«វាមានស្នាមឯងអាចនិងឈឺ តែមិនអីទេណាបន្តិចទៀតឯងនិងលែងឈឺហើយ »
«ចេញពីបន្ទប់ខ្ញុំទៅ»
«យើងមិនទៅទេ ប្រាប់ហើយ ថាយើងចង់ដេកទីនេះ»
«តាមចិត្ត លោកដង្ខៅគេងទីនេះចុះចាំខ្ញុំទៅគេងលើសាឡុងក៏បាន»

និយាយហើយរាងតូច ក៏ទាញភួយចេញ ក្រោកឡើងដើម្បីទៅគេងលើសាឡុង ដែរនៅចុងគ្រែ តែនាងក្រោកមិនទាន់រួចផងដង្ខៅក៏ចាប់ទាញ នាងឲ្យគេចុះមកវិញ មិនសាំុំនាយក៏ទម្លាក់បបូរមាត់ ក្រាស់ធំលើបបូរមាត់តូចច្រមិច ដោយធ្វើការថ្នមថ្នាក់បំផុត នាយលួចថើបមិនឲ្យនាងឈឺចាប់ឡើយ។

បបូរមាត់ត្រដុសលើគ្នា មួយសន្ទុះនាយដកបបូរមាត់ចេញមកវិញ រួមទាំងសួរសំណួរកូនក្មេងទៅកាន់រាងតូចថា~
«ប៉ុណ្ណឹងផ្អែមហើយឬនៅ?»
«មិនមែនបែបនេះ ឲ្យនិយាយ មិនមែនថើបបបូរមាត់ដូចនេះទេ»
«និយាយមិនដឹងរស់ជាតិទេ ទាល់តែថើបបែបនេះ ទើបដឹងថាផ្អែមឬមិនផ្អែម»

«ចុះលោកដង្ខៅផ្អែមទេ?»
រាងតូចសួរទៅកាន់នាយវិញ តែដង្ខៅបែរជាធ្លាក់ស្នាមញញឹមចេញមកធ្វើឲ្យ រាងតូចឃើញ ឃើញហើយនាងក៏គិតថា ដង្ខៅនេះពេលញញឹមចេញមកគឺស្រស់សង្ហាគួរឲ្យស្រលាញ់ណាស់ តែមួយថ្ងៃៗនាយសន្សំតែមុខងាប់ទុកទេ ស្នាមញញឹមនាយមិនដែរសន្សំឡើយ។

ថ្ពាល់ប៉ោង ភ្នែកលឹបមុខក្រហមងាំង ព្រោះតែអៀននិងប្រយោគដែរសួរថាផ្អែមទេ?
«ម្ដេចមិនឆ្លើយ នៅញញឹមរកអី?»
«មិនបានញញឹមយើងកំពុងតែខឹងទៅវិញទេ»
«មនុស្សខឹងមុខបែបនេះឬ?»
«ជាប្រក្រតីយើងខឹងទឹកមុខគឺបែបនេះ»
«បើមិនឆ្លើយខ្ញុំគេងហើយ»
«យើងក៏គេងដែរ គេងឱបឯងត្រង់នេះ»
~~~~

  ម៉ោ២រំលងអាធ្រាត្រ កាយតូចបានភ្ញាក់ឡើងពីដំណេកនាកណ្ដាលរាត្រី នាងលួចបើកភ្លើង រាត្រីពណ៌ពងមាន់ ដែរតាំងលើតុក្បែរក្បាលគ្រែ នាងបើកថ្នមៗ រួចហើយនាងក៏ដោះដៃដង្ខៅចេញពីការ ឱបដ៏ស្អិតដូចបិតកាវចេញ ។ នាងមិនបានក្រោកមកលួចធ្វើគត់ធ្វើឃាតដង្ខៅអ្វីទេ នាងក្រោកទៅយកថ្នាំមកលាបរបួសខ្នងដៃឲ្យនាយ តែថាពេលមិនទាន់គេងនាងមិនលាបឲ្យទៅ ចាំបាច់មកលបលួចដូចចោរធ្វើអី?

«ខ្ញុំមិនចង់បង្ហាញក្ដីបារម្ភចំពោះមុខ ដើម្បីឲ្យលោកប៉ាបានចិត្តនោះទេ សម្រាប់ខ្ញុំប៉ាជាអ្នកមានគុណជានិច្ច»

ការពិតដង្ខៅក៏ភ្ញាក់ដែរ តែនាយធ្វើពុធ្ធជាគេងសម្ងំដើម្បីឲ្យស្រីតូច លាបរបួសឲ្យ។

~ស្អែកឡើង~

ថ្ងៃរះជះត្រចង់តម្រង់មកភពផែនដី នាព្រឹកព្រលឹមសន្សឹមរះបង្ហាញកាយជះកម្ដៅទៅកាន់ផែនដី ឯមនុស្សម្នាក្នុងក្មេងចាស់ប្រុសស្រីក៏ក្រោកមកធ្វើការតាមទួនាទីរាងៗខ្លួន។

កម្លោះសង្ហាមាឌដំបងឈរសញ្ចឹងបែរ ខ្នងសម្លឹងមកមើលទ្វារបង្អួចរបស់ ក្រមុំតូចដែរជាកូនចិញ្ចឹមរបស់លោកដង្ខៅ នាយឈរភ្លឹកៗ តែក៏មានសម្លេងស្អកៗរបស់រាងចំណាស់ដែរជាឪពុកមកហៅកាន់កម្ចាយអារម្មណ៍របស់នាយ។
«កូនប្រុសមើលអ្វី?»

លោកអ៊ុំសុងហីនដើរមកទម្លាក់ដៃ លើស្មាកូនដោយសួរនាំ រួចគាត់ក៏សម្លឹងទៅកាន់បន្ទប់នោះតាមកូនដែរ
សម្លឹងទៅគាត់ហាក់ដឹងថាកូនប្រុសរបស់គាត់កំពុងតែគិតអីហើយ។
«សុងហូ កូនពុកយើងនៅឆ្ងាយណាស់កុំប៉ងប្រថ្នាអី»
«អត់ទេលោកពុក កូនគ្រាន់តែឆ្ងល់ថាថ្ងៃអាទិត្យសប្ដាហ៍នេះ ដូចជាមិនឃើញ ប្អូនឈើរីចុះមកសួនតែប៉ុណ្ណោះ»

សុងហូប្រញាប់ និយាយកុំឲ្យលោកពុក កាន់តែចាប់កំហុសនាយ។

