Part 1: បងនឹកអូន

5.6K 203 2
                                    

«គេមុខដូចបងណាស់ជុងហ្គុក»ដៃស្រឡូនអង្អែលលើកញ្ចក់ថ្លាញញឹមស្រស់សម្លឹងទៅទារកដែលកំពុងគេងលក់ក្នុងកែវចិញ្ចឹម ទម្រាំបានគេមកប្ដីប្រពន្ធទាំងគូនេះលំបាកខ្លាំងណាស់។
«តែច្រមុះនឹងមាត់គេដូចអូនច្រើនជាង»ជុងហ្គុកអោបស្មារាងតូចញញឹមតប គ្រួសារមួយពេញលេញមិនមែនទាល់តែមានកូននោះទេ ប៉ុន្តែវាជាបំណងប្រាថ្នារបស់ថេយ៉ុង ត្បិតតែជីវភាពគ្រួសារមិនជាមានអីណាស់ណាប៉ុន្តែពួកគេទាំងពីរបានលះបង់ទាំងពេលវេលាលុយកាក់នឹងកម្លាំងកាយចិត្តដើម្បីរកពោះចិញ្ចឹមកូនដែលកើតឡើងដោយបច្ចេកវិជ្ជារបស់ពេទ្យមួយនេះ។
«អូនដាក់ឈ្មោះឲ្យគេថា ថេហ្វា គេគឺចន ថេហ្វា មាននាមត្រកូលរបស់បងហើយក៏មានឈ្មោះរបស់អូន»ថេយ៉ុងរំភើបណាស់គេស្រឡាញ់កូនស្មើកែវភ្នែកទាំងគូរបស់គេ អារម្មណ៍ក្លាយជាឪពុករបស់គេគឺបែបនេះមែនទេ?
«ថេយ៍បងសុំទៅនិយាយទូរស័ព្ទបន្តិច»ថេយ៉ុងងក់ក្បាលរួចក៏បន្តសម្លឹងមើលកូនប្រុសសំណព្វចិត្តរបស់ខ្លួនគេងលក់យ៉ាងស្កប់ស្កល់។ ពេទ្យប្រាប់ថាអាទិត្យគេអាចយកថេហ្វាចេញពីកែវបានហើយ
«អាទិត្យបានទៅផ្ទះយើងហើយណាកូន!»
«ថេយ៍!»រាងក្រាសហាក់កំពុងបង្ហាញទឹកមុខតានតឹងឡើងមើលទៅប្រហែលនៅក្រុមហ៊ុនមានបញ្ហាអីហើយព្រោះថ្មីៗនេះគេឧស្សាហ៍ត្រូវស្ដីបន្ទោសហើយពេលខ្លះក៏ត្រូវចេញទៅឃ្លារ៍កិច្ចការយប់ព្រលប់ទៀតផង។ថេយ៉ុងតែងតែបារម្ភពីគេព្រោះតែគេមាននាទីជាបង្អែកគ្រួសារទាំងមូលឯគេបានត្រឹមជាបុគ្គលិកនៅហាងកាហ្វេម្នាក់ ប្រាក់ខែល្មមនឹងចំណាយថ្លៃទឹកភ្លើងនឹងអាហារ ចំណែកប្រាក់ខែជុងហ្គុកក៏ត្រូវបែងចែកសន្សំសម្រាប់គម្រោងអនាគត។
ប្ដីខំណាស់គិតៗទៅអាណិតប្ដីដល់ហើយ។
«បងមានការប្រញាប់លោកនាយកស្រាប់តែហៅទៅអូនអាចជិះតាក់ស៊ីទៅផ្ទះបានទេ?»
