ភាគ22:

1.7K 105 2
                                        

«ថាមិចផ្ដាច់ពាក់......?»គ្រួសារចនដែលនៅទីនោះគឺថាស្រែកឡើងមកព្រមគ្នាតែម្ដងហើយនេះមានរឿងអ្វីទៅទើបគ្រួគីមសុំផ្ដាច់ពាក់បែបនេះទៅវិញ
«អ្នកអូនតើពួកខ្ញុំមិនបានស្ដាប់ច្រលំតើមែនទេ?»អ្នកស្រីចនក៏និយាយសួរបញ្ជាក់ទៅកាន់អ្នកស្រីគីមភ្លាមព្រោះគាត់ខ្លាចថាមុននេះគាត់ស្ដាប់ច្រលំទេដឹង
«ចាស៎គឺពិតមែនហើយអ្នកបងមិនបានស្ដាប់ច្រលំនោះទេគឺពួកខ្ញុំសម្រេចចិត្តមករួចហើយថានឹងផ្ដាច់ពាក់រវាងកូនថេយ៍ៗរបស់ខ្ញុំនេះជាមួយនឹងក្មួយជុងហ្គុកឲ្យហើយនៅថ្ងៃនេះណាអ្នកបង»អ្នកស្រីគីមគាត់ក៏និយាយតបទៅកាន់អ្នកស្រីចនវិញដើម្បីបញ្ជាក់ប្រាប់ថាមុននេះគាត់មិនបានស្ដាប់ច្រលំនោះទេ
«មានរឿងអ្វីទៅបានជាអ្នកអូនសុំផ្ដាច់ពាក់បែបនេះយ៉ាងអញ្ចឹង»អ្នកស្រីចនក៏និយាយតបទៅកាន់អ្នកស្រីគីមវិញ
«មែនហើយអ្នកមីងនឹងលោកពូតើមានរឿងអ្វីមែនទេបានជាអ្នកទាំងពីចង់ផ្ដាច់ពាក់រវាងខ្ញុំនឹងអាល្អិតបែបនេះទៅវិញ»ជុងហ្គុកក៏និយាយតបពីក្រោយម៉ាក់របស់គេជុងហ្គុកពេលនេះគេចង់យំបន្តិចៗហើយព្រោះថាគេស្រឡាញ់អាល្អិតខ្លាំងណាស់បើឲ្យគេផ្ដាច់ពាក់គេមិនព្រមនោះទេ
«ក្មួយក៏បានឃើញហើយមិនអញ្ចឹងថាថ្ងៃនេះក្មួយបានធ្វើអ្វីមកលើកូនពូខ្លះនេះគ្រាន់តែសន្លប់ចុះបើកូនពូកើតអីធ្ងន់ធ្ងូជាងនឹងទៅយ៉ាងមិចទៅវិញ»លោកគីមជាអ្នកនិយាយតបទៅកាន់ជុងហ្គុកវិញម្ដង
«ខ្ញុំសុំទោសផងណាលោកពូឲ្យខ្ញុំធ្វើអ្វីក៏បានដែលតែសូមកុំផ្ដាច់ពាក់រវាងខ្ញុំនឹងអាល្អិតអីណាលោកពូណា»ជុងហ្គុកកាន់តែភ័យមែនទែនហើយពេលនេះគេព្យាយាមសុំអង្វលោកគីមកុំឲ្យផ្ដាច់ពាក់រវាងគេនឹងអាល្អិតព្រោះថាគេពិតជាស្រឡាញ់អាល្អិតខ្លាំងណាស់
«មិនបាច់និយាយច្រើននោះទេតែពូថាផ្ដាច់គឺផ្ដាច់ហើយក្មួយមិនចាំបាច់អង្វរពូនោះទេហើយចាប់ពីថ្ងៃនេះទៅពូសង្ឃឹមថាក្មួយនឹងមិនមកជាន់ទីនេះទៀតទៅចុះ»លោកគីនិយាយតបទៅកាន់ជុងហ្គុកវិញទាំងមុខមាំុតែម្ដងហើយ
«លោកពូខ្ញុំ....»ជុងហ្គុករកតែនិយាយមិនទាន់ស្រាប់តែលោកគីមនិយាយកាត់មុខបានមុន
«បានហើយរឿងនឹងសម្រេចតាមនឹងហើយហើយចាប់ពីថ្ងៃនេះតទៅកូនរបស់ពូនឹងក្មួយមិនមែនជាគូដណ្ដឹងនឹងគ្នាទៀតនោះទេពូសង្ឃឹមថាក្មួយនឹងយល់ហើយណានៅអ្វីដែលពូនិយាយ»ថាហលយគាត់ក៏ឡើងទៅបន្ទប់បាត់ទៅគាត់ក៏រាងខឹងនឹងជុងហ្គុកបន្តិចដែលដែលធ្វើឲ្យកូនរបស់គាត់ក្លាយទៅជាបែបនេះ
