ភាគ11: បងពេញចិត្តគេហើយ

Start from the beginning
                                    

<< ខ្ញុំមិនសូវជាសំបូរភាពអត់ធ្មត់នោះទេ...! បើប៉ានៅតែធ្វើឲ្យមនុស្សរបស់ខ្ញុំភ័យទៀត...រឿងស្មានមិនដល់ ក៏អាចកើតឡើងមិនខាន >> រាងក្រាស់ដៃម្ខាងឱបក្បាលរាងតូចជាប់ឯម្ខាងទៀតក៏ទំលាក់ចុះពីខ្នងនាយតូចមកជ្រែងក្នុងហោប៉ៅខោនាយវិញ រួមទាំងងើយករបើកទ្រូងឲ្យរឹតតែធំជាងមុនបង្ហាញពីភាពជាបុរសដែលច្បាស់លាស់ រីឯកែវភ្នែកដ៏មុតស្រួចក៏ហាក់កំណាចឃោឃៅនាយបានធ្វើឲ្យឪពុកបានដឹងថា teahyung ម្នាក់នេះមានភាពសំខាន់ខ្លាំងកំរិតណាសម្រាប់នាយ

<< ហុឹស....! មើលទៅឯងក៏មិនប្រាកដថាល្អជាងយើងប៉ុន្មានដែរ លោកកូន ហាសហាស >> លោកពូគាត់ដឹងហើយថាគាត់គ្មានសេសសល់ពេលឲ្យបានជួបនឹងរាងតូចទៀតទេ តែគាត់ក៏សង្កេតឃើញថាមានភ្នែកសោកសៅមួយគូរកំពុងសម្លឹងមើលមករូងរាងវីរ:បុរសនេះឱបរឹបស្និតស្នាលគ្នាទាំងដែលមាននាងជាសង្សារួចទៅហើយ វាចាចប់គាត់ក៏ដើរចេញទៅទាំងសើចក្អាកក្អាយ

ខណៈពេលដែលលោកពូចេញបាត់ទៅ រាងក្រាស់ក៏នៅតែបន្តឱបក្បាលរាងតូចទុកនៅក្នុងដើមទ្រូងដូចដើម រួចនាយក៏បន្ទាបមុខចុះបន្តិចដើម្បីប្រើច្រមុះស្រង់យកក្លិនសក់ដ៏ក្រអូបពីនាក់ដែលនៅដាក់ដៃខ្ញាំទ្រូងខ្លួនឯងជាប់ដោយភាពភ័យខ្លាច

" ពួកគាត់ទាំងពីរជាឪពុកកូននិងគ្នា? ចុះហេតុអ្វីក៏គាត់ជួយខ្ញុំពីប៉ារបស់គាត់? អ្នកប្រុសប្រាប់ប៉ាគាត់ថាមិច...ឲ្យនៅឲ្យឆ្ងាយពីមនុស្សរបស់គាត់មែនទេ? នៅមានអ្វីខ្លះដែលខ្ញុំមិនដឹងពីពួកគាត់? ហេតុអីបានជាពួកគាត់ទាំងពីរមិនត្រូវគ្នា? ហេតុអី...ហេតុអីក៏មានរឿងបែបនេះកើតឡើងដែរ? មិនពិតទេមែនទេ មិនអាចទៅរួចទេដែលកូនប្រុសបង្កើតមកការពារអ្នកដទៃពីឪពុករបស់ខ្លួន? ហេតុអ្វីជាគាត់ ហេតុអ្វីពួកគាត់ជាឪពុកកូននឹងគ្នា តើខ្ញុំគួរធ្វើបែបណា? ប៉ុន្តែហេតុអ្វី...ក៏ដើមទ្រូងរបស់គាត់កក់ក្តៅម្ល៉េះ? "

<< ប៉ារបស់បងទៅបាត់ហើយ ពួកយើងគួរតែទៅផ្ទះវិញទៅ >> មាណវីយើងទាំងដឹងហើយឃើញនូវគ្រប់ហេតុការណ៍មុននេះទាំងអស់ ប៉ុន្តែនាងមិនមកបង្ហាញខ្លួនរារាំងការអ្វីដែលរាងក្រាស់ចង់ធ្វើឡើយ រហូតដល់ឃើញថាយូរគួរសមដែរទើបនាងព្រមដើរចេញមកទាំងបេះដូងនៅឆាបឆួលនៅឡើយ

🥀ឆាកជីវិតដ៏ខ្មៅងងឹតរបស់ខ្ញុំអើយ🥀 (ចប់)Where stories live. Discover now