វគ្គ: ចាំមិនបាន
___________________............
ការរង់ចាំមនុស្សម្នាក់ តើវាពិបាកខ្លាំងណាស់មែនទេ? ត្រូវរង់ចាំគេភ្ញាក់ដឹងខ្លួនឡើងវិញ មានអារម្មណ៍ថាឯការណាស់នៅពេលដែលបានឃើញមុខគេម្តងៗព្រោះតែនឹក ចង់ឃើញគេដឹងខ្លួនឡើងវិញ ប៉ុន្តែនៅពេលដែលគេដឹងខ្លួនឡើងវិញបែរជាមិនចងចាំអ្វីទាំងអស់ទៅវិញ តើយើងហ្នឹងមានអារម្មណ៍បែបណាទៅ?
" ហឹស ! " ក្រោយពីបើកភ្នែកបានយូរបន្តិចឲ្យសុាំជាមួយពន្លឺភ្លើងអំពួលហើយនោះ ទឹកភ្នែករបស់គេក៏ស្រុះចុះមកមួយដំណក់ទាំងមិនដឹងខ្លួន ពេលនេះខួរក្បាលរបស់គេគឺទទេស្អាត គ្មានអ្វីនៅក្នុងនោះឡើយ គេមិនបានចងចាំអ្វីទាំងអស់ តែហេតុអីបានជាគេហូរទឹកភ្នែកមកបែបនេះ?
" ហេតុអីខ្ញុំហូរទឹកភ្នែកបែបនេះ? នេះខ្ញុំនៅទីណាហ្នឹង? " ក្រោយពីដឹងខ្លួនឡើងវិញហើយអ្វីៗក៏គេមិនបានចងចាំនោះដែល ព្រោះតែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពេលនោះ គេបានបាត់ការចងចាំអស់ទៅហើយ ណាមួយគេសន្លប់យូរទៀតទើបធ្វើឲ្យគេខ្លាចជាបែបនេះ ។
" អេ៎ ហើយនេះជាអ្នកណា៎? ហេតុអីបានជាមកគេងនៅត្រង់នេះ? " អុីប៉ បន្លឺសម្លេងយ៉ាងភ្ញាក់ផ្អើលឡើងមកជាមួយទឹកមុខមិនដឹងអីរបស់គេ នេះគេពិតជាមិនចងចាំអ្នកនៅចំពោះមុខពិតមែនឬ?
*មួយសន្ទុះក្រោយមក
" ហ៊ឹម~~! ឈឺក្បាលខ្លាំងម្ល៉េះ? នេះខ្ញុំគេងលក់នៅទីនេះតាំងពីពេលណាហ្នឹង? " ក្រោយពីគេងលក់អស់មួយសន្ទុះ ស៊ាវចាន់ ក៏ក្រោកឡើងវិញជាមួយអាការះឈឺក្បាលនិងវិលមុខតិចៗជាមួយទឹកមុខពិបាកមើលរបស់គេ ទាំងមិនបានចាប់អារម្មណ៍ជាមួយអ្នកនៅក្បែរខ្លួន ។
" អុី...អុីប៉...!! នេះលោក...ដឹងខ្លួនហើយមែនទេ?នេះ...អើក ចាំខ្ញុំទៅហៅគ្រូពេទ្យមកមើលលោកណា៎ !! " ក្រោយពីដឹងខ្លួនបានមួយសន្ទុះទើបគេចាប់អារម្មណ៍ជាមួយ អុីប៉ ដែលអង្គុយមើលមកគេនោះជាមួយកែវភ្នែកទទេស្អាត ទើប ស៊ាវចាន់ប្រញ៉ាប់ស្ទុះទៅហៅគ្រូពេទ្យឲ្យមកមើលអាការ:របស់ អុីប៉ ។
ក្រោយពីគ្រូពេទ្យបានចូលមកពិនិត្យអាការ:រួចរាល់អស់ហើយក្រុមគ្រូពេទ្យក៏ដើរចេញទៅវិញអស់ទុកឲ្យ ស៊ាវចាន់ នៅក្នុងបន្ទប់តែពីរនាក់ជាមួយ អុីប៉ ។
KAMU SEDANG MEMBACA
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horor« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
