EP40: នាងឃាតករ....

2.7K 224 8
                                    

   ជុងគុក ឯណេះវិញនៅធ្វើការទាំង អារម្មណ៍និងចិត្តនឹកគិត ដល់ប្រពន្ធនៅឯផ្ទះទៅវិញ។ គេក៏មិនដឹងដូចគ្នាថាវាយ៉ាងមិចតែគេចេះតែ រសាប់រសល់ អារម្មណ៍មិនល្អគិតថា និងមានរឿងអ្វីមួយមិនល្អកើតឡើង។ ហើយក៏មិនចង់អោយ ប្រពន្ធនៅផ្ទះជាមួយ ណារ៉ាទេតែរាងតូចបែរជាទទួចសុំទៅវិញ។ ដោយសារតែចិត្តនៅមិនសុខទើប រាងក្រាស់ក៏ ទាញសោរឡានត្រឡប់ មកផ្ទះវិញប៉ុន្តែអ្វីដែលគេ ឃើញមុនគេនោះគឺ....

" អាយយយ... " ផឹកៗៗ រាងកាយតូចច្រឡឹងរបស់ ថេយ៉ុង ត្រូវបានរមាលធ្លាក់ពីកាំជណ្តើរមកជាច្រើន ត្រឡប់ដោយសារតែរំអិលរបស់ខ្លាញ់ដែលមានអ្នកចាក់វានៅ កាំជណ្តើរទី4នោះ។តើអ្នកណាដែលហ៊ានធ្វើបែបនេះ?

" ថេយ៍~~~~ " រាងក្រាស់ ស្រែកអស់ពីពោះនិងទម្លាក់កាបូបឯកសារចោល ហើយក៏រត់ទៅលើកទ្រកាយប្រពន្ធ ដែលពោពេញទៅដោយឈាមនៅត្រង់ប្រឡោះជើងនិង ត្រង់ក្បាលដែលត្រូវបោកទៅនិងកាំជណ្តើរនៅពេលដែល រមាលមកក្រោម។

" ថេយ៍!! អូនយ៉ាងមិចហើយបងនិងនាំអូនទៅពេទ្យកុំកើតអីណាម្ចាស់ចិត្ត " ជុងគុក បីកាយប្រពន្ធទៅដាក់ឡាន។

" ជុង! កូ កូនយើង អឹក កូនយើងណា ហឹក " នៅពេលបែបនេះហើយ ថេយ៉ុង មិនខ្វល់ពីខ្លួនឯងទេ គេបារម្ភពីកូនដែលនៅក្នុងផ្ទៃ។

" គេច្បាស់ជាមិនអីទេ ថេយ៍!អូនកុំបិទភ្នែកអី " ដៃម្ខាងកាន់ ចង្កូតបញ្ជាឡានចំណែក ដៃម្ខាងទៀតក៏កាន់ដៃប្រពន្ធ និងសុំកុំអោយគេបិទភ្នែកព្រោះគេខ្លាច...

   20នាទីក្រោយមក ពេលនេះរាងតូចនៅលើគ្រែអ្នកជំងឺ ដែលកំពុងរុញចូលទៅបន្ទប់សង្គ្រោះបន្ទាន់។

" ថេយ៍!!កុំកើតអីអោយសោះណា បង បងសុំទោស " ជើងរត់តាមគ្រែអ្នកជំងឺឯមាត់វិញពោលពាក្យសុំទោសទៅកាន់អ្នកជាប្រពន្ធ។ មែនគេខុសគឺខុសធ្ងន់ទៀតដែលការពារប្រពន្ធនិងកូនមិនបានល្អធ្វើឲប្រពន្ធចូលពេទ្យជាលើកទីពីរបាន!!តើគេសមជាប្ដីល្អដែលទេ??

