រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Ep30

Start from the beginning
                                        

" ពេលនេះក្រុមហ៊ុនទទួលបានជោគជ័យទៅហើយបញ្ហាក៏ត្រូវបានដោះស្រាយរួចរាល់អស់ ពេលនេះគ្រាន់បានស្រឡះខ្លួនបន្តិច " អុីប៉ ដើរមកបណ្តើរនិយាយបណ្តើរទាំងដាក់ខ្លួនអង្គុយផ្អែកខ្លួនទៅនឹងកៅអីងឿយមុខឡើងលើទាំងបិទភ្នែកបន្តិច ។

" មែនហើយចៅហ្វាយ រឿងដែលចៅហ្វាយឱ្យខ្ញុំធ្វើខ្ញុំបានចាត់ចែងរួចហើយ " ក្រោយពីទទួលបានដំណឹងថារឿងដែលគេរៀបចំបានរួចរាល់ហើយក៏បញ្ជាឲ្យកូនចៅទៅសម្រាកបានហើយទើប ហ្វីល ដើរចាកចេញទៅ ។

ពេលនេះការងារក៏ជោគជ័យទៅហើយបែរមកគិតរឿងផ្ទាល់ខ្លួនវិញម្ដងនាយកំលោះងើបឈរអស់កម្ពស់រួចទាញអាវនិងដោយសោរឡានសេរីទំនើបដើរចាកចេញទៅ ។

{ភូមិគ្រឹះត្រកូលវ៉ាង,ម៉ោង7យប់}

សំឡេងឡានស៊េរីទំនើបបានបើកមកឈប់នៅមុខភូមិគ្រឹះ ធ្វើឲ្យអ្នកដែលអង្គុយមើលទូរទស្សន៍នៅលើសាឡុងងាកមកមើលយ៉ាងលឿន តែក៏ចម្លែកចិត្តបន្តិចដែលថាអ្នកណាមកទាំងយប់បែបនេះ ។

" អេស៎ ថ្ងៃនេះមិចក៏មកលឿនម្ល៉េះ ? " ស៊ាវចាន់ រៀងភ្ញាក់បន្តិចពេលឃើញ អុីប៉ ដើរចូលមកគេស្មានថានរណាមកពីណាទេតើសបើរាល់ដង អុីប៉ មិនដែលថាមកលឿនយ៉ាងមិច ។

" ថ្ងៃនេះនៅក្រុមហ៊ុនអត់មានការងារធ្វើដូចរាល់ដង ទើបមកលឿន " នាយឆ្លើយបណ្តើរដើរមករកអ្នកដែលអង្គុយនៅលើសាឡុងបណ្តើរ ទាំងក្នុងដៃមានកាន់អាវក្រៅមកជាមួយផង ។

" នេះចង់ញុាំអារហារឥឡូទេ ? ខ្ញុំទៅរៀបចំឲ្យនិងអាល់- " ថាហើយស៊ាវចាន់បម្រុងងើបទៅហើយតែក៏អាក់បន្តិចពេលក.ដៃត្រូវបាន អុីប៉ ចាប់ជាប់មិនឲ្យទៅណាបានរួចក៏ទាញឲ្យមកអង្គុយនៅលើភ្លៅរបស់ខ្លួន ។

" នេះ...នេះលោកចង់ធ្វើអីនឹង ?! " ស៊ាវចាន់ សួរឡើងទាំងមុខក្រហមតិចៗអៀនផងភ័យផងទាំងមិនយល់ថាអុីប៉គេចង់ធ្វើអី សុខៗមកធ្វើបែបនេះដាក់គេដឹងអត់ថាបេះដូងគេលោតញ៉ាប់ស្ទើរតែលោតចេញក្រៅទៅហើយ ។

" មិនទាន់ចង់ញុាំទេ ចង់ញុាំអ្វីផ្សេងច្រើនជាង " មិនត្រឹមតែថាតែមាត់ទេនាយក៏កាន់តែអោបចង្កេះស៊ាវចាន់កាន់តែណែនធ្វើឲ្យស៊ាវចាន់ព្យាយាមងើបចេញយ៉ាងណាក៏ងើបមិនរួច ចំណែកមុខស៊ាវចាន់ក៏កាន់តែក្រហមឡើងដឹងថាស៊ាវចាន់អៀនបែបនេះអុីប៉ក៏កាន់តែអោនមុខទៅជិតចង់ញ៉ោះក្មេងនេះលេងព្រោះថាពេលអៀនបែបនេះទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ ។

រឿង: 🔥ម៉ាហ្វៀចិត្តរឹង🔥Where stories live. Discover now