រឿង:🔥ម៉ាហ្វៀចិត្តរឹង🔥Ep13

217 23 0
                                        

វគ្គ: យប់នោះ

___________________................

នៅពេលដែលដាក់ឲ្យ ស៊ាវចាន់ បានសម្រាកស្រួលបួលហើយនោះ ថេយ៍ ក៏បានឲ្យម៉ាក់របស់គេត្រលប់ទៅវិញដើម្បីបានសម្រាកម្តងព្រោះគាត់នឿយហត់ពេញមួយយប់ទៅហើយ ទុកឲ្យគេនៅមើលថែបងគេម្តងចុះ ។

" ម៉ាក់មិនអីទេ បន្តិចទៀតចាំម៉ាក់ត្រឡប់ទៅវិញ "

" និយាយចឹងបុរសម្នាក់មិញនេះជាអ្នកណាទៅកូន? ជាសង្សារនឹងគ្នាមែនទេ? " អ្នកស្រីសៀវ សួរឡើងទាំងងឿងឆ្ងល់ ព្រោះមិញគាត់ឃើញ ថេយ៍ មកជាមួយ ជុងហ្គុក ហើយណាមួយ ថេយ៍ នេះណាមិនដែលនាំអ្នកណាមកជាមួយនោះទេពីមុនមកនោះ ។

" មិ...មិន...មែនទេអ្នកម៉ាក់! គេមិនមែនជាសង្សារខ្ញុំនោះទេ ខ្ញុំ...ក៏ទើបតែស្គាល់គេដែរ " ថេយ៍ និយាយទាំងរដាក់រដុបនៅពេលដែលឮម៉ាក់របស់ខ្លួននិយាយបែបនេះ ហើយរូបភាពកាលពីម្សិលមិញក៏លិចឡើងមកតែម្តងដែលធ្វើឲ្យ ថេយ៍ មុខឡើងក្រហមអស់ទៅហើយ ។

" ម៉ាក់គ្រាន់តែសួរធម្មតាតើ្អ ចាំបាច់អីមុខក្រហមអីបែបនេះម្ល៉េះកូន? " អ្នកស្រីសៀវ សួរឡើងនៅពេលដែលបានឃើញ ថេយ៍ មុខឡើងក្រហមភ្លាមៗបែបនេះនៅពេលដែលឮគាត់សួរសំនួរទៅកាន់គេ ។

" គឺ...គឺបន្ទប់នេះវាក្តៅ...ហ្ហើយយ...ក្តៅខ្លាំងណាស់ខ្ញុំសុំចេញទៅខាងក្រៅសិនហើយអ្នកម៉ាក់ " ថេយ៍ និយាយទាំងយកដៃបោកទៅវិញទៅមកធ្វើដូចជាក្តៅខ្លាំងណាស់អញ្ចឹង តែតាមពិតទៅក្នុងបន្ទប់នេះវាត្រជាក់ធម្មតាទេ ។

" បន្ទប់វីអាយភីហើយនៅក្តៅទៀតកូននេះ " អ្នកស្រីសៀវ និយាយទាំងហួសចិត្តនឹងកូនម្នាក់នេះធ្វើចរឹកអីប្លែកៗ បងប្អូនគេដូចគ្នាមែនទែន ។

{ភូមិគ្រឹះគីម}

លោកម្ចាស់គីម គឺជាកូនកាត់កូរ៉េដែលមានម៉ាក់ជាជនជាតិកូរ៉េហើយប៉ាជាជនជាតិចិន គាត់មានកូនប្រុសម្នាក់ដែលមានឈ្មោះថា គីម យ៉ុងក្វាង ។

លោកម្ចាស់គីម កំពុងតែអង្គុយនៅលើសាឡុងដែលមានអង្គរក្សពីរបីនាក់នៅឈរក្បែរនោះ ។

" លោកប៉ា " នៅពេលនោះ យ៉ុងក្វាង ក៏ដើរចុះមកពីខាងលើគេដើរសំដៅមករកគាត់ទាំងញញឹម ។

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Hikayelerin yaşadığı yer. Şimdi keşfedin