រឿង:🔥ម៉ាហ្វៀចិត្តរឹង🔥Ep24

154 19 0
                                        

វគ្គ: ធ្វើដើម្បីសងសឹក ឲ្យគេដឹងថាអ្វីជាការឈឺចាប់នឹងការបាត់បង់ !!

_________________...................

" កុំណា !! ខ្ញុំសុំអង្វរដោះលេងគេទៅ ហិកហិក !! " ស៊ាវចាន់យំផងស្រែកផងកុំឲ្យគេបាញ់ប្អូនរបស់ខ្លួនពេលនេះគេភ័យខ្លាំងណាស់ មិនដឹងថាត្រូវធ្វើបែបណានោះទេ ។

យ៉ាអុីនបែរជាមិនស្តាប់ការសុំអង្វររបស់ស៊ាវចាន់នាងកាន់តែឌឺលើកកាំភ្លើងព្យុងទៅកាន់ថេយ៍ដដែល ។

" ឈប់ភ្លាម !! " នាងរៀបនិងបាញ់ទៅហើយតែមានសម្លេងធំមាំមួយបានបន្លឺឡើងព្រមទាំងដើរចូលមកជាមួយទឹកមុខមាំរបស់គេ ។

" លោ....លោកពូលី !! " នាងនិយាយឈ្មោះគាត់ទាំងភ្ញាក់ផ្អើលនៅពេលដែលសុខៗឃើញគាត់ដើរមកបែបនេះ រួចនាងក៏ទម្លាប់កាំភ្លើងចុះ ។

ចំណែកគ្រប់គ្នាក៏ភ្ញាក់ផ្អើលមិនស្ទើរដែល នៅពេលដែលបានឃើញលោកលីមកទីនេះបែបនេះនោះ ឬមួយពួកគេជាបក្សពួកតែមួយ? មិនអាចទេគាត់មិចនឹងអាចធ្វើបែបនោះបានទៅ ។

" នេះនាងកំពុងតែធ្វើអីមានដឹងខ្លួនដែលទេ ?! " ហេតុអីបានជានាងហ៊ានបែបនេះ នេះមិនទុកគាត់នៅក្នុងភ្នែកទេមែនទេទើបធ្វើហ៊ានបែបនេះ ចេះតែសម្លាប់មនុស្សផ្តេសផ្តាសបែបនេះមិនសួរគាត់ជាមុនសិនទេឬយ៉ាងមិច ។

" ខ្ញ...ខ្ញុំ... " នាងនិយាយអ្វីមិនចេញនោះទេនៅពេលដែលងាកទៅឃើញទឹកមុខមាំរបស់លោកលីបែបនេះនាងភ័យខ្លាំងណាស់ ទោះបីគាត់ជា....ពូក៏ដោយ អេ៎...តែគាត់មិនមែនជាពូបង្កើតឯណា មិចនាងត្រូវភ័យខ្លាចត្រូវស្តាប់តាមគាត់ទៅវិញនោះ ។

" យ៉ាអុីន !! នេះនាងមានទុកយើងនៅក្នុងភ្នែកដែលទេ? នាងចង់ធ្វើអីតាមតែចិត្តខ្លួនឯងបែបនេះនាងដឹងថាមានបញ្ហាធំដែលទេ? ឯងក៏ដូចគ្នាមិនចេះមើលសង្សាររបស់ឯងទេឬយ៉ាងមិច ?!! "

" ខ្ញុំសុំទោសលោកពូ " នាងនិយាយទាំងអោនមុខដាក់គាត់ ចំណែកយ៉ុងក្វានវិញមិននិយាយអ្វីក្រៅពីអោនមុខចុះគេមិនអាចធ្វើអ្វីបានទេគ្រប់យ៉ាងគេត្រូវតែស្តាប់តាមតែលោកលីម្នាក់ប៉ុណ្ណោះ ។

" បានហើយយើងមិនប្រកាន់ជាមួយពួកឯងនោះទេ "

" នេះ....នេះមានរឿងអីទៅ? លោកពូជួយពួកខ្ញុំផង !! " ឈឹងឈឹងនិយាយឡើងនៅពេលឃើញលោកលីនិយាយជាមួយពួកនោះដូចជាស្និទ្ធស្នាលគ្នាបែបនេះ ឬមួយពួកគេជាមនុស្សក្រុមតែមួយ ។

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Where stories live. Discover now