" នេះលោកនិយាយអីនិង ? លែងខ្ញុំណា " សុខៗស្រាប់តែមកធ្វើកាយវិការដាក់គេបែបនេះអ្នកណាដែលគេមិនអៀននោះ បើរាល់ដងអុីប៉គេប្រងើយកណ្តើយដាក់គេសឹងអី ធ្វើឲ្យគេស្ទើរតែយំចេញមកម្ដងៗទៅហើយ តែនេះសុខៗស្រាប់តែមកនិយាយអីក៏មិនដឹងនៅថែមអោបចង្កេះឲ្យអង្គុយលើភ្លៅទៀតធ្វើឲ្យស៊ាវចាន់កាន់តែចម្លែកចិត្ត ។
" និយាយលេងទេ សុំនៅបែបនេះបន្តិចណាព្រោះហត់នឿយពេញមួយថ្ងៃហើយ " ថាហើយមិនចាំឱ្យស៊ាវចាន់ប្រកែកទាន់អុីប៉ក៏ទាញរាងតូចមកឱបចប់ដៃរួចផ្តោរខ្លួនគេងនៅលើសាឡុងទៅទាំងពីរនាក់ទាំងអុីប៉បិទភ្នែកមិនខ្វល់អ្នកនៅក្នុងរង្វង់អោប ឃើញបែបនេះស៊ាវចាន់មិនមាត់ព្រោះខានមានពេលបែបនេះមកយូរហើយមិនដែលបានអោបអ្នកចំពោះមុខបានពេញដៃបានម្តងនោះទេ អារម្មណ៍កក់ក្តៅក៏ជ្រៀតជ្រែតចូលអារម្មណ៍របស់ស៊ាវចាន់ឡើងមកបណ្តោយឲ្យកាយតូចលើដៃអោបរាងក្រាស់តបវិញ ។
" ស្អែកពួកយើងទៅ date ទៅ "
" ថា...ថាមិច ? Date? " ឮបែបនេះស៊ាវចាន់ងើបមុខឡើងមកទាំងភ្ញាក់ផ្អើលមិនយល់ពីអ្វីដែលអុីប៉កំពុងនិយាយ ស៊ាវចាន់សម្លឹងមើលមុខអ្នកចំពោះមុខដែលនៅបិទភ្នែកនៅឡើយនិងដៃនៅតែបន្តអោបចង្កេះរបស់ខ្លួន ។
" ត្រូវហើយ dating ! ស្អែកខ្ញុំទំនេរអត់មានការងារធ្វើទេ ពួកយើងទៅដើរលេងមើលចិត្តគ្នាទៅហើយក៏ជួយឲ្យខ្ញុំមានការចងចាំឡើងវិញផងនោះអី " មិនត្រឹមតែថាថែមទាំងឆ្មក់មកលួចថើបថ្ពាល់ ស៊ាវចាន់ មួយខ្សឺតទៀតផង ធ្វើឲ្យអ្នកដែលត្រូវគេថើបរមូលខ្លួនអៀនជ្រុបមុខទៅហ្នឹងដើមទ្រូងហាប់ណែននោះ ទាំងមិននិយាយអីសោះ នេះគេចម្លែកមែនទែនហើយដែលសុខៗស្រាប់តែ អុីប៉ ចេញកាយវិការបែបនេះគេអៀនឡើងចង់ជ្រៀតចូលទៅក្នុងដីទៅហើយ ។
" មិននិយាយមានន័យថាព្រមហើយណា អឹម ?! " អុីប៉ សើចតិចៗនិងអោនទៅមើលមុខស៊ាវចាន់ដែលកំពុងអៀនខ្លួននោះ ពេលឃើញកាយវិការស៊ាវចាន់បែបនេះគួរឲ្យស្រឡាញ់ណាស់ដឹងអត់ថាគេឃើញស៊ាវចាន់ម្តងៗគេចង់តែចាប់ក្រញិចទេ ។
" ខ្ញុំ...ខ្ញុំចម្លែកចិត្តណាស់ ហេតុអីបានសុខៗ- " ស៊ាវចាន់និយាយទាំងងើបមកមើលមុខ អុីប៉ ម៉ក់ៗទាំងកែវភ្នែកមូលក្រឡង់សម្លឹងមើលទៅកាន់អុីប៉ទាំងងើបមកអង្គុយស្រួលបួលវិញ តែក៏អាក់បន្តិចពេលអុីប៉និយាយកាត់មុន ។
