Part 11

375 26 10
                                    

ភាគទី11

<< ត >>

   “តែមើលទៅនាងស្អាតណាស់...”ហ្វាសរសើរពីសម្រស់ដ៏ស្រស់ផូរផង់របស់រាងស្តើងតិចៗខណៈភ្នែកកំពុងតែភ្លឹកនឹងវង់ភ័ក្រស្រទន់មានមន្តស្នេហ៍នោះ ។

   “.......”ប៊ែលឡាហាក់ដូចស្ងាត់មាត់នៅពេលលឺសម្តីរបស់បងស្រីជីដូនមួយខ្លួន ឯភ្នែកក៏គិតតែពីសម្លក់សម្លឹងមុខរាងស្តើងឥតឈប់ទាំងភ្លើងប្រច័ណ្ឌពេក។

(អីយ៉ាស🥲)

   “មកនេះ...”

   “អួយ!ខ្ញុំឈឺណា!!”នៅសុខៗស្រាប់តែប៊ែលឡាអូសនាងចេញមកមួយទំហឹងធ្វេីឲ្យនាងត្រៀមខ្លួនមិនទាន់ថែមទាំងបានរឹតបន្តឹងកម្លាំងដៃរបស់គេយ៉ាងខ្លាំងធ្វេីឲ្យនាងមិនបញ្ចេញសំឡេងឈឺមិនបាន ។

   “កុំមករំអួយដាក់យើង”ប៊ែលឡាគេមិនបានខ្វាយខ្វល់នឹងការឈឺមួយនោះឡើយនឹងបានពោលពាក្យយ៉ាងគំរោះគំរើយដាក់នាងដោយទឹកមុខខឹងសម្បារ ។

   “ខ្ញុំមិនបានរំអួយតែខ្ញុំឈឺពិតមែន..”ភីតឈីបកស្រាយពីអារម្មណ៍របស់នាងផ្ទាល់ទាំងទឹកមុខក្រៀមៗ ។

   “កុំមកនិយាយយកល្អ!ចរិតនាងក្រៅពីរំអួយនិងមាយានាងគ្មានចេះស្អីឲ្យបានជាសាច់ការទាំងអស់!!”មិនបានស្តាប់ពីពាក្យសម្តីចេញពីអារម្មណ៍ពិតរបស់នាងហើយគេថែមទាំងបានទេសដៀលនាងបន្ថែមទៀត ។ ពាក្យសម្តីទាំងបុ៉ន្មានរបស់គេបានចូលទៅក្នុងត្រចៀករបស់រាងស្តើងពេញៗវាប្រៀបបានដូចជារបស់មុតស្រួចដែលកំពុងចាក់ទម្លុះចិត្តនាងឲ្យប្រេះស្រាំអ៊ីចឹង ។


   “តែយើងមិនឆ្ងល់ទេថាហេតុអីបងស្រីយើងឃើញនាងហើយស្ទើរតែទប់ចិត្តមិនបាននោះ...គ្រប់យ៉ាងគឺមកពីភាពមាយារបស់នាងនេះហើយ!!!”គេមិនបានយល់ពីអត្ថន័យនៃភាពស្ងៀមស្ងាត់របស់នាងឡើយផ្ទុយទៅវិញគេបែរជាស្រែកគំហកខ្លាំងៗដាក់នាងទៅវិញ ធ្វេីឲ្យរាងស្តើងញ័រខ្លួនទទ្រើតដូចកូនសត្វដែរកំពុងភ័យខ្លាចចំពោះរឿងអ្វីមួយអញ្ចឹង ។