«អ្នកមីងសូមជួយ......»ជុងហ្គុកក៏បែរមករកអ្នកស្រីគីមបំណងសុំឲ្យគាត់ជួយតែមិនទាន់ទាំងបាននិយាយផងស្រាប់តែអ្នកស្រីគីមគាត់ក៏និយាយកាត់មុខរបស់គេមុនបាតទៅហើយ
«មីងជួយមិនបានទេនេះវាជាកំហុសក្មួយខ្លួនឯងនោះទេ»ថាហើយគាត់ក៏ដើរចេញពីទីនោះទៅបាត់ទៅ
«ម៉ាក់ប៉ាជួយកូនផងណាៗ»ជុងហ្គុកបែមកនិយាយជាមួយម៉ាក់នឹងប៉ារបស់គេឲ្យជួយនិយាយគេផងទៅតែចម្លើយនោះគឺទេ
«អឺៗ....ជីមីនហា៎ខ្ញុំ.....»រកតែយ៉ុនហ្គីនិយាយមិនទាន់ទាំងចប់ផងក៏ត្រូវជីមីននិយាយកាត់មុន
«បានហើយលោកយ៉ុនក៏ដូចគ្នាល្មចេញទៅវិញបានហើយ»ថាហើយជីមីនក៏ដើរចេញទៅបាត់ទៅ
Skip.....
កាត់មកមួយអាទិត្យក្រោយមកនិយាយរួមទៅនេះគឺមួយអាតិត្យហើយដែលជុងហ្គុកមិនបានជួបអាល្អិតរបស់គេហើយក្នុងមួយអាទិត្យហើយដែលជុងហ្គុកគិតតែពីសំងំក្នុងបន្ទប់មិនបានចេញទៅណានោះទេបាយក៏មិនបានញាំុដែលឲ្យតែយកមកគេវ្រាប់ថាមិនឃ្លានតែរហូតហលយថ្ងៃនេះក៏ដូចគ្នា
តុកៗៗៗ....
«កូនជុងហា៎ចេញមកញាំុបាយខ្លះមកកូននេះមួយអាទិត្យហើយណាដែលកូនមិនបានញាំុអ្វីចូលពោះសូម្បីតែបន្តិចណាកូនចេញមកញាំុតែបន្តិចក៏បានដែលណាកូន»អ្នកស្រីចនគាត់តែងតែមកនិយាយនៅមាត់ទ្វារជារៀងរាល់ថ្ងៃតែចម្លើយនោះគឺទេរហូតតែចម្លែកអីថ្ងៃនេះគ្មានសូម្បីតែចម្លើយឆ្លើយតបមកកាន់គាត់
«កូនជុងហា៎បើទ្វារឲ្យម៉ាក់បន្តិចមកណា....»គាត់គោះទ្វារផងស្រែកហៅផងនៅតែស្ងាត់ដដែលពេលនេះអ្នកស្រីចនគាត់ចាប់ផ្ដើមភ័យតិចៗហើយហេតុអីក៏គ្មានការឆ្លើយបើរាល់ដងទោះបីជាគេមិនញាំុក៏គេស្រែកប្រាប់គាត់ដែលតែថ្ងៃនេះគឺស្ងាត់យកតែម្ដង
«យ៉ាប់ហើយលោកបងៗម៉ែដោះៗជួយយកសោបន្ទប់របស់កូនជុងឲ្យខ្ញុំបន្តិចម៉ែដោះ»អ្នកស្រីចនគាត់ស្រែកហៅលោកចននឹងម៉ែដោះឲ្យមកជួយបើកទ្វារឲ្យគាត់
«មានរឿងអីមែនទេលោកស្រីលោកប្រុស?»ម៉ែដោះដែលរត់មកដល់គាត់ក៏និយាយសួរទៅកាន់អ្នកស្រីចនភ្លាមតែម្ដង
«ម៉ែដោះជួយផងកូនជុងមិនព្រមឆ្លើយទេថ្ងៃនេះច្បាស់ជាកូនជុងកើតអីមិនខាននោះទេម៉ែដោះ»អ្នកស្រីចននិយាយតបទៅកាន់ម៉ែដោះទាំងភិតភ័យជាខ្លាំង
«ចាស៎ៗ ..»ហើយម៉ែដោះក៏រត់ទៅយកកូនសោបន្ទប់របស់ជុងហ្គុកមកឲ្យអ្នកស្រីចនភ្លាមតែម្ដងបន្តិចក្រោយមកម៉ែដោះក៏រត់ត្រឡប់មកវិញដោយមានកូនសោនៅក្នុងមកផងដែល