" មិនចម្លែកទេ គ្រាន់តែចង់មកប៉ះប៉ូវពេលវេលាដែលចាយទៅអស់4-5ខែមកនេះ ទោះបីពេលនេះមិនបានចងចាំតែមិនមែនមានន័យថាភ្លេចទាំងស្រុង អារម្មណ៍ល្អៗដែលខ្ញុំមានចំពោះ ស៊ាវចាន់ ក៏ខ្ញុំអាចដឹងបានថាពីមុនខ្ញុំធ្លាប់ស្រឡាញ់ ស៊ាវចាន់ ខ្លាំងប៉ុណ្ណាដែល ទោះមួយរយះចុងក្រោយមកនេះខ្ញុំប្រងើយកណ្តើយដាក់ ស៊ាវចាន់ ពិតមែនតែដោយសាររវល់ដោះស្រាយបញ្ហានៅក្រុមហ៊ុននិងបញ្ហាផ្សេងៗទៀតដែលកើតឡើង ទើបមិនមានពេលសម្រាប់ ស៊ាវចាន់ សោះ " អុីប៉ និយាយទាំងចាប់កាន់ដៃ ស៊ាវចាន់ ជាប់និងសម្លឹងមើលមុខស៊ាវចាន់ដែលនៅស្ងៀមចាំស្តាប់ខ្លួននិយាយជាមួយកែវភ្នែករលីងរលោងរកយំនោះ អុីប៉ គេមិនចង់បន្តបែបនេះពេលនេះការងារគេក៏ជោគជ័យទៅហើយ គ្មានអ្វីត្រូវបារម្ភទើបមកដោះស្រាយបញ្ហាបេះដូងម្តង ។
" ខ្ញុំដឹងថា ស៊ាវចាន់ ពិបាកមកច្រើនហើយចាប់ពីពេលនេះទៅខ្ញុំមិនឲ្យ ស៊ាវចាន់ ពិបាកទៀតទេជឿចិត្តខ្ញុំចុះ វាល្មមគ្រប់គ្រាន់ហើយទុករឿងគ្រប់យ៉ាងឲ្យខ្ញុំជាអ្នកចាត់ចែងចុះណា " ថាហើយអុីប៉ក៏អោនទៅថើបបបូរមាត់ពណ៌ផ្កាឈូកនោះស្រាលៗដោយក្តីស្រឡាញ់ពេញចិត្តថើបបឺតជញ្ជក់យករសជាតិពីក្នុងក្រអូបមាត់ដ៏ផ្អែមធ្វើឲ្យអ្នកដែលត្រូវបានគេថើបបិទភ្នែកតិចៗនិងលើដៃទៅអោបក.អុីប៉ហើបមាត់ថើបតបវិញធ្វើឲ្យអុីប៉ញញឹមគែមមាត់បន្តិច ។
" ហ៊ឹម... " ក្រោយថើបមួយសន្ទុះស៊ាវចាន់ស្ទើរតែអស់ខ្យល់ទើបព្យាយាមរុញអ្នកថើបគេមុននេះចេញ ក្រោយដឹងដល់ដៃក្តៅអ៊ុនៗលូកមកអង្អែលត្រគាកមូលខ្លុងតិចៗនិងអារម្មណ៍ដែលក្តៅភើយៗចេញមកពីខាងក្នុង ទើបផ្តាច់ស្នាមថើបហើយរហាក់ងើបចេញយ៉ាងលឿនព្រោះខ្លាចអារម្មណ៍វាជ្រៅជាងនេះទៀតទើបប្រញ៉ាប់លា អុីប៉ រួចរត់ឡើងទៅខាងលើបាត់ស្រមោលឈឹង ធ្វើឲ្យអុីប៉សើចតិចៗជាមួយចរឹកគួរឲ្យស្រឡាញ់របស់ស៊ាវចាន់ ។
________________________
Thank you guys hope you enjoy ជាមួយសាច់រឿងណា ><
_និពន្ធដោយ:មីនត្រា-ឃ្វីន♡
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Ep30
Start from the beginning