   “មេត្តាមុននិងនិយាយអ្វីមួយសុំអ្នកនាងគិតផងព្រោះខ្ញុំក៏មានតម្លៃរបស់ខ្ញុំដែល...”ភីតឈីវាចាមួយៗដោយស្នេីរសុំឲ្យគេគិតមុននិងនិយាយអ្វីព្រោះថាគ្រប់យ៉ាងវាអាចមិនដូចអ្វីដែរគេកំពុងនិយាយថាឲ្យនាងក៏ថាបានហើយនាងក៏មិនមែនជាមនុស្សដែលមាយាដូចជាគេនិយាយនេះដែរ ចំណែកឯរឿងហ្វាវិញនាងរឹតតែមិនដឹងអ្វីទាំងអស់ ។

   “យើងចាំបាច់ត្រូវគិតដែរមែនទេ..ទាំងដែលនាងជាមនុស្សបែបនោះពិតមែន!!”គ្រប់យ៉ាងហាក់មិនល្អដូចពាក្យសម្តីនាងអម្បាញ់មិញឡើយប៊ែលឡាគេនៅតែរក្សាគោលជំហររបស់គេនឹងតាមអ្វីដែរគេមើលឃើញជាក់ស្តែងហើយវាក៏បែបនឹងពិតមែនគ្រាន់តែនាងមិនដឹងអ្វីប៉ុណ្ណឹងឯង..។


   “បើអ្នកនាងនៅតែគិតអវិជ្ជមានមកលើខ្ញុំ..ពួកយើងគួរតែរក្សាគម្លាតគ្នាទៅល្អជាងជាមកឈ្លោះប្រកែកគ្នាបែបនេះព្រោះវាមិនបានអ្វីមកវិញទេ!”បញ្ចេញនូវគំនិតផ្ទាល់ខ្លួនចប់ភីតឈីក៏ដើរចាកចេញពីគេទៅ ។


   “នាងគិតថាងាយហ្អេ៎??”ប៊ែលឡាស្រែកបន្ទោរពីក្រោយនាងខ្លាំងៗខណៈដំណើររបស់នាងមិនបានរង្គោះរង្គើរបន្តិចសោះ ។

   “ចង្រៃយ៎!!”ដោយភ្លើងកំហឹងនៅក្នុងខ្លួនមិនទាន់រលាយសាបសូន្យប៊ែលឡាក៏ស្តីឡើយទាំងខឹងសម្បារខណៈជើងម្ខាងលើទៅទាត់ដីមួយទំហឹងតាមចិត្តខឹង ។

   “អ្នកនាងបន្ទប់រៀបចំរួចរាល់ហើយ..”អ៊ែមឱនលំទោនដាក់អ្នកមាននាមថាជាអ្នកនាងរួចក៏ជម្រាបប្រាប់គេឲ្យបានដឹងថាបន្ទប់ដែលគេត្រូវសម្រាកបានរៀបចំរួចស្រេចហើយរង់ចាំតែម្ចាស់ឡើងទៅទេ ។

   “ចាស! អរគុណណាស់”ហ្វាងើបឈរគោរពបន្តិចទៅកាន់អ៊ែមវិញព្រមនឹងសម្តីជាមួយស្នាមញញឹមដ៏សែនស្រស់របស់គេនៅលើវង់ភ័ក្រ ។ ជំហានវែងៗបានបោះមួយៗសំដៅទៅជាន់ខាងលើនៃបន្ទប់សម្រាកដែរគេរៀបចំឲ្យរួចរាល់មុននេះបន្តិច ។

   “ហ្ហើយ!!មើលទៅខ្ញុំប្រហែលជាត្រូវតាមលួចមើលនាងរហូតហើយ...”មកដល់បន្ទប់ភ្លាមនារីរូបស្រស់ស្រមោលស្រម៉ៃឃើញតែភក្រ្តាស្រទន់របស់ភីតឈីឥតឈប់ទាំងពោលពាក្យក្នុងចិត្តចេញមកដោយកាយវិការរវើរវានឹកគិតពីនាង...។

(ខ្មីន: ឆាំងគ្នាហើយយើង🥲)

     ~ចប់~

< សូមអធ្យាស្រ័យចំពោះពាក្យដែលមិនល្អកន្លែងណាមួយ❤️>

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now