" អត់ទោសលោកចន មិនអាចចូលបានទេចាស៎ "  នៅពេលដែលដល់បន្ទប់សង្រ្គោះបន្ទាន់ភ្លាមគិលានុបដ្ឋាយិកាបានឃាត់ រាងក្រាស់មិនអោយចូលតាមអ្នកជាប្រពន្ធនោះទេបានត្រឹម ឈរសម្លឹងមើលគេពីចម្ងាយតែប៉ុណ្ណោះ!!(អត់សេដ🗿)

" ឃ្វាង ណារ៉ា!!បើប្រពន្ធកូនយើងកើតអីឡើងនោះនាងមិនរួចខ្លួនទេ.... " ក្រោយពីឈរបានមួយស្របក់ ជុងគុក ស្រាប់តែបន្លឺឈ្មោះសង្សាចាស់របស់ខ្លួនដោយសង្កត់ឈ្មោះ របស់នាងហើយក៏បន្លឺបន្តទៀតដោយ កែវភ្នែកក្រហមព្រោះតែ កំហឹងដែលនៅក្នុងខ្លួននៅពេលនេះ។ មែនពីមុនអាចថាគេភ្នែកអន់ដែលទៅលង់ស្រឡាញ់នាងតែពេលនគដឹង ច្បាស់ហើយថាអ្នកណាដែលគេស្រឡាញ់ខ្លាំងបំផុតលើសពីជីវិតគេទៅទៀតនោះគឺ គីម...ទេៗគឺ ចន ថេយ៉ុងតែម្នាក់គត់ត្រូវតែជា ថេយ៉ុងតែម្នាក់ប៉ុណ្ណោះ។

   3ម៉ោងក្រោយមករយ:ពេល3ម៉ោងមកនេះជុងគុក មិនបានអង្គុយនោះទេគឺគេដើរទៅដើរមករហូតហើយដំណឹងដែល ថេយ៉ុងចូលពេទ្យនេះ ម៉ាក់ប៉ាគេនិងប៉ាម៉ាក់ ថេយ៉ុងមិនទាន់ដឹងនោះទេ។

   ក្រាក់៚

" លោកដុកទ័រតើ..តើប្រពន្ធកូនរបស់ខ្ញុំពួកគេយ៉ាងមិចហើយ?? " គ្រាន់តែឃើញទ្វាបើកបង្ហាញភ្លាម រាងក្រាស់ប្រញាប់រត់ទៅសួរ លោកដុកទ័រភ្លាម ព្រោះតែពេលនេះគេពិតជាបារម្ភពីពួកគេខ្លាំងណាស់។ នៅមុននេះគេសឹងតែសម្រុកចូលទៅក្នុងទៅហើយដោយសារតែលោកដុកទ័រក្រចេញមកពេក។

" គឺប្រពន្ធលោកគាត់មិនអីនោះទេតែ.." គ្រាន់តែឮថាប្រពន្ធមិនអីគេក៏ញញឹមសប្បាយតែត្រូវរលាយវិញពេលដែលលោកដុកទ័រនិយាយាពាក្យតែ..??តើបានន័យថាមិច??

Skip...
 
   ចំណែកឯកញ្ញាណារ៉ានេះវិញនាងសប្បាយចិត្តណាស់ព្រោះតែមិញនេះនាងបានឃើញសត្រូបេះដូងរបស់នាងរមាលធ្លាក់ពីលើកាំជណ្ដើរ មើលទៅគួរអោយសង្វេគណាស់។ នាងមិនបានដឹងនោះទេថា ជុងគុក ដឹងថានាងនៅពីក្រោយរឿងនេះ។

ង៉ោង~~ងឺត!!

" ជុង តើ...អឹក " ពេលដែលឃើញឡានរបស់ ជុងគុក មកភ្លាមនាងក៏ខំសម្រួលអារម្មណ៍សប្បាយចិត្តមុននេះចេញដោយធ្វើជាមិនសប្បាយចិត្តហើយក៏រត់មកគោលបំណងគឺមកសួរថា ថេយ៉ុង ងាប់ឬរស់តែអ្វីដែលនាងស្មានមិនដល់នោះគឺ...

" នាងឃាតករ... "

នោះអីទេវល់ៗ🌚
______________________________
TO BE CONTINUED..👉🏻💜
#ស្រឡាញ់អ្នកអាន😻
☘︎✍︎ 𝐉𝐄𝐎𝐍 𝐉𝐔𝐍𝐆𝐄𝐈𝐈 ✍︎☘︎

👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now