វគ្គ: ថ្នាំសម្រើប
________________.......................
ក្រលេកមកមើលនៅក្នុងបន្ទប់ឯណេះវិញ អុីប៉នៅមិនសុខសោះព្រោះស៊ាវចាន់ទៅបន្ទប់យូរហើយមិនឃើញមកវិញ ដោយសារបារម្ភពីស៊ាវចាន់អុីប៉ក៏សម្រេចចិត្តទៅតាមស៊ាវចាន់នៅឯបន្ទប់ទឹក ។
ពេលមកដល់មុខបន្ទប់ទឹកអុីប៉ក៏ដើរទៅបើកទ្វារបន្ទប់ទឹកគ្រប់បន្ទប់តែនៅតែមិនឃើញស៊ាវចាន់សោះ អុីប៉ក៏ទៅតាមរកស៊ាវចាន់កន្លែងផ្សេង នៅពេលនេះគេមានអារម្មណ៍មិនល្អឡើយនៅពេលដែលបាត់ស៊ាវចាន់ទៅបែបនេះ ។
..................
{នៅក្នុងបន្ទប់}
បុរសមាឌមាំម្នាក់នោះបានបីស៊ាវចាន់មកដាក់នៅលើពូក នៅពេលនេះស៊ាវចាន់គ្មានកម្លាំងនោះទេព្រោះចាប់ផ្តើមឡើងកម្តៅពេញខ្លួនទៅហើយមានអារម្មណ៍ថាត្រូវការអ្វីម្យ៉ាង ស៊ាវចាន់ចាប់ផ្តើមនៅមិនសុខបែកញើសជោកថ្ងាសក្តៅពេញខ្លួន បុរសម្នាក់នោះនៅពេលដែលឃើញបែបនេះគេញញឹមចុងមាត់ឡើងទាំងសប្បាយចិត្តមិននឹកស្មានថាក្មេងម្នាក់នេះកំពុងតែត្រូវថ្នាំសម្រើបសោះ វាកាន់តែងាយស្រួលសម្រាប់គេ ។
" ទាកទាញខ្លាំងណាស់ក្មេងតូច...ហិកហិក !! " បុរសម្នាក់នោះនិយាយទាំងសើចដូចមនុស្សរោគចិត្តគេក៏ចាប់ផ្តើមដោះអាវខ្លួនឯងក្រវាត់ចោលទៅលើការ៉ូនិងឡើងទៅទ្រោបពីលើស៊ាវចាន់ ។
ស៊ាវចាន់នៅពេលនេះមិនអាចធ្វើអ្វីបាននោះទេបុរសម្នាក់នោះអោនមកជិកកញ្ចឹងកសខ្ចីរបស់ស៊ាវចាន់ ប៉ុន្តែភ្លាមៗនោះស៊ាវចាន់ក៏ប្រមូលកម្លាំងទាំងអស់ដែលមាននៅក្នុងខ្លួនធាក់ទៅលើបុរសម្នាក់នោះផ្ងារទៅក្រោយរួចស៊ាវចាន់ក៏ក្រោកងើបដើរទៅរកទ្វារតែបុរសនោះទៅចាប់ស៊ាវចាន់ចប់មិនអោយចេញទៅណារួច ។
" ចង់ណាទៅ មកនេះ !! "
" លេងយើង អាចង្រៃ !! " ស៊ាវចាន់ ព្យាយាមរើសបម្រះដើម្បីគេចពីបុរសម្នាក់នោះប៉ុន្តែមិនបានផលឡើយព្រោះកម្លាំងពួកគេខុសគ្នា ។
" លេងៗ លេងណា !! អ្ហា៎....!! " ភ្លាមៗនោះបុរសម្នាក់នោះក៏ចាប់ស៊ាវចាន់ក្រវាញទៅលើពូករួចឡើងទ្រោបពីលើភ្លាមៗតែម្តងព្រោះតែមិនអាចទប់អារម្មណ៍របស់ខ្លួនឯងបាន និងភាពទាក់ទាញរបស់ស៊ាវចាន់ ។
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
