ភាគទី 26
<< ត >>
“យើងមិនខ្វល់ទេ សំខាន់នាងជាមនុស្សរបស់យើង!!”ប៊ែលឡាបញ្ចេញរឹកពាមិនខ្វល់ខ្វាយចំពោះពាក្យសម្តីរបស់នាងនឹងទទូចដដែលៗថានាងជាមនុស្សរបស់គេ ។
“និយាយមិនចេះស្តាប់គ្នាទេឬ?ខ្ញុំថាខ្ញុំមិនពេញចិត្ត មិនពេញចិត្ត!ស្តាប់បានដែរទេ?”ស្តាប់សម្តីគេចប់ធ្វេីឲ្យភីតឈីស្ទើរតែខ្យល់គរដោយសារការនិយាយមិនចូលគ្នាមួយនេះទើបនាងបង្ខាំងចិត្តលេបថ្មលេបគ្រោះស្រែកបញ្ជាក់ច្បាស់ៗលឺៗជិតត្រចៀកគេម្តងទៀតយ៉ាងវែងអន្លាយ ។
“..............”
“ឡប់សតិ!”សម្លឹងមុខនាងមួយសន្ទុះធំប៊ែលឡាក៏បង្វែរក្រសែរភ្នែកមកជាសម្លក់នាងថ្លែលព្រមដោយពាក្យថា”ឡប់សតិ” រួចក៏បែរខ្នងដើរចេញទៅ ។
“អា៎យ!!”ភីតឈីស្រែកផ្ងារដៃផ្ងារជើងនៅពេលដែលកម្លាំងដៃរបស់ប៊ែលឡាចាប់អូសនាងទៅជាមួយយ៉ាងលឿនស្ទុយរកតែត្រៀមខ្លួនមិនទាន់ ។
“យើងទៅជួបម៉ាក់ធំហើយ ហាម..ហាមទៅជិតវាឲ្យសោះបើមិនចង់ត្រូវដាក់ទោស”មកដល់មុខបន្ទប់ប្រជុំរវាងសមាជិកគ្រួសារឬពិភាក្សារឿងការងារសំខាន់ៗនានាប៊ែលឡាក៏សម្រួលឥរិយាបថមកជាមាំៗវិញរួចក៏បែរមកនិយាយប្រាប់រាងស្តើងដែលស្ថិតនៅឆ្វេងដៃស្របនឹងពាក្យគំរាមគំហែងមិនឲ្យនាងទៅនៅជិតហ្វាបើពុំនោះទេ...ទោស។
“នៅជិតយ៉ាងមេ៉ចបើអ្នកនាងហ្វាក៏នៅក្នុងនោះដែរ!”ភីតឈីញាក់ស្មារមិនយល់ពីពាក្យហាមប្រាមមិនសមហេតុផលរបស់គេ មិនដឹងជាឲ្យនាងនៅជិតយ៉ាងបើគេក៏នៅក្នុងហ្វាក៏នៅក្នុងដូច្នោះ ។
“មើលមិនឃើញថាមិនត្រូវ!!”មិនសាំញុំាតទៅទៀតប៊ែលឡាក៏បើកទ្វារបន្ទប់ចូលទៅខាងក្នុងបាត់ ដោយទុកឲ្យភីតឈីនៅមីមើរៗនៅខាងក្រៅម្នាក់ឯង ។
“ប៊ែលឡានៅទីណា?”
“មិនដឹង!”
“អោវ មិចក៏មិនដឹងក្រែងនាងជាអ្នកបម្រើហី”
“ត្រូវហើយ!ជាអ្នកបម្រើតែមិនមែនប្រពន្ធ”លឺសូហ្វៀពោលពាក្យហាក់កំពុងមើលងាយខ្លួនដូច្នេះភីតឈីក៏ដកភ្នែកចេញពីក្រណាត់ចាក់ដែលនាងកំពុងចាក់យ៉ាងផ្ចិតផ្ចង់នោះរួចក៏តបបកទៅសូហ្វៀវិញ ។
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
Short StoryWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...
