ភាគទី 3
( ត )
“ខ្ញុំស្លៀកយ៉ាងមិច?”ប៊ែលឡាសម្លឹងមើលខ្លួនឯងពីក្បាលដល់ចុងជើងក៏ឃើញថាគ្មានអ្វីដែរគួរឲ្យឃើញហើយស្រែកដូចគេអារកដែលតែមកពីនាងនេះឯងឆ្កួតឡប់តែឯងៗនោះ ។( very good papa🌚😂)
“នែ៎!នេះមិនដឹងខ្លួនទេហ្អេ៎?”ភីតឈីធ្វើមុខស្មើរជ្រែកចង្កេះសម្លឹងទៅកាន់គេម៉ងៗទាំងលួចជេរគេក្នុងចិត្តតិចៗព្រោះឃើញគេនេះសួរសំណួរដែរប្លែកទាំងដឹងថាសភាពខ្លួនឯងបែបមិចហើយនោះ ។
“អូរ....ខ្ញុំយល់ហើយ!!”ប៊ែលឡាមើលមុខភីតឈីមួយសន្ទុះរួចក៏ពោលឡើងទាំងញោចស្នាមញញឹមចុងមាត់យ៉ាងកំហូចរួចក៏ចាប់ផ្តើមរំកិលខ្លួនទៅជិតនាងទៅៗ។ឯរាងស្តើងវិញនៅពេលឃើញបែបនេះក៏ចាប់ផ្តើមភ័យខ្លួនរួចក៏ចេះតែខិតទៅក្រោយ...រហូតដល់ខ្លួនប៉ះនឹងជញ្ជាំងឯប៊ែលឡានៅពេលឃើញបែបនេះគេក៏យកដៃរបស់គេឃាំងនាងជាប់មិនឲ្យចេញទៅណាបានឡើយ!!ផ្ទៃមុខដ៏ស្រស់សង្ហារដូចទេពបុត្របានខិតទៅកាន់តែកៀតនឹងផ្ទៃមុខតូចដូចកូនតុក្កតារបស់ភីតឈី កែវភ្នែកស្រទន់ចាប់ផ្តើមសម្លឹងទៅកាន់គ្នាទាំងមិនព្រិចភ្នែកបបូរមាត់ក៏កាន់តែជិតគ្នាទៅៗ...!!!
“ហិក..ចិត្តងាយ”ពាក្យសម្តីដល់ត្រជាក់រួមជាមួយទឹកមុខដ៏សែនកំណាចបានបង្ហាញឡើងភ្លាមៗស្របពេលបបូរមាត់ទាំងគូរស្ទើរតែប៉ះគ្នាទៅហើយ ។និយាយចប់ប៊ែលឡាក៏ដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បាត់ដោយទុកឲ្យរាងស្តើងឈរអាក់អន់ចិត្តជាខ្លាំងហើយក៏ស្អប់នឹងរឿងរ៉ាវដែលបានកើតឡើងអម្បាញ់មិញនេះដូចគ្នា។
+ ថ្ងៃថ្មី
ពន្លឺព្រះអាទិត្យចាប់បើករស្មីបន្ទាប់ពីព្រះចន្ទបានលិចផុតទៅ សំឡេងបក្សាបក្សីកងរំពងជាហូរហែលគ្រប់ទីកន្លែងឯផ្ទៃមេឃក៏ដំណើរការល្អដល់មនុស្សម្នាគ្រប់ៗរូបឲ្យបានស្រួលក្នុងការរកសុីប្រកបរបររបស់ខ្លួន។។
ផ្ទាំង!!
