វគ្គ: ខ្ញុំស្អប់លោក !
__________________....................
{ព្រឹកថ្ងៃថ្មី}
- ខូនដូរ
ព្រឹកថ្ងៃថ្មីក៏ឈានចូលមកដល់ នៅពេលនេះរាងកាយអាក្រាតរបស់មនុស្សពីនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួត បន្លឺព្រះអាទិត្យរះចាំងចូលមកតាមបង្អួចបង្ហាញអោយឃើញមនុស្សពីរនាក់កំពុងតែគេងអោបគ្នាយ៉ាងស្អិតរមួតដូចស្ករតាំងម៉ែ ។
រាងស្តើតកម្រើករាងកាយទាំងឈឺចុកចាប់នៅត្រង់តំបន់ហាមឃាត់ គេកម្រើករាងកាយតិចៗព្រោះមានអារម្មណ៍មិនស្រួលគេបើកភ្នែកឡើងមកតិចៗសម្លឹងមើលជុំវិញខ្លួន ស្រាប់តែប្រទះភ្នែកនិងរាងកាយអាក្រាតរបស់មនុស្សម្នាក់ទៀតដែលធ្វើអោយគេបើកភ្នែកធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
" អាយ៎យយយយ !! " ឈឹងឈឹង ស្រែកអស់សម្លេងព្រោះពេលឃើញជេកស៊ុនគេងនៅក្បែរខ្លួនហើយថែមទាំងមិនមានសម្លៀកបំពាក់ចប់ខ្លួនថែមទៀត ដែលធ្វើអោយឈឹងឈឹងធាក់ជេកស៊ុនធ្លាក់ពីលើគ្រែ ។
" អួយយយ !! ន៎ែ..! ឯងធាក់យើងធ្វើអី ? " ជេកស៊ុន ក្រោកឡើងនៅពេលដែលធ្លាក់ពីលើគ្រែដោយសារកម្លាំងជើងរបស់ ឈឹងឈឹង ។
" អាយ៎យយយយ !! " ឈឹងឈឹង បើកភ្នែកធំៗរួចស្រែកឡើងមកយ៉ាងអស់សម្លេង នៅពេលដែលឃើញរបស់ដែលមិនគួរអោយឃើញចង្អុលមុខគេចំៗបែបនេះ ។
" ន៎ែ !! ឯងស្រែកស្អីក៏ស្រែកយ៉ាងនេះ ?! ដូចមិនធ្លាប់ដែលឃើញ ? " ជេកស៊ុន ក្រោកឡើងរួចក៏ដើរទៅយកកន្សែងយកមករុំខ្លួន ចំណែកឈឹងឈឹងវិញក៏យកដៃបិទភ្នែកប៉ុន្តែក៏លួចបង្ហើបបន្តិចដែរ ។
" នេះលោកធ្វើអីខ្ញុំយប់មិញ? ហេតុអីបានជាលោកធ្វើបែបនេះ? លោកដឹងទេថាខ្ញុំខំរក្សាភាពបរិសុទ្ធរបស់ខ្ញុំទុកមកជាយូរមកហើយ !! ហឹក...! " ឈឹងឈឹង ស្រែកសួរជេកស៊ុនខ្លាំងៗទាំងខឹងលាយឡំជាមួយភាពអៀនខ្មាសព្រោះតែពេលនេះពួកគេមិនបានស្លៀកពាក់នោះទេ ។
" ន៎ែ ! យើងមិនបានធ្វើអីឯងទេណា ! ឯងទៅវិញទេដែលជាអ្នកចាប់ផ្តើមមុននោះ ! "
" នេះលោក...!! "
" ឈប់! ឯងសាកគិតមើលទៅថាយប់មិញឯងធ្វើស្អីខ្លះដាក់យើង... ឯងសាកគិតមើលខ្លួនឯងទៅ " ឈឹងឈឹងរកនិយាយបន្តទៀត តែជេកស៊ុននិយាយកាត់មុនរួចនិយាយសួរបកទៅវិញ អោយគេរកនឹកថាយប់មិញមានរឿងអីកើតឡើង ។
VOUS LISEZ
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horreur« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
