វគ្គ: ការចាប់ផ្តើម
....................._____________________
" អ្នកម៉ាក់យើងដើរលេងនៅកន្លែងណាទៀត?"ក្មេងប្រុសអាយុប្រហែល5ឆ្នាំម្នាក់បានសួរទៅម្តាយរបស់ខ្លួនដែលពេលនេះពួកគេបានចុះពីកន្ត្រកហោះជាមួយគ្នា។
"ចាំប៉ាកូនមកសិនចាំពួកយើងដើរលេងបន្ត"អ្នកស្រីវ៉ាងបានញញឹមទៅកាន់កូនប្រុសរួចក៏កាន់ដៃអុីប៉ទៅរកទិញការ៉េមព្រោះអុីប៉ពេលនេះគេឃ្លានខ្លាំងណាស់មើលតែទឹកមុខគេទៅដឹងហើយ។
"កូននៅចាំម៉ាក់នៅទីនេះហើយណា ម៉ាក់ទៅទិញការ៉េមនៅត្រង់នោះមួយភ្លាម" គាត់និយាយរួចក៏ដើរឆ្លងផ្លូវទៅទិញការ៉េមដោយទុកឲអុីប៉នៅអង្គុយបង់ក្បែរនោះតែម្នាក់ឯង។
ដើរមិនទាន់បានប៉ុន្មានជំហានផងក៏មានឡានពណ៌ខ្មៅមួយគ្រឿងបានបើកមកបុកអ្នកស្រីវ៉ាងពេញទំហឹងធ្វើឲខ្ទាតប្រហែល2ម៉ែត្រ ដោយហេតុការណ៍ទាំងនេះត្រូវបានមើលឃើញដោយអុីប៉ពេញៗភ្នែកតែម្តង គេពិតជាភ័យរន្ធត់ខ្លាំងណាស់ដែលវាកើតឡើងភ្លាមៗបែបនេះគេស្រែកយំខ្លាំងៗដង្ហើយហៅម្តាយទាំងទឹកភ្នែក។
"អ្នកម៉ាក់!! អ្នកម៉ាក់ដឹងខ្លួនឡើងអ្នកម៉ាក់...ម៉ាក់មិនអាចទៅចោលខ្ញុំបានទេហុឹកៗ... បើកភ្នែកឡើងអ្នកម៉ាក់ហុឹកៗ...ជួយផងអ្នកណាក៏បានដែលជួយយកម៉ាក់ខ្ញុំទៅពេទ្យផងហុឹកៗ" ក្មេងតូចរត់ទៅត្រកងម្តាយដែលដេកស្ដូកស្ដឹងទាំងទឹកភ្នែក គេស្រែកយំផងហៅឲគេជួយផងតែវាគ្មានប្រយោជន៍ទេព្រោះគាត់បានបាត់បង់ជីវិតបាត់ទៅហើយ។
"អត់ទេ!! អត់ទេ!!!"អុីប៉ បានស្រែកយ៉ាងខ្លាំងការពិតវាជាការយល់សុបិន្តដ៏អាក្រក់ប៉ុណ្ណោះ គេតែងតែសុបិន្តបែបនេះជារៀងរាល់យប់ គេមិនចង់គេង គេមិនចង់បិទភ្នែក ពេលដែលគេបិទភ្នែកវាតែងតែលិចរូបភាពនិងឡើងមកវាគួរឲខ្លាចខ្លាំងណាស់សម្រាប់គេ។
" ហេតុអីខ្ញុំសុបិន្តបែបនេះទៀតហេីយ? " អុីប៉និយាយទាំងយកដៃជ្រោយសក់របស់ខ្លួនដែរជាប់ដានញេីសតិចៗនោះ ទាំងឆ្ងល់ហេតុអ្វីរៀងរាល់យប់គេតែងតែសុបិនឃេីញរឿងអាក្រក់បែបនេះទាំងដែរវាបានរំលងហួសអស់រយះពេលជាច្រេីនឆ្នាំមកហើយនោះ។
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
