេលណាមកឡើយ ។

   "ហត់ដែរឬទេ?បើហត់សម្រាកសិនទៅ!ឬក៏ចង់ឲ្យគេមកបោកជំនួសក៏បានដែរណា៎!"ហ្វាហាក់មិនបានខ្វល់ខ្វាយពីភាពភ្ញាក់ផ្អើលរបស់ភីតឈីឡើយផ្ទុយទៅវិញគេបែរជាមកអង្គុយទល់មុខនាងដោយលើជង្គង់ម្ខាងឡើងឯជើងម្ខាងទៀតធ្វេីជាកៅអី រួចក៏សួរនាងទាំងអាការៈព្រួយបារម្ភ បារម្ភខ្លាចនាងហត់ ខ្លាចនាងក្តៅ ខ្លាចនាងពិបាកដែរត្រូវមកបោកខោអាវច្រើនបែបនេះ ។

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now