Part 25

507 37 10
                                    

ភាគទី 25

<< ត >>

   “រួចរាល់ហើយ!ពីពេលនេះទៅអ្នកនាងមិនបាច់ធ្វេីការពេកទេចាំខ្ញុំឲ្យពួកនោះជួយសម្រាលខ្លះរហូតដល់របួសជាស្រួលបួល...”ម៉ែដោះ

   “ចាស៎អរគុណណាស់!!”ភីតឈី

   កែវភ្នែកមូលខ្លំប្រៀបដូចវង្សចន្រ្ទាសម្លឹងគយគន់ទៅមើលបុប្ផាដែលស្រពោនដោយសារកម្តៅនៃព្រះអាទិត្យប្រៀបដូចជានាងនៅពេលនេះដែលអង្គុយសន្តូកជើងចុះក្តោបដៃដែលរបួសនោះជាប់ស្របនឹងទឹកមុខពេញដោយកង្វល់ ។

   “មកអង្គុយអីត្រង់នេះ?”ហ្វា

   “ហាស៎!អ្នកនាងហ្វា..”កំពុងកង្វល់ចិត្តសុខៗក៏ស្រាប់តែលឺសំឡេងនរណាម្នាក់បន្លឺនៅក្រោយខ្នងទើបរហ័សក្រឡេកភ្នែកមើលក៏ឃើញថាជានារីរូបស្រស់មានមន្តស្នេហ៍អ៊ីងហ្វា ។ ភីតឈីលេចស្នាមញញឹមហែកថ្ពាល់ទាំងសប្បាយរីករាយក្នុងចិត្តនៅពេលឃើញវត្តមានរបស់ហ្វានៅទីនេះ ។

   “ភ្ញាក់ផ្អើលមែនទេ?”ហ្វាដើរមកអង្គុយលើបង់ជិតភីតឈីរួចក៏សួរទាំងស្នាមញញឹមជាប់ជានិច្ច ។

   “មែន!មែនហើយ!ភ្ញាក់ផ្អើលខ្លាំងណាស់អ្នកនាងហ្វា!”

   “តែមិចក៏បានជាអ្នកនាងមកទីនេះបាន?”សម្លឹងមុខគ្នាមួយសន្ទុះភីតឈីក៏ចាប់សួរឡើងតាំងងឿងឆ្ងល់ក្នុងចិត្តដែលនៅសុខៗគេបង្ហាញខ្លួនមកភូមិគ្រឹះអុីសាប៊ែលឡាម្តងទៀតទាំងពេលនេះហ្វានឹងប៊ែលឡាកំពុងតែទាស់ទែងគ្នានោះ ។

   “អោវ..គឺមីងម៉ាត្រានិងណាទៅអូសខ្ញុំទីណាត់ទីណែងតាំងពីខុនដូជាន់ទី17មកដល់ទីនេះ ហត់សឹងស្លាប់”លឺសំណួរបែបនេះហ្វាក៏ចាប់ផ្តើមត្អូញត្អែរទាំងមុខស្អុយអំពីភាពលំបាកវេទនារបស់ខ្លួនមុននិងមកជាន់ទីនេះ គិតសព្វៗទៅពិតជាគួរឲ្យខឹងចិត្តខ្លាំងណាស់កំពុងតែគេងលក់ស្កប់ស្កល់ផងក៏មកចាប់ទាញគេមកយ៉ាងទីណាត់ទីណែងសឹងតែមិនបានរៀបចំខ្លួនផង ។

   “អួយៗ គួរឲ្យអាណិតណាស់ណ៎”ភីតឈីពេបមាត់ពេបក.ធ្វេីដូចជាអាណិតអាសូរទៅកាន់ហ្វាខ្លាំងណាស់ណា៎ចឹងខណៈដៃក៏លើកទៅអង្អែលក្បាលរបស់គេតិចៗបែបលេងសើចសម្តែងចូលតួរទៅតាមពាក្យសម្តី ។

រឿង ពន្លត់ចិត្តស្អប់ (GL Story)Where stories live. Discover now