១១១/១១២

Start from the beginning
                                    

«មែនហើយ ខ្ញុំពិតជាចង់ធ្វើជាអ្នកក្រ ណាស់មនុស្សមិនដែរក្រ ចង់ធ្វើខ្លួនបែបនេះខ្លះ បួនឆ្នាំមកនេះខ្ញុំគឺបែបនេះ សាមញ្ញៗ ដើរត្រាច់ចរគ្រប់កន្លែង ហើយនៅសានត្រាននេះក៏ជារដ្ឋចុងក្រោយ ដែរខ្ញុំមកដែរ»

«ដើរផឹកពនេចរ ទើបសម»
«មែនហើយ ខ្ញុំផឹកព្រោះតែចង់បំភ្លេចរឿងស្នេហា»
រាងតូចងាកមុខចេញ នាងក្រវីក្បាលតិចៗនឹកហួសចិត្តដែរចរិកចាស់ម្នាក់នេះមិនផ្លាស់ប្ដូរ។

«បានហើយ បើកន្លែងនេះជាកន្លែងចុងក្រោយ មកហើយលោកគួរតែទៅវិញ»
«បួនឆ្នាំមុនឯងដេញខ្ញុំ បួនឆ្នាំក្រោយឯងនៅតែដេញខ្ញុំ លើកមុនខ្ញុំចាកចេញ តែលើកនេះខ្ញុំមិនចាកចេញទេ ព្រោះ៥២រដ្ឋនៅប្រទេអាមេរិកនេះខ្ញុំដើរអស់ហើយខ្ចិលដើរទៀតណាស់ សុំស្នាក់នៅទីនេះផង»

លោកដង្ខៅចេះមុខក្រាស់ហើយឥឡូវ និយាយហើយដើរមើលក្នុងផ្ទះរបស់គេធ្វើយ៉ាងព្រងើយ មិនក្រែងចិត្តក្រែងថ្លើមអីសោះ។

អ៊ែត!!!
«អា៎!!!ខ្លោចលងអូនទៀតហើយ»
~ព្រូស~ដង្ខៅដើរទៅបើកបន្ទប់ មើលតែជុងលីងាកមកហើយឃើញគេស្ទុះរត់បំបុក លោកដង្ខៅរហូតដួល អ្នកម៉ាក់ប្រញាប់រត់មកលើក ដង្ខៅចាប់ផ្ដើមរួញចិញ្ចើមឆ្ងល់ យូរហើយស្មានតែឈើរីរស់នៅម្នាក់ឯងទេតើ។

«នណា?»
«កូនរបស់ខ្ញុំ»
នាងប្រញាប់ឆ្លើយរួចលើកកូនឲ្យមកអង្គុយលើសាឡុងដង្ខៅដើរតាមសួរពិព្រោះចម្ងល់នៅមានពេញខួរក្បាល។
«កូនៗ!មានន័យថាមិចឯងមនគ្រួសារ មែនទេ?»
«មែនហើយ ខ្ញុំមករស់នៅទីនេះជាមួយស្វាមីលោកគួរតែចេញទៅមុនស្វាមីរបស់ខ្ញុំមកឃើញ»

ឮហើយថ្លើមប្រម៉ាត់ធ្លាក់ មកដីអស់រលីងដង្ខៅត្រូវអស់សង្ឃឹមដើរទាំងស្មាធ្លាក់ស្រយ៉ាក់គាត់លែងនិយាយស្ដីអ្វីទៀត គាត់ស្មានតែនាងនៅចាំគាត់ដូចគាត់ចាំនាងដែរ តែនាងបែរជាមានប្ដីមានកូនបាត់ទៅហើយ។

«ម៉ាមី!អូនមានដេឌីដែរឬ?ម៉េចអូនមិនដែរឃើញចឹង? អូ៎!រូបថតម៉ាមីធ្លាប់ប្រាប់»
ដើរចេញហើយដង្ខៅ ស្ដាប់ឮកូនសួរម្ដាយបែបនេះគាត់ងាកមុខមកវិញ ដើម្បីចង់មើលមុខក្មេងប្រុសម្នាក់នេះ ហើយក៏ចង់សួរគេឥ្យដឹងរឿងដែរ។
«កុំខ្លាចអី ឯងងាកមុខមកមើលខ្ញុំបន្តិចមក»
ជុងលីឈី ងាកមុខមក ដង្ខៅបានឃើញមុខមូលថ្ពាល់ប៉ោងរបស់គេហើយគាត់ក៏ញញឹម គាត់ញញឹមព្រោះពេលបានឃើញមុខគេហើយ គេដូចជាគាត់កាលនៅពីក្មេងណាស់។

