ប្រលានយន្តហោះប្រទេសកូរ៉េ...៚
ជើងស្រឡូន សាច់សរម៉ដ្ឋ មុខស្រស់ស្អាតគួរជាទី ចាប់អារម្មណ៍ ប្រុសៗនៅប្រលានយន្ដហោះ តាមសម្លឹងមកនាងដោយក្រសែភ្នែក ប៉ងប្រាថ្នាចង់បានរូបនាងមកធ្វើជារបស់ខ្លួនឯង។
<<ទីបំផុតខ្ញុំមកដល់ហើយ!!ហិឹុស..យើងនិងជូបគ្នាឆាប់ៗណា..ចន ជុងគុក>> ណារ៉ា បានបន្លឺឡើង ដោយភ្នែកសម្លឹង មើលទៅទីក្រុងសេអ៊ូល និងញ៉ោចស្មាមញញឹមចុងមាត់បន្តិច មុននិងដោះជំហ៊ានមួយៗរបស់ខ្លួនបន្ត...។
JJK group...៚
ក្នុងបន្ទប់ធ្វើការមួយ ដែលម្ចាស់របស់វាគឺជាម្ចាស់ក្រុមហ៊ុននេះផ្ទាល់។ ហើយក្នុងបន្ទប់នេះ មានរបស់ដែលមានតម្លៃថ្លៃៗនិងមានឯកសា ដែលដាក់កូរលើគ្នាជាច្រើន ដោយសារតែ អ្នកដែលត្រូវពិនិត្យបានឈប់មួយថ្ងៃនៅផ្ទះថ្នាក់ថ្នមប្រពន្ធក្មេង សិនទើបបានជាឯកសាចាក់គរដូចភ្នំបែបនេះ។ (គួរយល់ហើយម្សិលមិញគេធ្វើអី><)
៚ តុក តុក ៚
កំពុងតែឈ្ងោកមើលឯកសាសុខៗ ក៏មានសម្លេង គោះទ្វារបន្ទប់បានបន្លឺឡើង ធ្វើអោយអ្នកដែល កំពុងផ្ចង់ក្នុងការធ្វើរបស់ខ្លួនត្រូវបានផ្អាកបន្តិចមុននិងបង្ហើបសម្លេង....
<< ចូលមក...>> សម្លេងក្រឡងធំដែលសាកសមជា តួ top និងសាកសមជាម៉ាហ្វៀដ៏ល្បី ឈ្មោះនៅក្នុងពិភពងងឹតដូចគ្នា។
<<លោកប្រធាន គឺមានអ្នកចង់ជួប..>> អ្នកនាងលេខា បន្លឺឡើងដោយមិនហ៊ាន សម្លឹងមើលគេនោះគេ ព្រោះអីដឹងទេ?? ព្រោះតែពេលគេនៅចំពោះមុខ អ្នកផ្សេងគេជាស្ដេចតោ តែនៅពេលដែលគេនៅជាមួយ ប្រពន្ធវិញកូនទន្សាយជាគ្នា ។
<< ស្រីឬប្រុស??>> គេនៅតែរក្សាទឹកមុខនិង សម្លេងទេដដែល។
<< គឺជាស្រី លោកប្រធាន..ឮនាងប្រាប់ថាជាមិត្តលោកប្រធាន>> ជុងគុក ចងចិញ្ចើមចូលគ្នា នេះខ្លួនមានមិត្តជា ស្រីដែលឬ??មិនអាចទេ??
<< អោយនាងចូលមក>> ព្រោះតែចង់ដឹងថានាងម្នាក់នោះជាអ្នកណាមិចក៏ ហ៊ានប្រាប់លេខាខ្លួនថាជាមិត្តរបស់ ខ្លួនទៅវិញទាំងដែលគេមិនមានមិត្តជាស្រីសោះ!!
