វគ្គ: បញ្ចប់កុងត្រា
__________________.................
_នៅក្នុងបន្ទប់យ៉ាអុីន
ក្រោយពីនិយាយគ្នាជាមួយលោកពូលីរួចមកពួកនាងក៏ត្រលប់មកបន្ទប់វិញ ។
" បងយ៉ា អាក្មេងនោះវាកើតអីទៅបង? "
" ជួបគ្រោះថ្នាក់ចរាចរណ៍ "
" អ៊ៅ! ហេតុអីខ្ញុំមិនដឹង? " លីអុីន និយាយឡើងទាំងងើងឆ្ងល់ព្រោះនាងមិនបានដឹងថា ស៊ាវចាន់ ជួបគ្រោះថ្នាក់ចរាចរណ៍អីនោះទេ ទើបតែដឹងនៅពេលនេះឯងព្រោះមិនបានចាប់អារម្មណ៍អីច្រើន ។
" បងមិចនឹងដឹងទៅ " យ៉ាអុីន និយាយបែបហុីៗមិនខ្វល់ពីប្អូនដែលធ្វើទឹកមុខឆ្ងល់ៗនោះ ។
" តែ...ខ្ញុំទៅខ្វល់ធ្វើអី? កំពុងតែមិនចូលចិត្តស្រាប់ផង គេខ្លាចជាបែបនិងគឺសមមុខគេហើយ "
" បានហើយឯងទៅបន្ទប់របស់ឯងវិញទៅបងត្រូវការសម្រាក " យ៉ាអុីន និយាយដេញប្អូនឲចេញទៅវិញថែមទាំងធ្វើដូចជាងងុយគេងទៀតផង ។
" ចាស~~~រាត្រីសួស្តី " នាងនិយាយរួចក៏ដើរចេញទៅមិនចាំអោយបងស្រីរបស់នាងដេញម្តងទៀតទាន់ ។
_ព្រឹកថ្ងៃថ្មី⛅🌤️
{នៅខូនដូរ}
នៅក្នុងបន្ទប់នៅពេលនេះកំពុងតែមានមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរបួត ទោះពន្លឺ ព្រះអាទិត្យរះចាំងចូលមកយ៉ាងណាក៏ដោយក៏មិនអាចដាស់ពួកគេឲ្យភ្ញាក់បានដែរ ។
" ហឹម~~~" មួយសន្ទុះក្រោយមកសម្លេងគ្រហឹមបានបន្លឺឡើង កាយតូចយកដៃទៅបាំងពន្លឺព្រះអាទិត្យដែលចាំងចូលមកនោះទាំងនៅមិនទាន់អស់ងងុយនៅឡើយ ។
ថេយ៉ុង បើកភ្នែកឡើងតិចៗអោយសុំានឹងពន្លឺព្រះអាទិត្យដែលចាំងចូលមកនោះ គេងាកមើលឆ្វេងស្តាំពេលនោះក៏ប្រទះភ្នែកនឹង ជុងហ្គុក ដែលគេងក្បែរគេនោះ ថេយ៍ ក៏លើជើងធាក់ ជុងហ្គុក មួយជើងអោយធ្លាក់ពីលើគ្រែទាំងគេនៅមិនទាន់ភ្ញាក់នៅឡើង ។
ដឹប~~~អួយ~~~!!
" នែ៎ !! ឯងធាក់យើងធ្វើអី? " ជុងហ្គុក ក្រោកឡើងទាំងទឹកមុខជូរ ព្រោះត្រូវបាន ថេយ៍ ធាក់គេអោយធ្លាក់ពីលើគ្រែមួយទំហឹងឡើងចង់បាក់ចង្កេះទៅហើយ ។
VOUS LISEZ
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horreur« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