“ថ្ងៃចាំងគូទហើយនៅដេកដល់ស្មើរណាទៀត”គ្រាន់តែបើកទ្វារចូលទៅដល់ខាងក្នុងភ្លាមប៊ែលឡាក៏សំដៅទៅរកគ្រែគេងដែលកំពុងតែមាននារីរាងស្តើងគេងលង់លក់នៅទីនោះតែក៏មិនបានយូរតទៀតដែរក៏ត្រូវបាននារីឃោឃៅប៊ែលឡាកន្រ្តាក់ទាញដៃមួយទំហឹងចុះពីលើគ្រែធ្វេីឲ្យរាងស្តើងស្ទើរតែដាច់ផ្ញារព្រោះតែមិនបានត្រៀមខ្លួនទុកមុន ។
“ឈប់សិន!!នេះអ្នកនាងចង់នាំខ្ញុំទៅណា?”រាងស្តើងដែលត្រូវបានគេទាញទៅទីណាត់ទីណែលនោះក៏ស្រែកសួរទាំងលំបាកព្រោះតែកម្លាំងទាញនិងការដើររបស់គេបានអូសទាញនាងទៅលឿនពេក ។
“ជាអ្វី?”នៅពេលដែលកម្លាំងទាញរបស់គេឈប់នាងក៏បានមកដល់កន្លែងបោកខោអាវទៅហើយ ហើយក្នុងនោះក៏មានខោអាវជាច្រើនដែលត្រាំនៅក្នុងចានដែកត្រៀមទុកសម្រាប់នាង ។
“នេះជាខោអាវ!មិនស្គាល់ទេហ៎??”ប៊ែលឡា
“ខ្ញុំដឹងហើយតែមិចក៏អ្នកនាងនាំខ្ញុំឲ្យមកទីនេះ”ភីតឈី
“អូរ!នេះនាងនៅផ្ទះខ្ញុំប្រុងមិនចង់ធ្វេីអ្វីសោះហ្អេ៎?”នៅពេលស្តាប់ពាក្យនាងចប់ប៊ែលឡាឆេះដុំភ្លាមៗហើយក៏ពោលទៅវិញទាំងមុខម៉ៅ។
“តែខ្ញុំ...”និយាយបានបន្តិចក៏មានសំឡេងរំខានពីប៊ែលឡាដែលនិយាយមកថា...
“មិនបាច់តែស្ករអីទេ!!បោកខោអាវនេះឲ្យអស់មុនម៉ោង 8:38 បន្ទាប់មកទៅជួបខ្ញុំនៅក្នុងបន្ទប់ធ្វេីការ”ចប់សម្តីប៊ែលឡាក៏ដើរចេញទៅទាំងពីខ្វល់ពីសម្តីរបស់ភីតឈីដែលរៀបនឹងហារមាត់ស្តីតបមកកាន់គេវិញឡើយ ។
“ហ្ហើយ!!!ខោអាវបីចានដែកធំៗឯណ្ណោះអ្នកណាបោកអស់ទៅហើយសុទ្ធតែកំណត់ម៉ោងទៀត”ភីតឈីដកដង្ហើមធំបន្តិចរួចក៏សម្លឹងទៅមើលខោអាវនៅក្នុងចានដែកមុននិងនិយាយបន្តទាំងមុខស្អុយ នាងក៏មិនចង់ប៉ុន្មានដែរតែបើអត់សោះក៏វាមិនកើតណាមួយខ្លាចគេធ្វេីអ្វីមិនល្អចំពោះនាងដូចកាលពីយប់ទៀតពេលខ្លះនាងក៏មិនយល់ដូចគ្នាថាហេតុអ្វីនាងត្រូវខ្លាចគេតែតាំងពីរឿងពីលើកនោះមកនាងហាក់ចាញ់បារមីគេតែម្តង ។
(ខ្មីន: ធ្វើម៉េចខោអាវប្តីយើង ត្រូវតែបោកឲណាម៉ែ😂🤭)
~ចប់~
<< សូមអធ្យាស្រ័យចំពោះពាក្យដែលមិនសមរម្យកន្លែងណាមួយ😚❤️❤️>>
YOU ARE READING
រឿង ពន្លត់ចិត្តស្អប់ (GL Story)
Short StoryWrite by Smile Tola Novel BellPich ❤️ Bella ( Top ) X Pichy ( Btt )🔥 ជាសាច់រឿង បែប ស្នេហា ចងគំនុំ ងប់និងតណ្ហា ធ្វើបាបគ្មានទីបញ្ចប់ ភ្លើងប្រច័ណ្ឌ.... Bella: យើងនិងធ្វើឲ្យជីវិតរបស់នាងរស់នៅដូចជាស្លាប់ចឹង នាងកូនឃាតករ..... Pichy: ហេតុអ្វីបានជាខ្ញុំមានច...