<<ចាស៎!!លោកប្រធាន>> អ្នកនាងលេខា ចង្កោងខ្នងបន្តិច មុននិងពីទីនោះទុកជាការគោរព។
៚ ក្រាក ៚
<< ជុងគុក~~!!!>> ទ្វារបានបើកបង្ហាញឮ អោយឃើញកញ្ញារូបស្រស់ បានស្រែកហៅនាយក្រាស់តាំងពីបើកទ្វារចូលមក ភ្លាមៗតែម្ដង។ ធ្វើអោយរាងក្រាស់ដែលឈ្ងោកនោះក៏ ចងចិញ្ចើមភ្លាមៗ សម្លេងនេះដូចប្រហែលៗ ដូចសម្លេច....
<< ឃ្វាង ណារ៉ា??>> គេពិតជាភ្នាក់ផ្អើលមែនទែន នេះនាងបាត់ទៅយូហើយមិចក៏នាងទៅមិនប្រាប់ហើយមកក៏មិនប្រាប់បែបនេះ?? នាងចង់ទៅក៏ទៅចង់មកក៏មកមិនគិតដល់ចិត្តគេទេឬ? ហើយមិចអោយតែឃើញនាងលើកណាបេះដូងខ្លួននៅតែលោតញាប់បែបនេះ??នេះកុំប្រាប់ណាថាខ្លួននៅស្រឡាញ់នាង?? ទេមិនអាចទេខ្លួនមានប្រពន្ធហើយក៏មានកូនដែលមិនអាចនៅស្រឡាញ់នាងទៀតនោះទេ!!
<< មែន!គឺអូន អូនមកវិញហើយ យើងចាប់ផ្ដើមជាថ្មីបានទេ ជុង??អូនដឹងថាបងនៅស្រឡាញ់ខឹងអូនដែលអូនចេញមិនប្រាប់ តែ តែពេលនេះអូនមកវិញហើយ យើងចាប់ផ្ដើមម្ដងទៀតណា អូនសន្យាថាមិនទៅចោលបងទៀតទេ>> ណារ៉ា បានរត់ទៅអោប ជុងគុក
ហើយក៏និយាយសុំទោសនិងសុំគេចាប់ផ្ដើមជាថ្មី តើជុងគុក ព្រមទេ??ចុះបើគេព្រម តើថេយ៉ុងគេទុកនៅទីណា ??តើថេយ៉ុងនិងទៅជាយ៉ាងណាបើសិនជាគេដឹងថាលោកប្ដីដ៏ល្អរបស់គេក្បត់គេបែបនេះ?? គ្រាន់តែគិតក៏ឈឺ ឈឺនិងការមានស្នេហាបែបនេះណាស់....
ថ្ងៃនេះ ជុងគុក ពិតជាមកផ្ទះយឺតខ្លាំងណាស់ រាល់ងៃគេតែងតែមកផ្ទះលឿនដើម្បីមកញាុំបាយជាមួយអ្នកជាប្រពន្ធ តែ..តែថ្ងៃនេះបែរជាអោយប្រពន្ធនៅចាំបាយគេទៅវិញ!!តើគេរវល់ធ្វើអី??នេះហួសម៉ោងចេញពីធ្វើការ ដល់ទៅ5ម៉ោងហើយណា??មិចមិនទាន់ឃើញមកទៀត?? ក្រលេកមកមើល រាងតូចឯណោះវិញ ធ្លាប់តែរាល់ថ្ងៃ លោកប្ដីតែងតែមកញាុំបាយជុំទើបថ្ងៃនេះក៏ចាំគេដូចរាល់ដល់ ចាំដល់ថ្នាក់គេងលក់នៅនិងតុបាយទៅហើយ!!
________________________
TO BE CONTINUED...
Jeon JungEii
YOU ARE READING
👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)
Actionតើមានទេស្នេហាដែលស្រឡាញ់មិនស្ថិតនៅលើទឹកលុយនិងមុខមាត់ដែលនោះ? «អគុណបងដែលស្រឡាញ់អូនជាអូន» «បងក៏អគុណអូនដូចគ្នាដែលស្រឡាញ់បងទាំងបងមិនមានអ្វីទាំងអស់អគុណដែលចូលមកក្នុងជីវិតបង» _ Jeon Jungkook: Top _ Kim Taehyung: Bottom និពន្ធដោយ: ចន ជុងអុី Date:22.08.2021
