រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Ep29

202 26 5
                                        

វគ្គ: ប្រហែលបែបហ្នឹងឯង

_________________...................

  {មន្ទីរពេទ្យ}

ស៊ាវចាន់បានដើរចេញមកពីក្នុងបន្ទប់ជំងឺរបស់ អុីប៉ ទាំងអារម្មណ៍សោកសៅដើរតម្រង់ទៅបន្ទប់ទឹកដើម្បីលុបលាងមុខឲ្យជ្រះស្រឡះ ព្រោះគេពិតជាគិតអ្វីមិនចេញនោះទេថាត្រូវធ្វើបែបណាបន្តទៀតនោះនៅក្នុងពេលនេះ ។

" បងពិតជាចងចាំអូនមិនបានពិតមែនហេ៎ ? " ស៊ាវចាន់ ងើបមុខមើលមុខខ្លួនឯងនៅក្នុងកញ្ចក់ទាំងសួរសំនួរមួយឡើងមក ទាំងគ្មានចម្លើយតបតមួយម៉ាត់មកវិញសោះ ។

ងាកមកមើលនៅក្នុងបន្ទប់ អុីប៉ ឯនេះវិញ មិត្តភ័ក្ដិរបស់ អុីប៉ ទាំងអស់បានមកឈរជុំវិញគ្រែគេងរបស់ អុីប៉ រួចសម្លឹងមើលមុខ អុីប៉ ព្រមគ្នាទាំងកែវភ្នែកមានចម្ងល់រៀងៗខ្លួន។

" នេះឯងពិតជាមិនចងចាំអ្វីទាំងអស់ពិតមែនហេ៎ វ៉ាង អុីប៉? " ជេកស៊ុន និយាយឡើងមុនគេព្រមទាំងទឹកមុខងើងឆ្ងល់ជាខ្លាំង ដូចជាមិនសមដែលគេបាត់បង់ការចងចាំទាំងបែបនេះនោះ។

" យើងមិនចងចាំពិតមែន នេះពួកឯងយ៉ាងមិចហ្នឹង? " គេសួរតបទៅវិញទាំងធ្វើទឹកមុខមិនដឹងអី។

" ប្រាកដហើយមែនទេថាមិនចងចាំអ្វីទាំងអស់ពិតមែននោះ? " មើលទៅគេដូចជានៅចងចាំចឹងប៉ុន្តែមានអារម្មណ៍ថាដូច អុីប៉ កំពុងតែកុហកពួកគេគ្រប់គ្នាថាបាត់ការចងចាំ។

" ប្រាកដហើយ! " អុីប៉ ឆ្លើយទៅ ជេកស៊ុន វិញទាំងមិនស្ទាក់ស្ទើរបន្តិចសោះ ធ្វើឲ្យជេកស៊ុ៊នមានអារម្មណ៍ថាអុីប៉មិនបានកុហកគេឡើយ ព្រោះមើលទៅគេដូចជាមិនដឹងអីពិតមែន។

" ចុះឯងចងចាំ ស៊ាវចាន់ បានទេ? "

" អត់ទេ គេជាអ្នកណា? ហើយត្រូវជាអ្វីហ្នឹងយើង? "

" គេគឺជាមនុស្សដែលឯងស្រឡាញ់ណា ឯងចាំគេមិនបានទេហេ៌? "

" ....អត់...ទេ យើងចាំគេមិនបាននោះទេ " ដល់ត្រឹមនេះ អុីប៉ រៀងស្ទាក់ស្ទើបន្តិចរួចក៏គិតមួយសន្ទុះទើបគេនិយាយឡើងទាំងទឹកមុខមិនចងចាំអ្វីទាំងអស់។

" គេគឺជាអនាគតប្រពន្ធរបស់ឯង គេជាមនុស្សដែលឯងស្រឡាញ់នោះអីហើយស្រឡាញ់ខ្លាំងទៀតផង នេះឯងសូម្បីតែមនុស្សដែលខ្លួនឯងស្រឡាញ់ក៏ចងចាំមិនបានដែលហេ៎ ! " ជេកស៊ុន និយាយប្រាប់ទៅកាន់អ្នកបាត់ការចងចាំទាំងទឹកមុខអស់សំណើចតិចៗដែលឃើញមិត្តខ្លួនដែលធ្លាប់តែកោងកាចត្រជាក់ដូចទឹកកកមកខ្លាចជាបែបនេះ សូម្បីតែអ្នកណាក៏មិនចងចាំរួមទាំងមនុស្សដែលខ្លួនស្រឡាញ់ស្មើជីវិតក៏គេអាចភ្លេចបានដែរ។

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Where stories live. Discover now