EP29:នាងជាអ្នកណា??

2.7K 218 3
                                    

មិនយូរប៉ុន្មានជុងគុកក៏បានត្រឡប់មកវិញជាមួយរបស់ញាុំជាច្រើនសុទ្ធសឹងតែជារបស់ថេយ៉ុងចូលចិត្ត។ កាយមាំបោះជំហ៊ានវែងៗដើរចូលបន្ទប់ជណ្តើរយន្តលើកដៃចុចលេខជាន់ដែលខ្លួនត្រូវទៅ កែវភ្នែកមានពន្លឺសម្លឹងមើលថង់នៅក្នុងដៃទាំងស្នាមញញឹម ឈររង់ចាំឲ្យជណ្តើរយន្តបើកទ្វារ គេនឹងអាលបានយករបស់ញាុំទាំងអស់នេះទៅឲ្យប្រពន្ធ។

ក្រឺក..ក្រឹក..

សម្លេងបើកបិទទ្វារពន្លឺឡើងបណ្តាលឲ្យចិត្តកំលោះតូចបែរទៅមើល ភ្លាមៗគេក៏ត្រូវស្រឡាំងកាំងសម្លឹងមើលអ្នកដែលដើរមករកខ្លួន ទាំងបែកញើសពេញថ្ងាស់ ទើបបបូរមាត់ស្តើងហាឡើងសួរទៅអ្នកចំពោះមុខទាំងញ័របបូរមាត់តតាត់÷

<នាង? នាងជាអ្នកណា??>

<យើងជាម្ចាស់ជីវិតរបស់ឯង ស្លាប់ទៅ..!!>មនុស្សស្រីស្រស់ស្អាតចិត្តជាបិសាចបានកាន់កូនកាំបិតមុតស្រួចរត់តម្រង់មករកគេ ហើយក៏លើកដៃដែលមានកាំបិតចាក់ចំពីលើពោះគេមួយទំហឹង ចេញឈាមរហាចឲ្យគេស្រែកភ្លាត់អស់សម្លេង ទាំងភាពភ័យខ្លាច...

<អាយយយ៎...ទេ..កូនខ្ញុំ..កូនរបស់ខ្ញុំ..ហឹុក..!!>

<ថេយ៍! ថេយ៍អូនកើតអី??> ជុងគុកទម្លាក់ឥវ៉ាន់ចាេលលើសាឡុងរត់ទៅចាប់ក្រសាេបកាយតូចយកមកអាេបជាប់ទ្រូង សួរទៅរាងតូចតិចៗទាំងក្តីបារម្ភ។

<ជុង! កូន? កូនរបស់យើង មានគេចង់សម្លាប់កូនរបស់យើងណាជុង អូនខ្លាចណាស់..ហុឹក..ហុឺ..!! " ថេយ៍បន្តឹងដៃអាេបស្វាមីយំរៀបរាប់ទាំងដង្ហក់ មុននេះគេយល់សប្តិអាក្រក់ ឃើញមនុស្សស្រីម្នាក់នោះមកចាក់សម្លាប់កូនរបស់គេ គេពិតជាភ័យខ្លាចខ្លាំងណាស់ ទើបតែរួចរស់ជីវិតមិនទាន់បានប៉ុន្មានផង ក៏មកយល់សប្តិអាក្រក់ឃើញបែបនេះទៀត។

<អស់អីហើយ បងនៅទីនេះហើយ គ្មានអ្នកណាហ៊ានធ្វើបាបអូននឹងកូនទៀតទេ បងសន្យា បងនឹងការពារអូននឹងកូនឲ្យបានល្អ អូនទុកចិត្តចុះ!!>ដៃមាំបែកសរសៃរលើកអង្អែលខ្នងភរិយាលួងលាេមគេឲ្យបាត់ភ័យ ខុសមកពីខ្លួនដែលការពារប្រពន្ធកូនមិនបានល្អទើបបណ្តាលឲ្យរាងតូចភ័យខ្លាចដល់ថ្នាក់នេះ។

👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Onde as histórias ganham vida. Descobre agora