«ឯងមិនមានពុកទេមែនទេ?»
«ម៉ាមី!ពុកជាអី?»
គេសួរទៅម្ដាយទាំងឆ្ងល់ រាងតូចក៏ប្រាប់ទៅកូនលោកពុកឬក៏ដេឌី ពាក្យនេះដូចតែគ្នាទេ។
«អូនមិនមានដេឌីទេ ម៉ាមីថាដេឌីមិនស្លាញ់ម៉ាមី»
«ដេឌីរបស់ឯងឈ្មោះអី ប្រាប់មកចាំខ្ញុំទៅរកគេឲ្យមកសុំទោសម៉ាមីរបស់ឯង គេហ៊ានណាស់ធ្វើបាបម៉ែរបស់ឯងបែបនេះ»

គាត់សួរបើស្គាល់គាត់និងទៅអូសបុរសម្នាក់នោះមកឲ្យសុំទោស ឈើរី ជុងលីឮហើយក៏រត់វឹងចូលបន្ទប់គេទៅយករូបថតបុរសនោះមកឲ្យ លោកអ៊ុំម្នាក់នេះមើល។

ឃើញហើយលោកដង្ខៅ បើកភ្នែកធំសម្លឹងមើលរូបមួយសន្លឹកនោះរាងតូចប្រញាប់ស្ទុះកញ្ឆក់រូប យកមកទុកក្រោយខ្នងទាំងមានការខ្មាស់ អាម៉ាស់មុខយ៉ាងខ្លាំងនាងឲ្យកូនស្គាល់ព្រោះគិតថា គេនិងមិនអាចបានជួបឪពុកឡើយ។

«មិនមែនៗទេ លោកចាកចេញទៅ»
«កូនប្រុសរបស់ពុក កូនៗ»
លោកដង្ខៅចាប់លើក កូនមកឱបថើបគេតែ លីឈីលើកដៃបិតច្រមុះព្រោះឪពុកគេមានក្លិនស្រា។
«កូនអី ដេឌីរបស់អូនមុខសង្ហា រាងស្អាតមិនមែនដូចអ៊ុំទេ»
«គឺជាពុកពិតមែនណា កូន»
លោកដង្ខៅនាំគេមកមុខកញ្ចក់ហើយគាត់ចាប់ទាញកន្ទ្រៃមកកាន់សក់កោរពុកមាត់ចេញ លីឈីឃើញគេឈរភ្លឹក។
«ម៉ាមី ដូចដេឌីមែន ដេឌីៗ»

«មិនមែនទេកូន មកឆាប់ចូលបន្ទប់វិញទៅ»
រាងតូចដើរមកពរកូននាំគេចូលមកក្នុងបន្ទប់តែដង្ខៅស្កាត់ដំណើររបស់នាង។
«ប្រាប់ហេតុផលដល់ខ្ញុំមកឈើរី ម្ដេចបាន កុហកថាយកកូនចេញ?»
«ខ្ញុំមិនប្រាប់ លីឈីជាកូនរបស់ខ្ញុំតែម្នាក់ប៉ុណ្ណោះ»
«បើមិនប្រាប់ខ្ញុំនិងប្ដឹង ថាឯងចង់បំបែកខ្ញុំចេញពីកូន ចាំមើលតើនណាឈ្នះ ឯងគិតទៅខ្ញុំឈ្នះឯង៧០ភាគរយហើយ»
«មនុស្សអាក្រក់មកចង់ដណ្តើមកូនខ្ញុំយកទៅមែនទេ?»
«ម៉ាមី អូនសុំមើលមុខដេឌីបន្តិចទៀតបានទេ?»

រងចាំភាគបន្ត

លោកប៉ាចិញ្ចឹមWhere stories live. Discover now