«នេះចាស៎លោកស្រីកូនសោបន្ទន់លោកប្រុសចាស៎»ថាហើយគាត់ក៏ឲ្យកូនសោទៅកាន់លោកស្រីចនអ្នកស្រីចនគ្រាន់តែបានកូនសោភ្លាមគាត់ក៏យកមកចាក់ចូលតែម្ដងគ្រាន់តែបើទ្វារភ្លាមធ្វើឥ្យគាត់ស្រឡាំងកាំងជាខ្លាំងតែម្ដង
«កូនជុង......អ្នកប្រុសជុង....»លោកចនអ្នកស្រីចននឹងម៉ែដោះស្រឺកស្ទើរតែបែកភូមិគ្រឹះទៅហើយនៅពេលដែលបើកទ្វារចូលមកឃើញរាងកាយរបស់ជុងហ្គុកដួលនៅលើការ៉ូបែបនេះពួកគាត់ក៏បានរត់ចូលទៅលើកជុងហ្គុកយ៉ាងលឿនតែម្ដង
«ជុងកូនម៉ាក់កុំកើតអីណាចាំម៉ាក់ហៅពេទ្យមកណា...លោកបងឆាប់ call ទៅគ្រូពេទ្យមកលោកបង»លោកស្រីចននិយាយប្រាប់ទៅកាន់លោកចនឲ្យតេហៅឡានពេទ្យមក
«បាទៗ......បងដឹងហើយៗ» ថាហើយគាត់ក៏ទាញទួរស័ព្ទ call ពេទ្យប្រចាំត្រកូលរបស់គាត់ឲ្យមកជាប្រញាប់
«ជុងទ្រាំបន្តិចណាកូនពេទ្យមកដល់ឥលូវហើយណា»អ្នកស្រីចននិយាយបណ្ដើរឱបកូនរបស់ខ្លួនបណ្ដើរគាត់ពិតជាភ័យខ្លាំងណាស់។ បន្តិចក្រោយមកលោកគ្រូពេទ្យក៏បានមកដល់ហើយគាត់ក៏បានចូលទៅពិនិត្យអំពីអាការៈរបស់ជុងហ្គុក
ក្រាក .....
«លោកគ្រូពេទ្យកូនខ្ញុំយ៉ាងមិចទៅហើយលោកគ្រូពេទ្យ»អ្នកស្រីចននៅពេលដែលឃើញលោកគ្រូពេទ្យបើកទ្វារចេញពីបន្ទប់កូនប្រុសរបស់គាត់ភ្លាមគាត់ក៏រត់ចូលទៅសួរភ្លាមតែម្ដង
«តាមពិតទៅអ្នកប្រុសគាត់មិនបានកើតអ្វីធ្ងន់ធ្ងូរនោះទេគឺគាត់គ្រាន់តែមិនបានញាំអ្វីចូលក្នុងពោះច្រើចថ្ងៃទើបគាត់ខ្សោយហើយក៏បណ្ដាលឲ្យគាត់សន្លប់បែបនេះទៅ»គ្រាន់តែឮលោកគ្រូពេទ្យនិយាយចេញមកលោកចននឹងអ្នកស្រីចនពួកគាត់ដកដង្ហើមធូទ្រូងនៅពេលដែលកូនគាត់មិនកើតអីធ្ងន់ធ្ងូរនោះ
«អញ្ចឹងខ្ញុំសូមអគុណលោកគ្រូពេទ្យហើយ»លោកចនក៏និយាយតបទៅកាន់លោកគ្រូពេទ្យ
«បាទលោកប្រុស»ថាហើយលោកគ្រូពេទ្យគាត់ក៏ដើរទៅបាត់ទៅដោយបន្សល់ទុកឲ្យលោកចននឹងអ្នកស្រីចនឈរមើលមុខគ្នាទៅវិញទៅមកពួកគាត់កំពុងតែរកវិធីធ្វើយ៉ាងណាដើម្បីឲ្យជុងហ្គុកព្រមញាំុអី
«អូននឹង call ទៅអ្នកអូនគីមឲ្យគេយកអាល្អិតមកទើបបានបើមិនអញ្ចឹងទេកូនជុងច្បាស់ជាធ្ងន់ធ្ងូរជាងនេះមិនបានទេលោកបង»អ្នកស្រីចនក៏និយាយទៅកាន់ប្ដីរបស់ខ្លួន
«បងក៏គិតអញ្ចឹងដែលអូនសាក call ទៅសុំពួកគេសាកមើលក្រែងលោ៎គាត់ព្រមយកអាល្អិតមក»លោកចនក៏និយាយតបទៅកាន់ប្រពន្ធខ្លួនវិញ
«ចាស៎ៗ.....»ថាហើយគាត់ក៏ទាញទួរស័ព្ទ call ទៅតែម្ដង...
