EP41:បងខុសហើយថេយ៍

2.9K 235 8
                                    

ង៉ោង~~ងឺត!!

" ជុង តើ...អឹក " ពេលដែលឃើញឡានរបស់ ជុងគុក មកភ្លាមនាងក៏ខំសម្រួលអារម្មណ៍សប្បាយចិត្តមុននេះចេញដោយធ្វើជាមិនសប្បាយចិត្តហើយក៏រត់មកគោលបំណងគឺមកសួរថា ថេយ៉ុង ងាប់ឬរស់តែធ្វើដែលនាងស្មានមកនដល់នោះគឺ...

" នាងឃាតករ~~~" ជុងគុក បានរត់មកច្របាច់ក របស់ណារ៉ាតាមកំហឹងដែលខ្លួនមានពេលនេះ គេបាននិយាយនៅក្នុងពេទ្យរួចហើយថាបើប្រពន្ធកូនគេកើតរឿងអ្វីឡើងនោះនាងមិនរួចខ្លួននោះទេ។

" អឹក..ជុង..ល.លេង..ហុឹក..លេងទៅ " ណារ៉ា ខំសុំអង្វរឱ្យជុងគុក លេងដៃពី.ករបស់នាង តែនាងគិតថាគេព្រមងាយៗឬ??គឺអត់ទេព្រោះពេលនេះគេព្រាបដូចជាបីសាចមិនខុសនោះទេ។ ប្រាកដជាឆ្ងល់ហើយមែនទេ??ថាហេតុអីក៏ជុងគុក មានចរឹកបែបនេះ!!ក៏ព្រោះតែគេជាម៉ាហ្វៀលាក់មុខមិនមានអ្នកណាស្គាល់នោះទេព្រោះតែរាល់ពេលដែលជុងគុក ទៅរកពួកម៉ាហ្វៀដែលមានឋាន:ទាបជាងគេនោះគឺគេមិនដែលបង្ហាញមុខអោយពួកទាំងនោះឃើញនោះទេហើយក៏គ្មានអ្នកម្នាក់ដឹងដែលថា មេម៉ាហ្វៀរូបនេះជាអ្នកណា...

" នាងដឹងដែលទេថានាងបានធ្វើអ្វី?? នាង នាងបានសម្លាប់ក្មេងដែលមិនទាន់និងបានឃើញពន្លឺថ្ងៃ យើងធ្លាប់គិតថាពេលដែលគេធំឡើងគេមានរូបរាងយ៉ាងមិចដូចយើងឬក៏ដូច អាបប៉ារបស់គេតែ តែនាង!!!នាងបានសម្លាប់គេ!!!នាងសម្លាប់កូនយើង នាងនិងសងមកយើងវិញទាំងអស់រួមទាំងឪពុករបស់នាងគ្រួសារនាងនិងត្រូវតែសងយើងវិញ!! " ជុងគុក ពោលទាំងកំហឹងពេញក្រាលពាសពេញខ្លួនគេពេលនេះ គេខឺងៗខ្លាំងណាស់តែ ហេតុអ្វីបានជាគេជឿជាក់ម្ល៉េះថាគេអាចយកឈ្នះលោកឃ្វាងបាន??តាំងដែលលោកឃ្វាងគាត់ជាម៉ាហ្វៀមួយរូបដែលល្បីនោះ??មែនហើយក៏ព្រោះតែលោកឃ្វាងគាត់នៅក្រោមបញ្ជារបស់ជុងគុក អាចសរុបបានថាជុងគុកជាមេរបស់លោកឃ្វាង។

ក្រោយពីបញ្ចេញកំហឹងហើយ ជុងគុក ក៏មិនទាន់សម្លាប់នាងងាយៗដែលគឺគេឲ្យកូនចៅយកនាងទៅឃុំទុកសិន។ ចំណែកឯខ្លួនវិញក៏មកមន្ទីរពេទ្យដើម្បីមើលប្រពន្ទទៅវិញ។

" ទេកុំ!!អាយយយ..."

