«តើគាត់ពិតជាលោកពុករបស់ខ្ញុំមែនដែរទេ? ឬមួយក៏ខ្ញុំកំពុងតែយល់សប្តិ?»
«ពិត ឯងមិនបានយល់សប្ដិ»
«តើគាត់ជាមនុស្ស របៀបមិច? ខ្ញុំត្រូវសម្របខ្លួនយ៉ាងណាដើម្បីឲ្យចុះសម្រុងហ្នឹងលោកពុកទៅ?»

កែវភ្នែកស្រអាប់ដោយទឹកសន្សើម ហូរបាំងមើលឃើញមិនសូវច្បាស់ នាងងើយមុខឡើងសម្លឹងមុខដង្ខៅ ទាំងមានសំណួរច្រើនលាន ចាក់ស្រេះពេញខួរក្បាល។

«គេជាមនុស្ស គួរឲ្យគោរពណាស់តែអ្នកដែរមិនគួរឲ្យគោរពនោះគឺ...»
ទឹកមុខត្រជាក់ សម្លឹងចំកែវភ្នែកកូនស្រី ដង្ខៅត្រូវបង្អាក់សម្ដីត្រឹមនេះ ខណ:ដែររាងតូចច្រឡឹងឈើរី កំពុងតែចាំស្ដាប់ តែសម្លេងរបស់ដង្ខៅត្រូវបានស្ងាត់ គាត់ដកដង្ហើមធំចេញចូលជ្រៅៗ ដោយសញ្ចឹងគិត ថាគួរបរិយាយបន្តឬមួយត្រូវបញ្ឈប់នោះទេ។

«តើយ៉ាងមិច ម្ដេចលោកប៉ាមិនមានប្រសាសន៍បន្តមក ដឹងទេថាខ្ញុំពិតជាកើតចិត្តតក់ក្រហលចង់ស្ដាប់ខ្លាំងណាស់»
«គេមានប្រពន្ធចុងម្នាក់ទៀត»

ឮហើយរាងតូចឈើរី ក៏ទម្លាក់ទឹកមុខដោយមានក្ដីទុក្ខកង្វល់ក្រៃលែងនៅក្នុងទ្រូង ព្រោះនាងបានដឹងច្បាស់ណាស់ថាបុរសដែរមានប្រពន្ធចុង ជាបុរសបែបណា ហើយប្រពន្ធចុងនោះមិនមែនជាមនុស្សល្អឡើយ មួយរយនាក់មានតែមួយតែប៉ុណ្ណោះដែរល្អ។

«ឮបែបនេះហើយខ្ញុំមិនចង់ ទៅផ្ទះរបស់លោកអ៊ុំជនទេលោកប៉ា»
«ទៅក្នុងនាមជាកូន ឯងមិនមែនជាអ្នកដទៃ»
រាងតូចឈើរីក៏ងួកក្បាលយល់ស្រពជាមួយហ្នឹងសម្ដីរបស់លោកដង្ខៅនាពេលនេះដែរ តែចិត្តមួយទៀតនៅតែខ្លាចៗស្រ្ដីដែរមានឈ្មោះជាម៉ែចុងនោះ នេះនៅមិនទាន់បានជួបមុខផងគំរោងខ្លាចមានពេញទ្រូងទៅហើយចុះ ឧទាហរណ៍ថាថ្ងៃមួយឈើរីបានទៅរួមដំបូលជាមួយនោះ តើជាយ៉ាងណា?

«បានហើយឯងរៀបចំសម្រាកចុះ ហើយស្អែកនេះមិនបាច់ទាន់ប្រញាប់ទៅធ្វើការទេ ឯងនៅផ្ទះសម្រេចឲ្យច្បាស់លាស់ទៅថាព្រមទទួលលោកជន ព្រមហៅគេថាពុកនៅពេលណា!!!»
«ចា៎!លោកប៉ាគួរតែទៅសម្រាកដែរទៅរាត្រីសួស្ដី»

""""""

~ស្អែកឡើង~

  ក្រោកពីព្រលឹមដូចសព្វដង ដង្ខៅតែងតែហាត់ប្រាណបញ្ចេញជាតិពុលក្នុងរាងកាយ រួចទើបងូតទឹករៀបចំស្រស់ស្រូបអាហារពេលព្រឹក ហើយចេញដំណើរទៅកាន់ក្រុមហ៊ុន។

"លោកប៉ា ភ្លេចយកកុំព្យូទ័រហើយ"
រាងតូចច្រឡឹងដែរស្ថិតក្នុងឈុតគេងនៅឡើយ នាងរត់តត្រុកចុះមកពីខាងលើក្នុងដៃមានកាន់កុំព្យូទ័រ មាត់ជំទាលមកពីនាយស្រែកស្កាត់ឃាត់ដំណើរមាំរបស់រាងចំណាស់ តែសម្លេងរបស់រាងតូចបានធ្វើឲ្យលោកចនជុងគុកមិនពេញនោះទេ នាយជាមនុស្សបុរាណ ប្រកាន់ខ្ជាប់មានច្បាប់ទម្លាប់ ត្រឹមត្រូវមិនចូលចិត្តសម្រែកអ្វីយ៉ាងនេះទេ ហើយមើលចុះគ្រាន់តែនាងតូចស្រែកធ្វើឲ្យអ្នកនៅក្នុងផ្ទះ រត់ស្រមកមើលក្រែងលមានរឿងអ្វី។

"ម្តេចក៏ស្រែកដូចមាន អគារភ័យកើតឡើងបែបនេះ រៀបឫកឲ្យសមសួនជាកល្យស្រ្ដីបន្តិចទៅ"

ឃើញមានមនុស្សនៅជុំវិញខ្លួនច្រើនទើបលោកដង្ខៅ ត្រូវហាមាត់បន្ទោសរាងតូចទាំងព្រឹកបែបនេះ។
"ហើយពួកឯងគ្រប់គ្នានៅឈរមើលអី មិចមិនទៅធ្វើការទៅ ឬចង់ត្រូវកាត់ប្រាប់ខែ?"
ឮថាកាត់ប្រាប់ខែ អ្នករាល់គ្នាក៏រត់ស្រ ទៅកាន់អំបុសកាន់ចប ដើម្បីទៅធ្វើការតាមតួនាទីដែរមាននៅក្នុងផ្ទះ។

"សុំទោសមកពីខ្ញុំ ខ្លាចលោកប៉ាអត់ឮទើបស្រែកហៅបែបនេះ"
"គ្រាន់តែភ្លេចកំព្យូទ័រ មិនមែនភ្លេចបេះដូងណា.."

រងចាំភាគបន្ត

លោកប៉ាចិញ្ចឹមDove le storie prendono vita. Scoprilo ora