រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Ep33

45 5 0
                                        

វគ្គ: បងទើបមកពីណា?

____________________.................

" ហេតុអីបានជាបងចាន់នៅមិនទាន់ត្រឡប់មកវិញទៀតចឹង គាត់ទៅយូរណាស់ហើយនៀក ! " ថេយ៍យ្យុងលើដៃមកមើលម៉ោងលើនាឡិកាតម្លៃថ្លៃ ស៊ាវចាន់ទៅបាត់តាំងពីយូរតែមិនទាន់ឃើញត្រឡប់មកវិញទៀត ធ្វើឲ្យថេយ៉ុងកើតចិត្តព្រួយបារម្ភឡើងមកភ្លាមៗ ។

" បងជួយប្រញ៉ាប់ខ្ជាប់អីវ៉ាន់ឲ្យខ្ញុំឲ្យលឿនតិចមក " ដោយចិត្តបារម្ភពីបងប្រុសទើបបន្ទឿនអ្នកលក់ឲ្យប្រញាប់ភ្ជាប់អីវ៉ាន់ឲ្យខ្លួនឲ្យលឿនៗនឹងអាលបានត្រឡប់ទៅមើលស៊ាវចាន់នៅក្នុងបន្ទប់ទឹក ។

..............

" អ្ហឹក...លេ-លេង...! ជួយផ- អ្ហឺកក " ស៊ាវចាន់ព្យាយាមរើខ្លួនចេញពីគេព្យាយាមស្រែកសុំជំនួយតែគ្មានបានផល បុរសម្នាក់នោះចូលមកបិទមាត់គេជាប់យកក្រណាត់ញុកមាត់លើដៃទះកំផ្លៀងស៊ាវចាន់មួយទំហឹងដាក់មួយដៃចំពោះបន្ថែមទៀត ទើបលើកលីដាក់លើស្មារខ្លួនដើរចេញទៅ ។

" ហ្ហឹមមម ! អ្ហឹកក~~~ " គេចុកឆ្អល់ស្ទើរទ្រាំមិនបានតែក៏ព្យាយាមរើបម្រះទាំងគ្មានកម្លាំង ។

" ធ្វើអីនិង ?! " បម្រុងនិងនាំខ្លួនស៊ាវចាន់ដើរចេញពីបន្ទប់ទឹកទៅហើយស្រាប់តែភ្លាមៗមានបុរសខ្ពស់សង្ហារម្នាក់ដើរចូលមកទាំងងឿងឆ្ងល់ ថាចូលមកបន្ទប់ទឹកធ្វើធុរ:តែពេលមកឃើញទិដ្ឋភាពបែបនេះធ្វើឲ្យគេដឹងភ្លាមថាជាករណីចាប់ជំរិតទើបប្រញ៉ាប់ចូលទៅជួយ ។

" ឯងចង់ស្លាប់ណាស់មែនទេ? ឯងជាអ្នកណាមានសិទ្ធិអីមកចេះដឹងរឿងប្តីប្រពន្ធយើង ?! " ពេលឃើញបុរសនោះចូលមកដាល់ថ្ពាល់គេដួលទៅលើការ៉ូចាប់យកស៊ាវចាន់ចេញពីដៃគេ ធ្វើឲ្យគេខឹងយ៉ាងខ្លាំងយកអណ្តាតទល់ថ្ពាល់ដែលចេញឈាមរឹមៗតាមគែមមាត់នោះ ។

" ជួ-ជួយ..ផង..." ស៊ាវចាន់បន្លឺស្រាលៗសឹងមិនឮនៅក្នុងរង្វេងដៃនាយពេលគេដកក្រណាត់ចេញពីមាត់ទើបសន្លប់បាត់មាត់បាត់ក.បាត់ទៅ ទើបនាយងាកមកសម្លក់បុរសម្នាក់នោះឡើងចង់ស្រុះគ្រាប់ភ្នែក ។

" ប្តីប្រពន្ធ? មិនចេះខ្មាស់មាត់ទេឬយ៉ាងមិច? នេះមកចាប់មនុស្សកណ្តាលវាលគិតថាឯងជាអ្នកណា? នេះជាប់គុកមិនក្រោម5ឆ្នាំទេ ! "

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Where stories live. Discover now