" ថេយ៍!!" ពេលដែលចូលមកដល់ ឮសម្លេងមនុស្សដែលខ្លួនស្រឡាញ់ស្រែក ជុងគុក ក៏រហ័សទម្លាក់ឥវ៉ាន់នៅឯកាន់ទ្វាហើយរត់មករក រាងតូចភ្លាម។

" ជុង..ហុឹក..កូនជួយកូនផងទៅជុង..ហុឹក..អូនសុបិន្ថឃើញគេយកកូនយើងចេញពីពួកយើងណាជុង....ហុឹក..ជួយគេផង..ហុឹកៗ" រាងតូចរៀបរាប់ប្រាប់អ្នកជាប្ដីទាំងក្ដីខ្លាច តែគេមិនដឹងទេឬថារឿងដែលគេខ្លាចនោះកំពុងតែកើតឡើងចំពោះគេ?? ចុះបើគេដឹងតើនិងទៅជាយ៉ាងណា??គេខ្លាច ខ្លាចតាំងពីពេលដែលណារ៉ាបានឈានជើងចូលមករស់នៅក្នុងផ្ទះជាមួយគេ តាំងពីថ្ងៃដំបូងមកម្ល៉េះ។

" បងសុំទោស!! " ជុងគុក ឱនមុខចុះ ព្រោះពេលនេះគេមិនហ៊ានប្រឈមមុខជាមួយនិង ថេយ៉ុងនោះទេ។

" ជុង! ហេ ហេតុអីក៏បងត្រូវ ហុឹក ត្រូវសុំទោសទៅវិញ?? ហុឹក កុំលេងសើចណា!! " ថេយ៉ុង ខំនិយាយបន្លប់ ទាំងដែលគេដឹងការពិតហើយតាមរយ:កែវភ្នែករបស់ ជុងគុក ប៉ុន្តែគេមិនព្រមទទួលស្គាល់ឡើយ គេនៅតែគិតថាកូនខ្លួនកំពុងនៅក្នុងពោះគេទៅវិញ។

" ទេ អត់ទេថេយ៍បងមិនបានលេងសើចអ្វីនោះទេកូនយើងគេទៅបានសុខហើយ " សំណើមទឹកភ្នែកន័យកូនប្រុស បានស្រក់ចុះមកមួយដំណក់ដោយម្ចាស់របស់វាហាមឃាត់មិនបាន ព្រោះពេលនេះគេក៏ឈឺចាប់មិនចាញ់រាងតូចប៉ន្មានដែល។តើមានអ្នកយល់អារម្មណ៍នៃការបាត់បង់មនុស្សជាទីស្រឡាញ់ដែលទេ?? មែនហើយវាឈឺណាស់!!

" ហុឹក បងឃើញទេជុង??ថាអ្វីដែលអូនគិតអ្វីដែលអូនខ្លាចវាបានក្លាយជាការពិតហើយ!! ហុឹក បងដឹងទេថាអូនខ្លាចហើយអូនគិតអ្វី??ហុឹក គឺអូនគិតថាបើនាងចូល ហុឹក មករស់នៅផ្ទះជាមួយយើងថ្ងៃណាមួយនាង ហុឹក នាងច្បាស់ជាចង់សម្លាប់កូនយើងជាមិនខាន់ ហុឹក ហើយពេលនេះវាបានមកដល់ហើយ ជុង ហុឹក វាបានមកដល់ហើយបងដឹងទេ?? " ថេយ៉ុង បន្លឺដោយទឹកមុខស្មើរផេង និងមករួមជាមួយនិងទឹកថ្លាៗស្រក់ចេញពី កែវភ្នែកដែលស្រស់ថ្លាមួយគូរនោះផងដែល។ គេពេលនេះដូចជាមនុស្សមិនប្រក្រតីយ៉ាងចឹង...

" បងដឹងខុសហើយថេយ៍ បងដឹងខុសហើយ "

កូនគឺជាអ្វីៗគ្រប់យ៉ាងរបស់ម្ដាយឪពុកបើកូនមានរឿងអ្វីកើតឡើងអ្នកជាម្ដាយឪពុងនេះហើយដែលបារម្ភដែលឈឺដោយសារតែកូននោះ។🥀
______________________________
TO BE CONTINUED...🥀
#ស្រឡាញ់អ្នកអាន♥️
☘︎✍︎ 𝐉𝐄𝐎𝐍 𝐉𝐔𝐍𝐆𝐄𝐈𝐈 ✍︎☘︎

👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now