«មិនអីទេ!បងទៅចុះបើកឡានប្រយ័ត្នប្រយែងផងណា បើជ្រុលយប់ពេកបងគេងនៅកន្លែងការងារក៏បានដែរណា»ថេយ៉ុងអង្អែលថ្ពាល់ជុងហ្គុកថ្នមៗ ។គេថើបមាត់ថេយ៉ុងបន្តិចទើបចាកចេញទៅ។
ក្រោយពេលជុងហ្គុកចេញទៅបាត់ថេយ៉ុងក៏សម្រេចចិត្តរកទិញរបស់ប្រើប្រាស់ខ្លះមុននឹងទៅផ្ទះវិញ។
រាងស្ដើងរាបចំគ្រែគេងតូចនៅក្បែរគ្រែគេងរបស់ខ្លួនដែលត្រៀមសម្រាបថេហ្វា។របស់របរចាំបាច់ក៏គេមានដែរ សំណាងណាស់ដែលម៉ាក់របស់គេខលមកណែនាំគេជារឿយៗរឿងមើលថែកូន។ទោះជាគេពូកែការងារផ្ទះប៉ុណ្ណា ជាប្រុសតែងតែប្រហែសធ្វើអីមិនសព្វជ្រុងជ្រោយដូចស្រីនោះទេ។
ថេយ៉ុងទាញរូបថតរបស់គេនឹងជុងហ្គុកកាលពីនៅរៀនវិទ្យាល័យមកមើលដោយញញឹមស្រស់។ ពួកគេទាំងពីររៀបការមិនបានត្រឹមត្រូវអីទេ ត្រឹមតែឧបកិច្ចស្បថស្បែហើយក៏បំពាក់ចិញ្ចៀនចំណែកអេតាស៊ីវិលក៏នៅមិនទាន់បានចុះត្បិតតែពួកគេរៀបការនៅក្មេងៗពេក។កាលនោះថេយ៉ុងអាយុ២៣ឆ្នាំចំណែកជុងហ្គុកមានអាយុ២០ឆ្នាំ។ត្រូវហើយថេយ៉ុងអាយុច្រើនជាងជុងហ្គុកដល់ទៅ៣ឆ្នាំ។ពួកគេស្រឡាញ់គ្នាតាំងពីនៅរៀនវិទ្យាល័យប៉ុន្តែដោយហេតុប៉ាម៉ាក់ជុងហ្គុកមិនយល់ស្របទើបជុងហ្គុករើចេញពីផ្ទះមករស់នៅផ្ទះជាមួយថេយ៉ុងហើយក៏រកលុយបណ្ដើររៀនបណ្ដើររហូតដល់ចប់បានការងារធ្វើនៅក្រុមហ៊ុនអចលនទ្រព្យមួយ។ទម្រាំអាចរស់នៅបានសុខស្រួលពួកគេតស៊ូអត់ឃ្លានជាមួយគ្នាច្រើនណាស់ ថេយ៉ុងតែងតែអរគុណដល់ជុងហ្គុកដែលបោះបង់អនាគតល្អរបស់ខ្លួនហើយជ្រើសមកចាប់ដៃគេបន្ដដំណើរជីវិតទៅជាមួយគ្នា។ក៏ព្រោះតែគេមិនមែនជាកូនអ្នកមានអីឡើយសូម្បីតែចូលរៀនបន្តនៅមហាវិទ្យាល័យក៏គ្មានដែរ។
ឆ្នាំនេះថេយ៉ុងអាយុ២៥ឆ្នាំហើយ ចំណែកជុងហ្គុកអាយុ២២ឆ្នាំ គេនៅក្មេងខ្លាំងណាស់ប៉ុន្តែគេថ្នាក់ថ្នមថេយ៉ុងមិនឲ្យនាយទាស់ទែងចិត្តឡើយ នោះក៏ជាហេតុដែលធ្វើឲ្យគេស្រឡាញ់ជុងហ្គុកខ្លាំងបំផុត។
កន្លងទៅជាងមួយសប្ដាហ៍ទីបំផុតថ្ងៃដែលរង់ចាំក៏បានមកដល់។ប៉ាម៉ាក់ថេយ៉ុងមកលេងពួកគេព្រោះតែចង់ឃើញមុខចៅប្រុសសំណព្វចិត្តផង។
«នេះណាយាយទុកជាអំណោយដល់ចៅយាយ សុំឲ្យចៅធំឡើងឆ្លាតពូកែណាចៅសំណាង»ម៉ាក់របស់ថេយ៉ុងក៏ពាក់ខ្សែកដែលគាត់សន្សំលុយមកទុកជូនជាអំណោយដល់ចៅរបស់គាត់។
«ម៉ាក់មិនចាំបាច់ក៏បាន»ជុងហ្គុកពោលទាំងរអៀសចិត្ត តាមពិតគាត់មិនចាំបាច់ចំណាយលើថេហ្វាទេត្រឹមពួកគាត់ទាំងពីរមិនខ្វះខាតរស់នៅសុខសប្បាយក៏គ្រប់គ្រាន់ហើយ។