~~~~
   នែ៎!ឈើរីនៅគេង បិតភ្នែកឆឹងនៅក្នុងរង្វង់ទ្រូងរបស់លោកដង្ខៅឯនេះ។
«ក្រោក!បានហើយឈើរី»
សម្លេងស្រាលស្រទន់ និយាយព្រួសខ្យល់ដង្ហើម ក្ដៅឧណ្ហៗ ដាក់ត្រចៀករបស់រាងតូច នាងក៏បើកភ្នែកប្រឹមៗឡើងសម្លឹងមុខចំណាស់ ឯដៃក៏លើកមកញីភ្នែកតិចៗ ដោយមើលច្បាស់ហើយនាងក៏ស្ទុះក្រោកឡើងស្ទើតែធ្លាក់ពីលើគ្រែទៅហើយ តែបានដៃមាំរបស់ដង្ខៅបោះមកចាប់នាងជាប់។

«នេះជាបន្ទប់ខ្ញុំ យប់មិញលោកស្រវឹងស្រាលោកចង់គេងទីនេះដោយខ្លួនឯងទេ»
នាងប្រញាប់និយាយ ព្រោះតែខ្លាចនាយស្ដីឲ្យព្រោះថាពេលនេះនាយស្វាងស្រាហើយ។
«យើងស្រវឹង តែស្រវឹងតិច យើងចាំបានគ្រប់យ៉ាងទាំងអស់ មកនេះឆាប់ឡើង»
នាយទាញនាងឲ្យឱនចុះ រួចហើយក៏លទៅក្បែរត្រចៀករបស់នាងបន្តិច ទើបនិយាយបន្ត។
«ស្រីតូចរបស់ប៉ា»

~ វឹប~
នាយខ្សឹប និយាយតិចៗតែរាងតូច បែរជាលើកដៃមកស្ទាបថ្ងាស់របស់នាយទាំងចងចិញ្ចើម នាងខ្លាចថានាយក្ដៅខ្លួននិយាយរវើរវាយ។
«សន្យាថាថ្ងៃនេះនិយាយផ្អែមដាក់ ឯង ប៉ុណ្ណឹងផ្អែមហើយឬនៅស្រីតូច?»

ផ្អែមនៅក្មួយឆី😓
គ្រាន់តែសន្យាថានិយាយទេ បន្ទាប់ពីធ្វើតាមសន្យារួចហើយ តើរឿងដដែលនិងកើតឡើងមកទៀតមែនទេ?

រងចភាគបន្ត
~ជួបលោភ~

លោកប៉ាចិញ្ចឹមWhere stories live. Discover now