«ដេឌីមិនឈឺទេ ដេឌីគ្រាន់តែក្អកស្ងួតកតែប៉ាប៉ុណ្ណោះ ម៉ាមីហាមថាឲ្យដេឌី»
យកទឹកមកឲ្យឪពុកហើយគេងាកទៅនិយាយជាមួយ ម្ដាយដែរមានការបារម្ភចំពោះ ដង្ខៅនាងបារម្ភនិងសម្លេងក្អករបស់គាត់អម្បាញ់មិញនេះ តែក្ដីបារម្ភត្រូវរលាយខណ:ពេលឮកូនប្រុសបណ្ដូលដួងចិត្តនិយាយហាម។ តើតទៅមុខនិងទៅជាយ៉ាងណាបើឥឡូវនេះនាងខុសសូម្បីតែនិយាយសង្កត់សម្លេងដាក់លោកដង្ខៅ កូនប្រុសចេញមកការពារតែរហូតបែបនេះ។

«ញាំុំអាហារ សិនទៅកូនអាហារថ្មីសម្រាប់កូនដេឌីបានឲ្យគេយកមកហើយ»
ដង្ខៅក្រោកឈរអស់កម្ពស់ សម្ដៅមកបើកទ្វារបន្ទប់ពិព្រោះ អាស៊ីស្តេនបានយកអាហារថ្មីមកដល់ហើយ។

«wow.. ដេឌីនេះជា Sandwichដែរអូនចូលចិត្ត»
«កូនញាំុំ សិនទៅហើយចាំងូតទឹកប្ដូរឈុតដេឌីនិងនាំកូនទៅមើលសាលារៀនថ្មីណា»
ឮដេឌីនាំកូនទៅមើលសាលាថ្មី រាងតូចងាកមកចាប់អារម្មណ៍ជាមួយមុខចំណាស់ នាងសម្លឹងមើលគាត់តែគាត់មិនបានសម្លឹងមើលមុខនាងវិញឡើយ ព្រោះតែវល់តែជាមួយឯនេះ។

«នេះការហ្វេអត់ស្កររបស់ឯង»
រៀបឲ្យកូនរួចគាត់លើកការហ្វេមកឲ្យអនាគតប្រពន្ធ រាងតូចលើកការហ្វេមកញាំុំ ដោយក្រសែភ្នែកតាមសម្លឹងដង្ខៅមិនបញ្ឈប់ឡើយ លោកដង្ខៅគាត់បែរជាគេចពីក្រសែភ្នែកដ៏មុតរបស់នាងទៅវិញ។

«កូនត្រូវត្រឡប់ទៅ សហរដ្ឋអាមេរិកវិញកូនរៀននៅទីនោះ មិនបាច់រើសសាលាឲ្យកូននោះទេ»
ញាំរួចរាល់ម៉ាមី ពោលពាក្យមួយឃ្លានេះឡើង ធ្វើឲ្យកូនប្រុសដែរអង្គុយញញឹម ក៏ប្រែទឹកមុខមកស្លេកស្លាំងវិញខណៈពេលដែរឮម្ដាយនិយាយបែបនេះ។
«តែអូនចង់រៀននៅទីនេះអូនចង់នៅ ជាមួយដេឌី»
«ពិតណាស់កូននៅទីនេះ ដេឌីមិនឲ្យកូនត្រឡប់ទៅវិញនោះទេ»
រាងតូច បន្ទាប់ពីស្ដាប់រួចហើយនាងក្រោកឈរឡើងដៃច្រត់ចង្កេះសម្លក់មុខដង្ខៅ នាងប្រើក្រសែភ្នែកគួរឲ្យខ្លាច លោកដង្ខៅគាត់ ញញឹមឌឺបន្តិចមុននិយាយ។

«ឈើរី ហា៎..ឯងកុំធ្វើបែបនេះអីឃើញទេកូនគេចង់នៅជាមួយខ្ញុំ គេចង់នៅទីនេះហើយកូនក៏មិនទាន់ទទួលបានសញ្ជាតិ អាមេរិកដែរឯងក៏ដូចគ្នា តើឯងពិតជាចង់ចំណាយលុយច្រើនពាន់លានដើម្បីទិញសញ្ជាតិរស់នៅទីនោះមែនទេ?»
ដង្ខៅនិយាយមួយៗ ដើម្បីឲ្យនាងស្ដាប់បានតែហេតុដោយក្ដីចង់ឈ្នះ ឈើរី..

«មែនហើយខ្ញុំមានលុយច្រើន ខ្ញុំចង់ចំណាយទិញរដ្ឋ១រស់នៅម្នាក់ឯងក៏បាន»
ដង្ខៅសើច ដើមកតិចៗគាត់ស្មានតែពាក្យនេះមានតែគាត់ទេដែរអាចនិយាយបានតែនេះឈើរីក៏អាចនិយាយបានដែរ។

«ម៉ាមីជាមនុស្សខ្លាចខ្មោចបើម៉ាមីរស់នៅម្នាក់ឯងពេលមានខ្មោចលង តើនណានិងជួយម៉ាមីបានទៅ?»
ស្ងាត់មាត់ឆឹងបន្ទាប់ពីស្ដាប់មួយឃ្លានេះចេញពីបបូរមាត់កូនប្រុស តើនាងគួរតែរកពាក្យអ្វីមកនិយាយទៅ។
«ល្អៗ!អ៊ីចឹងកូនជ្រើសរើសទៅ ថាកូនរស់នៅជាមួយម៉ាមីឬមួយក៏រស់នៅជាមួយតាចាស់ មិនព្រមចូលនិវត្តន៍ម្នាក់នេះ»
«ម៉ាមីកុំថាឲ្យដេឌី របស់អូនចាស់បានទេ?»
«តាចាស់ម្នាក់នេះក៏ ជាដេឌីរបស់ម៉ាមីដែរអ៊ីចឹងម៉ាមីមានសិទ្ធថាឲ្យគាត់»
«អត់ទេ ជាដេឌីរបស់អូន»

ដល់វគ្គដណ្ដើមឪពុកគ្នាហើយ✊

រងចាំភាគបន្ត

You've reached the end of published parts.

⏰ Last updated: Dec 12, 2022 ⏰

Add this story to your Library to get notified about new parts!

លោកប៉ាចិញ្ចឹមWhere stories live. Discover now