រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Ep30

42 5 0
                                        

វគ្គ: សុំទោស !

_____________________...................

+បីខែក្រោយ

ក្រោយពី អុីប៉ គេងសន្លប់អស់រយះពេលពីរខែមកគេក៏បានដឹងខ្លួនឡើងវិញហ្នឹងបន្តគេងសម្រាកអស់រយះពេលមួយអាទិត្យពេលនេះគេក៏បានចេញពីមន្ទីរពេទ្យហើយត្រឡប់ទៅសម្រាកនៅភូមិគ្រឹះវិញដោយមាន ស៊ាវចាន់ នៅចាំមើលថែទុក្ខធុរ:របស់នាយកំលោះ រយះពេលដែលអុីប៉គេគេងនៅមន្ទីរពេទ្យសន្លប់អស់ពីរខែជើងរបស់គេក៏ដើរមិនបានព្រោះនៅលើគ្រែយូរពេកធ្វើឲ្យស្ពឹកទើបតម្រូវឲ្យស៊ាវចាន់ជាអ្នកជួយមើលថែនាយរហូតមកទល់ពេលអុីប៉អាចដើរខ្លួនឯងបានវិញដោយមិនត្រូវការជំនួយពីរទេះរុញ ។

ចំណែកទំនាក់ទំនងអ្នកទាំងពីរវិញក៏អាចចាត់ទុកថាស្និតគ្នាតិចតួច តែមិនដូចកាលពីមុន អុីប៉ នៅតែមិនទាន់មានការចងចាំនៅឡើយ តាំងពីអុីប៉ដឹងខ្លួនមកនាយហាក់ខុសប្លែកពីមុនឥឡូវមួយថ្ងៃៗរវល់តែធ្វើការមិនមានពេលសម្រាកសោះសឹងតែពេលខ្លះគេងនៅក្រុមហ៊ុនក៏មាន មិនមែនអុីប៉មិនចង់ចងចាំតែពេលព្យាយាមនឹកឃើញពេលណាក៏ឈឺក្បាលដល់ថ្នាក់សន្លប់ម្តងៗ ទើបចេះតែបណ្តោយៗមកទល់ពេលនេះហាក់បីដូចជាការចងចាំទាំងអស់គេបានលុបវាចោលទៅទាំងស្រុងចឹងមិនមានសេសសល់សូម្បីបន្តិច ។

រឿងលោកលីនិងគ្នីគ្នាវិញក៏ត្រូវជាប់គុកអស់មួយជីវិតពីបទរៀបគម្រោងសម្លាប់ក្រុមគ្រួសារត្រកូលវ៉ាងនិងបទល្មើសខ្មៅងងឹតជាច្រើនទៀតផងដែរ ឯកយ៉ាអុីននិងយ៉ុងក្វានបានស្លាប់នៅក្នុងហេតុការណ៍កាលនោះទៅហើយ ចំណែកប្អូនស្រីយ៉ាអុីនក្រោយពីបានដឹងរឿងដ៏សែននឹកស្មានមិនដល់រន្ធត់បែបនេះក៏មិនដឹងធ្វើយ៉ាងមិច នាងគ្មានចំណែកពាក់ព័ន្ធឬដឹងឮពីរឿងទាំងអស់នេះទើបមិនមានទោសអ្វី ក្រោយពីហេតុការណ៍នេះចប់នាងក៏បានទៅរស់នៅក្រៅប្រទេសបាត់ដំណឹងសូន្យឈឹង ។

ក្រោយពីហេតុការណ៍ទាំងអស់នេះកើតឡើងក្រុមហ៊ុនរបស់អុីប៉រញ៉េរញ៉ៃដោយសារកាលលោកលីនៅ គាត់គិបគេងលុយក្រុមហ៊ុននិងធ្វើរឿងស្មូកគ្រោកជាច្រើននៅពីក្រោយក្រុមហ៊ុនហើយនិងបញ្ហាផ្សេងៗដែល អុីប៉ គេគេងសន្លប់ឈឺមិនបានមកដោះស្រាយ ទើបរយះពេលបីខែមកនេះគេមកកាន់ដំណែងវិញទើបធ្វើឲ្យការងារគរដូចភ្នំ ឈឺក្បាលមិនស្ទើរនិងវិសតែដួលរលំទៅហើយតែសំណាងដែលនាយមកកាន់ដំណែងទាន់និងព្យាយាមដោះស្រាយដោយគ្មានពេលសម្រាកនិងគិតរឿងអីផ្សេង ចំណែកនាយខ្លួនឯងប្រើរយះពេលបីខែមកនេះព្យាយាមដកខ្លួនចេញពីសង្គមម៉ាហ្វៀម្ដងបន្តិចៗ មិនចង់ពាក់ព័ន្ធនិងរឿងទាំងអស់នេះទៀតគេព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនឯងល្អប្រសើរជាងមុនសិននិងអាចឲ្យក្រុមហ៊ុនមានឥទ្ធិពលប្រាក់ចំណូលនៅក្នុងទីផ្សារមានអំណាចមានលុយគ្រប់គ្រាន់អាចផ្ដល់ក្តីសុខឱ្យមនុស្សដែលខ្លួនឯងស្រឡាញ់បាន ។

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Место, где живут истории. Откройте их для себя