វគ្គ: ស្រឡាញ់ក៏ប្រាប់ថាស្រឡាញ់ទៅ !
___________________....................
" បាទគឺខ្ញុំ...វីឆយ៍...! "
" អ្នកប្រុសវីឆយ៍ ! នេះ...អ្នកប្រុសពិតមែន...! " គាត់គឺពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឃើញកូនប្រុសតែម្នាក់គត់របស់អ្នកស្រីសៀវមុីបានវិលត្រឡប់មករកគាត់វិញនោះ ។
" វីឆយ៍មែនទេ? " អ្នកស្រីសៀវមុី ដើរចេញមកពីខាងក្នុងព្រោះគាត់លឺសម្លេងនិយាយគ្នានៅខាងក្រៅផ្ទះទើបគាត់ដើរចេញមក តែអ្វីដែលធ្វើឲគាត់ភ្ញាក់ផ្អើលនោះគឺគាត់បានឃើញកូនប្រុសតែម្នាក់គត់របស់គាត់ឈរនៅទីនោះ ។
..............
នេះខ្ញុំខាតបានឃើញកូនប្រុសរបស់ខ្ញុំប៉ុន្មានឆ្នាំហើយ? ខ្ញុំតែងតែរងចាំផ្លូវរបស់គេមករហូតចាំអោយគេត្រឡប់មករកខ្ញុំវិញ ! ខ្ញុំពិតជានឹកគេខ្លាំងណាស់ខ្ញុំចង់ដឹងពីសុខទុក្ខរបស់គេថាយ៉ាងមិចទៅហើយ...! ទោះបីគេធ្លាប់បានប្រាប់ខ្ញុំថាគេមិនអីក៏ដោយតែខ្ញុំនៅតែមានអារម្មណ៍ថាបារម្ភពីគេដដែរ ។
" នេះពិតជាវីឆយ៍ពិតមែនហេស៎ ? នេះកូនត្រឡប់មករកម៉ាក់វិញហើយមែនទេ !? " អ្នកស្រីសៀវមុីនិយាយឡើងទាំងរំភើបព្រោះគាត់ខាតបានឃើញកូនប្រុសរបស់គាត់10ឆ្នាំជាងទៅហើយ ។
" បាទ....អ្នកម៉ាក់ ! គឺខ្ញុំវីឆយ៍...! " ជុងហ្គុកនិយាយឡើងទាំងអួលដើមក៎ព្រោះគេពិតជានឹកគាត់ខ្លាំងណាស់ ។
" ហុឹកៗ ! ម៉ាក់ពិតជានឹកកូនខ្លាំងណាស់ ! " អ្នកស្រីសៀវមុីនិយាយទាំងយំអោបកូនប្រុសរបស់គាត់ ។
" អ្នកម៉ាក់... " ពួកគេក៏យំអោបគ្នាទាំងក្តីនឹករលឹកព្រោះបែកគ្នាជាយូរមកហើយ ។
..............
{មន្ទីរពេទ្យ} ម៉ោង5ល្ងាច
ស៊ាវចាន់គេចង់ចេញពីមន្ទីរពេទ្យហើយព្រោះគេមានអារម្មណ៍ថាធុញទ្រាន់ អ្នកស្រីសៀវ និង ថេយ៍ ក៏មិនថាអីនោះដែលព្រោះរបួសរបស់ ស៊ាវចាន់ ក៏ជាទៅហើយ ពួកគេនៅចាំតែបើកថ្នាំសិនទេទើបពួកគេអាចចាកចេញទៅបាន ។
ប៉ុន្មាននាទីក្រោយមក អ្នកស្រីសៀវ ក៏បើកថ្នាំរួចរាល់និងនាំគ្នាដើរទៅកន្លែងចតឡានដែលនៅមិនឆ្ងាយប៉ុន្មានពីទីនេះ ។
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