«យ៉ា!ពួកកូនលំបាកច្រើនហើយប៉ាម៉ាក់មិនដែលបានធ្វើអីឲ្យកូនទេចាត់ទុកថានេះជាទឹកចិត្តម៉ាក់ប៉ា»ជុងហ្គុកញញឹមតប តាមពិតគេក៏ចង់ឲ្យប៉ាម៉ាក់គេមកអបអរគេនៅថ្ងៃនេះដែរ។
ក្រោយពេលពួកគាត់ត្រឡប់ទៅវិញអស់ក៏នៅសល់តែគូស្នេហ៍ទាំងគូដែលកំពុងចាត់ចែងការងារមើលថែកូន។ដំបូងៗបែបនេះយល់ថាពិបាកខ្លាំងណាស់ប៉ុន្តែពួកគេធ្វើបានយ៉ាងល្អ។ថេហ្វាមិនរករឿងទេគេគេងលក់យ៉ាងងាយប៉ុន្តែមើលថែកូនតូចនៅតែជារឿងដ៏នឿយហត់។ថេយ៉ុងទម្រេតខ្លួនលើគ្រែព្រោះតែពេញមួយថ្ងៃគេហត់ខ្លាំងណាស់នេះសំណាងដែលសុំច្បាប់សម្រាក។
«អូនហត់ហើយ»ជុងហ្គុកឡើងមកគេងអោបកាយតូចពីក្រោយថើបគេខ្សឺតៗដូចជាផ្ដល់កម្លាំងដល់រាងតូចវិញពេញបឹបតែម្ដង
«បងក៏ហត់ដែរ ទៅងូតទឹកសម្អាតខ្លួនទៅ»ជុងហ្គុកញញឹមថើបមាត់គេបន្តិចទើបក្រោកទៅងូតទឹកសម្អាតកាយ។
ទឹង!
ថេយ៉ុងភ្ញាក់ដោយសារតែទូស័ព្ទលោតសារឡើង គេមិនចាប់អារម្មណ៍ពីដំបូងប៉ុន្តែដោយហេតុវាលោតមកច្រើនទើបគេរហ័សក្រោកឡើង។ដៃស្រឡូនទាញទូរស័ព្ទស្វាមីឡើងមកមើលក៏ឃើញសារលោតលើអេក្រង់
«មិចក៏ថ្ងៃនេះមិនមក?»ថេយ៉ុងជ្រួញចិញ្ចើមព្រោះតែជុងហ្គុកមិនបានសេវឈ្មោះថាជាអ្នកណាឡើយដាក់ត្រឹមតែរូបបេះដូងជំនួសឲ្យឈ្មោះ។គេបម្រុងនឹងចុចចូលទៅមើលហើយប៉ុន្តែបែរជាជាប់លេខកូដ។

«តាំងពីពេលណាដែលបងចេះដាក់លេខកូដទូរស័ព្ទ?បងមិនដែលធ្វើបែបហ្នឹងទេ»ថេយ៉ុងខ្សឹបតិចៗម្នាក់ឯង គេមិនហ៊ានដាក់ការសង្ស័យទៅលើជុងហ្គុកឡើយ គេជឿលើពាក្យមួយឃ្លានិយាយថា បើស្រឡាញ់ត្រូវទុកចិត្តគ្នាបើរវល់តែសង្ស័យគ្នាចុះឡើងជីវិតរស់នៅគ្មាក្ដីសុខឡើយ។
«អូនសង្ឃឹមថាបងមិនធ្វើឲ្យអូនខកចិត្តទេជុងហ្គុក»ថេយ៉ុងសម្លឹងទៅទ្វាបន្ទប់ទឹករួចយកទូរស័ព្ទទុកលើតុវិញស្របពេលរាងក្រាសក៏ចេញមកល្មម។
«ហេតុអីមិនទាន់គេង?នៅចាំបង?»គេញញឹមកំហូចជួនជាគេមានតែកន្សែងលើខ្លួនល្មម
«អត់ទេអូនគេងហើយ»ថេយ៉ុងយល់ចិត្តគំនិតគេទើបប្រញាប់បម្រះខ្លួនគេងវិញតែជុងហ្គុកមិនអាចឲ្យពេលខាតទៅទទេៗឡើយ
«ហ្អឹម!បងនឹកអូន!»គេនិយាយហើយក៏ថើបមាត់ថេយ៉ុងថ្នមៗថេយ៉ុងក៏ថើបតបគេវិញមិនប្រកែក
ប្ដីគេរអ៊ូនឹកគេទាំងដែលគេនៅជាមួយរាល់ថ្ងៃហាហាបើមិនកំដប្ដីនឹកឯងឆ្កួតមិនខានឡើយ ចន ថេយ៉ុងអើយ។

សុំសិទ្ធស្រឡាញ់អូនម្តងទៀត(ចប់)Where stories live. Discover now