ភាគទី 12
<< ត >>
សូរិយាអស្តង្គតលិចបាត់ទៅរំលិចឡើងនៅដួងចន្ទដែលបញ្ចេញរស្មីផ្លេកៗជះមកកាន់ភពផែនដី ចន្ទរះសែនខ្ពស់បញ្ចេញនូវពណ៌ដ៏ស្រស់ស្អាតឥតមានអ្វីមកឲ្យកង្វល់បាំងបាត់ពន្លឺដួងចន្ទដ៏មូលក្រឡង់នេះបានឡើយ។ចម្លែកអ្វីតែចិត្តក្មេងស្រីដែលកំពុងតែឈរគយគន់មើលដួងចន្ទនេះហាក់មានការកង្វល់ចិត្តជាខ្លាំងចំពោះរឿងគ្រប់យ៉ាងដែលកំពុងសំដៅមករកខ្លួនពន្លឺថាមពលនៅជុំវិញខ្លួនក៏ចេះតែខ្សោយទៅៗឥតគណនា ។
“ហឺយ..”ភីតឈីដកដង្ហើមយ៉ាងលឺទាំងតប់ប្រមល់ក្នុងចិត្ត ឯខួរក្បាលក៏គិតអ្វីលែងចេញក្រៅពីភាពក្រៀមក្រំសោកសៅ ។
“អ្នកនាងបានសម្លាប់ប៉ារបស់ខ្ញុំតែអ្វីដែរខ្ញុំមិនយល់នោះគឺចិត្តរបស់ខ្លួនឯង!!ហេតុអ្វីចិត្តខ្ញុំមិនអាចខឹងស្អប់អ្នកនាងបាន?”ភីតឈីដកភ្នែកចេញពីដួងចន្ទរួចក៏អោនមុខចុះបន្តិចរួមជាមួយពាក្យសម្តីក្នុងចិត្តរបស់នាង ចិត្តនាងពេលនេះពិតជាច្របូកច្របល់ស្មានមិនត្រូវសោះមិនដឹងថាខ្លួនឯងកំពុងគិតអ្វីចំពោះមនុស្សស្រីម្នាក់នោះ!ម្នាក់ដែរសម្លាប់ប៉ារបស់នាង!ម្នាក់ដែរបំផ្លាញជីវិតរបស់នាង!វាពិតជាពិបាកសម្រេចណាស់។
តុក!តុក!
ស្នូរសម្លេងគោះទ្វារបានបន្លឺធ្វេីឲ្យរាងស្តើងដែលឈរនៅសម្លឹងមើលដួងចន្ទទាំងអារម្មណ៍ស្មុគស្មាញនោះត្រូវបង្វែរអារម្មណ៍ទៅកាន់ច្រកទ្វារដែលមានមនុស្សកំពុងតែគោះនោះវិញ ។ រាងស្តើងបានបោះជំហានមួយៗទៅកាន់ទ្វារដើម្បីដឹងថាជាអ្នកណានឹងមករកនាងហើយមានការអ្វី ។
“អេនណា!តើនាងមានការអ្វីមែនទេ?”ដោយដឹងច្បាស់ពីអ្នកមករកខ្លួននោះហើយភីតឈីក៏សួរទាំងងើយឆ្ងល់ ។
“អ្នកនាងឲ្យមកហៅទៅញុំាអាហារ!!”ពាក្យស្តីដែរគ្មានការគោរពកោតខ្លាចត្រូវបានខ្ជាក់ចេញពីបបូរមាត់ក្រាស់របស់អេនណារួមដោយទឹកមុខសម្លក់សម្លឹងឥតឈប់ ។
“ទៅប្រាប់គេទៅថាខ្ញុំមិនឃ្លានទេ!!”ដោយដឹងថាប៊ែលឡាបានឲ្យអេនណាមកហៅនាងចុះទៅញុំាអាហារពេលល្ងាចដូច្នោះនាងក៏រហ័សផ្តែផ្តាំពាក្យសម្តីទៅវិញយ៉ាងលឿនដោយប្រកែកមិនព្រមទៅ ព្រោះនាងមិនចង់ឃើញមុខគេ ក៏ដូចអ្វីដែរនាងបាននិយាយចឹងគឺរក្សាគម្លាត ។
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
Short StoryWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...