*អាឡូអ្នកអូន....*អ្នកស្រីចន
*ចា៎សអ្នកបងមានការអីមែនទេបានជា call មកបែបនេះ?*អ្នកស្រីគីមក៏និយាយតបទៅវិញ
«គឺថា..........គឺបែបនេះឯង...*អ្នកស្រីចនក៏និយាយរៀបរាប់ពីមូលហេតុប្រាប់ទៅគាត់
*ហាស៎.....ចឹងចាំខ្ញុំទៅដល់ឥលូវហើយ* ថាហើយគាត់ក៏បិទទួរស័ព្ទរួចគាត់ក៏ដើរទៅប្រាប់លោកគីមពីររឿងនោះរួចហើយពួកគាត់ក៏រៀបចំខ្លួនដើម្បីទៅភូមិគ្រឹះចន
«តោះថេយ៍ៗកូនទៅជាមួយម៉ាក់ៗនឹងប៉ាៗណា....»អ្នកស្រីគីមក៏និយាយទៅកាន់អាល្អិតដែលអង្កុយលេងនៅលើការ៉ូនោះ
«ទៅណាម៉ាកៗប៉ាៗ....?»អាល្អិតក៏និយាយតបទៅកាន់ម៉ាក់របស់គេវិញ
«មោះចាំដល់ចាំសួរមកប៉ាៗពរ ..អឹុប..»ថាហើយគាត់ក៏លើកអាល្អិតទៅជាមួយគាត់។ មួយសន្ទុះក្រោយមកលោកគីមនឹងអ្នកស្រីមក៏បានចូលមកដល់ក្នុងភូមិគ្រឹះចនតែម្ដង
«យ៉ាងមិចហើយអ្នកបង..?»គ្រាន់តែចូលមកភ្លាមគាត់ក៏និយាយសួទៅកាន់អ្នកស្រីចនភ្លាមតែម្ដង
«គឺគេនៅសម្រាកក្នុងបន្ទប់ឯនោះអញ្ចឹងគិតយ៉ាងមិចទៅដើម្បីឲ្យអាល្អិតព្រមនៅជាមួយកូនជុងទៅអ្នកអូន»អ្នកស្រីចនក៏និយាយតបទៅកាន់អ្នកស្រីគីម
«មិនអីទេចាំខ្ញុំជាអ្នកនិយាយប្រាប់គេព្រោះថាថេយ៍ៗគេស្ដាប់ខ្ញុំណាស់អ្នកបងកុំភ័យអញ្ចឹងតោះយើងទៅបន្ទប់ក្មួយជុងទៅ»ថាហើយពួកគាត់ក៏បានដើរឡើងទៅបន្ទប់របស់ជុងហ្គុកតែម្ដងទៅ
ក្រាក.......
«អ្នកម៉ាក់...!»គាប់ជួនអីជុងហ្គុកភ្ញាក់ល្មម
«កូនជុងហា៎កូនភ្ញាក់ហើយហេស៎កូនភ្ញាក់យូឬនៅ....»អ្នកស្រីចនក៏និយាយតបទៅកាន់ជុងហ្គុកវិញ
«គឺទើបតែភ្ញាក់ពេម៉ាក់បើទ្វារចូលមកនឹងទេ»ជុងហ្គុកក៏និយាយតបទៅកាន់គាត់
«កូនដឹងទេថ្ងៃនេះម៉ាក់បានយកអ្វីមកឲ្យកូន»អ្នកស្រីចនក៏និយាយតបទៅវិញ
«របស់អ្វីទៅម៉ាក់....?»ជុងហ្គុកតបទៅកាន់គាត់វិញទាំងឆ្ងល់
«បន្តិចទៀតកូនដឹងហើយ.....ចូលមកអាល្អិត..»គាត់និយាយរួចក៏ហៅអាល្អិតឲ្យចូលមកតាមពិតទៅអាល្អិតមកតែឯងទេព្រោះលោកស្រីគីមគាត់បាននិយាយប្រាប់នឹងបង្រៀនអាល្អិតរួចហើយថាត្រូវធ្វើយ៉ាងមិចនេះបន្ទាប់ពីឮអ្នកស្រីចងហៅហើយអាល្អិតក៏ដើរចូលមក
«ហ្ហើយៗ.....អាល្អិតនេះខ្ញុំស្រវាំងភ្នែកទែដឹង...
ផាច់....
«អ៊ួយ.......


Continues.....



ប្រពន្ធអាយុ5ឆ្នាំ (ចប់)Where stories live. Discover now