«មិនដឹងទេ!ចាប់ពីពេលនេះប៉ាហាមជក់អាមួយនេះទៀត បានហើយអញ្ជើញទៅងូតទឹកហើយអាលទៅពិសាបាយ»
«ម៉ោងបាយម៉ោងទឹកយើងដឹងហើយមិនបាច់ឯងមកណែនាំប្រដៅក្បាលយើងទេក្បាលយើងស្កូវ៧ពណ៌ហើយមិនត្រូវការក្មេងក្បាលខ្មៅដូចឯងមកណែនាំឡើយ»
«លោកប៉ា!ខ្ញុំមិនបានប្រដៅលោកប៉ានោះទេគ្រាន់តែប្រាប់ទេតើ!»
«ហើយឯងនេះចេះមកប្រាប់ស្អីរាល់ថ្ងៃយើងចុះទៅញាំុំខ្លួនឯងហើយមិនបាច់និយាយច្រើន»
«មិនដឹងទេ!កូនចាំលោកប៉ានៅតុអាហារខាងក្រោម»

និយាយចប់លីឡាក៏ចុះទៅបន្ទប់វិញ។
នាងងូតទឹកស្លៀកពាក់រៀបរយហើយក៏ចុះមកខាងក្រោមដើម្បីមកជួយបងៗនិងម៉ែដោះធ្វើអាហារ

«នេះបងម្លិះមានអីឲ្យខ្ញុំជួយទេ?»
ចុះមកដល់ក្រោមហើយលីឡាងាកឃើញបងម្លិះកំពុងតែរៀបកម្រាលតុនិងកែវទឹកសម្រាប់អាហារពេលល្ងាចលីឡាក៏សួរបំណងចង់ជួយទើបបងម្លិះងាកមកញញឹមដោយនិយាយតបទាំងសម្ដីផ្អែមៗដាក់នាងតូចលីឡាវិញ។

«ចា៎!អ្នកនាងរួចរាល់ហើយអ្នកអង្គុយទៅបន្តិចទៀតពួកខ្ញុំលើកអាហារមកហើយ»
«បងម្ដេចក៏មានចានតែពីរបែបនេះចុះបងៗហើយនិងម៉ែដោះវិញនោះហើយនៅមានពូឆនអ្នកគ្រប់គ្នាទៀត?»
«គឺថា!ពួកបងញាំុំនៅក្នុងផ្ទះបាយឯនោះណា៎អ្នកនាងហើយកន្លែងនេះជាកន្លែងរបស់លោកដង្ខៅនិងអ្នកនាង»
«ម្ដេចក៏ចាំបាច់មាន ឋានៈនោះមកគ្រាន់តែទទួលទានអាហារជុំគ្នាសោះ»
«អត់ទេអ្នកនាង!នោះលោកម្ចាស់មកហើយ»
បងម្លិះនិយាយដោយឃើញលោកដង្ខៅមកហើយក៏ដើរចូលទៅផ្ទះបាយលុះលោកដង្ខៅដើរមកហើយពូឆនក៏ទាញកៅអីឲ្យគាត់អង្គុយចប់ទួនាទីហើយទើបពូឆនដើរចេញទៅវិញបន្ទាប់បងឈូក!បងម្លិះនិងបងកុលាបលើកអាហារមកដាក់លើតុទាំងឱនមុខចុះទៅតាមទម្លាប់អាហារដាក់ត្រៀបត្រាលើតុហើយទើបពួកគាត់ចូលទៅផ្ទះបាយវិញទៅ។លោកដង្ខៅរបស់យើងក៏ចាប់ផ្ដើមទាញកន្សែងការពារប្រលាក់រលាស់ដាក់លើភ្លៅរួចចាប់ផ្ដើមទាញចង្កឹះចាប់អាហារញាំុំ!ដោយមិនខ្វល់ឬក៏សួរនាំស្រីតូចដែរអង្គុយសម្លឹងមុខគាត់ឡើយព្រោះទម្លាប់របស់គាត់តាំងពីដើមមកពេលញាំុំអាហារគាត់មិនដែរនិយាយស្ដីរកអ្នកណាទេ។

លោកប៉ាចិញ្ចឹមWhere stories live. Discover now