វគ្គ: ការពិតត្រូវបានបង្ហាញម្តងបន្តិចៗ..!
_________________....................
{នៅក្នុងក្លិប},បន្ទប់វីអាយភី
រាងខ្ពស់ស្រឡះដើរមកយឺតៗរួមជាមួយពួកក្រុមអង្គរក្សបីបួននាក់ដើរអមពីក្រោយដើរសំដៅទៅបន្ទប់វីអាយភីដែលមានគូរសង្សាររបស់ខ្លួនអង្គុយរង់ចាំនៅទីនោះ ។
" មកដល់ហើយហេស៎អង្គុយសិនមក " យ៉ាអុីន និយាយឡើងទាំងងើបទៅទទួល យ៉ុងក្វាន មកអង្គុយក្បែរខ្លួន ។
" យ៉ាងមិចហើយរឿងដែលបងឲអូនចាត់ការនោះ? "
" កុំព្រួយអីអូនមានផែនការរបស់អូនហើយ " យ៉ាអុីន និយាយទាំងញញឹមពឹសពុលខុសដាច់ពី យ៉ាអុីន ដែលសុភាពៗទន់ភ្លន់កាលពីមុនឆ្ងាយណាស់ សូម្បីតែការតុបតែងខ្លួនក៏ខុសគ្នាដាច់ដែល នាងតែងខ្លួនយ៉ាងសិចសុីនិងលាបក្រេមយ៉ាងក្រហមឆ្អិនឆ្អៅ ខុសប្លែកពីពេលមុនៗ ។
" បងខ្លាចថាគេអាចនិងនិយាយរឿងយើងទៅប្រាប់ អុីប៉..! " យ៉ុងក្វាន និយាយឡើងទាំងព្រួយបារម្ភនៅក្នុងចិត្ត បើរឿងរបស់ពួកគេបែកធ្លាយហើយ អុីប៉ គេដឹងវិញនោះអាចនិងមានរឿងធំមិនខាន បើសិនជាដឹងដល់លោកប៉ារបស់គេដែលវិញនោះប្រាកដជាកើតរឿងមិនល្អជាក់ជាមិនខាននោះទេ ។
រឿងដែលកើតឡើងចំពោះ ស៊ាវចាន់ កាលពីថ្ងៃមុននោះគឺពួកគេនេះហើយដែលជាអ្នកបញ្ចាឲកូនចៅរបស់ពួកគេទៅសម្លាប់ ស៊ាវចាន់ នោះ ហើយបើសួរថាហេតុអ្វី? គឺដោយសារតែពេលនោះ ស៊ាវចាន់ គេចង់ដឹងចង់ឮរឿងរបស់គេខ្លាំងពេកទើបបានជាចូលទៅបន្ទប់មួយនោះដែលជាបន្ទប់ហាមឃាត់ធ្វើឲគេស្តាប់លឺពួកគេនិយយគ្នារឿងមួយចំនួននិងការជួញដូរគ្រឿងញៀនខុសច្បាប់ដោយសារតែ ស៊ាវចាន់ បានដឹងរឿងសំងាត់របស់ពួកគេនិងហើយទើបពួកគេបញ្ចាឲកូនចៅរបស់ខ្លួនទៅតាមសម្លាប់ ស៊ាវចាន់ បែបនេះ ។
{កាលពីប៉ុន្មានថ្ងៃមុននោះ}
ឡានសេរីទំនើបបានបើកមកឈប់នៅមុខកាសសេណូមួយកន្លែង ស៊ាវចាន់ បានចុះមកពីលើឡានដើរសំដៅចូលទៅខាងក្នុងដើម្បីទៅយកឯកសារដែលលោកពូលីបានប្រាប់គេនោះ ស៊ាវចាន់ បានដើរទៅជាន់ខាងលើគេបង្អស់តាមអ្វីដែល លោកពូលី បានប្រាប់ ។
YOU ARE READING
រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥
Horror« ស្រឡាញ់ឬមិនស្រឡាញ់ក៏មិនឆាប់និយាយទៅ នៅមាត់រឹងដល់ពេលណាទៀត ? » « ឬចាំដល់អ្វីៗហួសពេលទើបសារភាព ?! » ភាគទី11 អាចអូសទៅមើលខាងក្រោមភាគ30បាន
