EP14:អាក្មេងមុខអាក្រក់នោះវាល្អត្រង់ណាទៅ??

3.6K 269 5
                                    

#Morning

<<ហុឹម..សឺត..ជុង..នេះគេបាត់ទៅណាហើយ..គេ..ហុឹក..ទៅចោលខ្ញុំហើយមែនទេ..ហុឹកៗ..ហេតុអី??ហុឹកៗ..ហេតុអី??មិនយល់ពីខ្ញុំ..ហុឹក>> ថេហ៍ ដោយសារតែងើបមកមិនបានឃើញរាងក្រាស់ទើបរាងតូចគិតថាគេទៅចោលខ្លួនហើយ។

ទ្រឺតៗ~~📲

ក្រោយឮសម្លេងទូរស័ព្ទហើយរាងតូចបានឈោងដៃយកមក..

[ហេឡូ!!..ថេហ៍នេះឯងបាត់ទៅណាហាស៎??មិនទាក់ទងមកយើងសោះហើយនៅមិនមករៀនទៀត!!ហើយពេលនេះឯងនៅទីណា??]ជីមីន សួររាងតូចដផយក្ដីបារម្ភចំពោះមិត្តខ្លួនជាពន់ពេកដោយសារតែគេបាត់មិនឃើញមករៀន2-3ថ្ងៃហើយហើយនៅមិនទាក់ទងមកខ្លួនទៀតហេតុនេះហើយទើបធ្វើអោយជីមីនបារម្ភដល់ថ្នាក់នេះនោះ។

<<យើងមិនបានបាត់ទេគឺយើងនៅគេងជាមួយជុងតើ...កុំបារម្ភអីជុងគេមើលថែយើងបានល្អណាស់..>>ថេហ៍និយាយទាំងនៅសម្លេងងល់ៗនាំអោយកើតជាការសង្ស័យចំពោះជីមីន។

[ថេហ៍ឯង..យំមែនទេ??អ្នកណាធ្វើអីឯងហាស៎??ឬមួយជុងគុក??គេធ្វើអីឯងមែនទេប្រាប់យើងមកយើងនិងទៅប្រដៅគេ>>ជីមីន គេមិនអាននៅស្ងាមបានទេនៅពេលដឹងថាមានអ្នកណាចង់ធ្វើបាប់ថេហ៍គេទ្រាំមិនបានទេ។

<<អ្នកណាថាយើងយំនោះ??ហើយមានអ្នកណាហ៊ានធ្វើអោយយើងយំនោះ??បើមានឯងនៅជិតយើងគ្រប់ពេលហើយនិង...ហុឹមប៉ុណ្ណឹងបានហើយណាយើងមានការបន្តិច... bye>>

[អេៗឈប់សិ..ទឺតៗ]ជីមីនប្រុងនិយាយតែថេហ៍បែជាចុចបិទព្រោះតែមិនចង់អោយជីមីនសួរច្រើនជាងនេះទៀត។

#ភូមិគ្រឹះចន

តាមពិតទៅជុងគុកគេមិនបាននៅជាមួយថេហ៍ព្រោះតែព្រឹកមិញនេះម៉ាក់គេបានខលអោយគេមកជួបគាត់នៅភូមិគ្រឹះ។ គេមិនចង់មកទេព្រោះតែមិនចង់ជួបមុខអនាគតគូណ្ដឹងហើយណាមួយថេហ៍នៅមិនទាន់ដឹងខ្លួនទៀត។ តែគេនៅតែមិនអាចប្រកែកឈ្នះម៉ាក់គេនៅតែមកតាមបញ្ជាគាត់ទាល់តែបានព្រោះតែគាត់បានគម្រោមថានិងធ្វើបាប់ថេហ៍។ គេក៏ដឹងពីចរឹកម៉ាក់គេច្បាស់ហើយគាត់ហ៊ានគ្រប់យ៉ាងអ្វីដែលគាត់និយាយហើយគាត់និងធ្វើ។

<<ម៉ាក់និងភ្ជាប់ពាក្យពួកឯងនៅខែក្រោយនេះហើយ..ហើយជុងកូនគួរតែមកនៅភូមិគ្រឹះវិញមកមិនបាច់នៅភូមិគ្រឹះកូននោះទេ>>លោកស្រីចន ធ្វើបែបនេះក៏ដោយសារតែ ម៉ូណា បាននិយាយបង្ខំគាត់អោយឆាប់ភ្ជាប់ពាក្យនិងបានឆាប់រៀបការនាងថាបើទុកយូជុងគុកអាចនិងលងនិងរាងតូចទៅលងៗក៏ថាបាន។ មែនហើយរាងក្រាស់គេស្រឡាញ់រាងតូចខ្លាំងណាស់ខ្លាំងដល់ថ្នាក់បែកពីគេតែ1ម៉ោងក៏នឹកដូចពេលនេះចឹងរាងកាយនៅទីនេះឯចិត្តនៅជាមួយរាងតូចនោះទេ។

<<ម៉ាក់នេះលឿនពេកទេដឹង??ខ្ញុំមិនទាន់ត្រផមហើយទេណាម៉ាក់...ម៉ាក់មិនគួរណាបង្ខំកូនទេ>>ជុងគុក គេពិតជាហួសចិត្តនិងម៉ាក់គេខ្លាំងណាស់នេះគេនៅមិនទាន់រៀនចប់ស្រួលបួលផងគាត់បែរជាចង់អោយកូនឆាប់បានការហើយនៅជឿសម្ដីអត់បានការរបស់ ម៉ូណា គួរអោយធុញនោះទៀត...ហុើយអ្នកម្ដាយខ្ញុំហើយ!!!..

<<បង្ខំឬ??នេះបើម៉ាក់មិនធ្វើចឹងទេ..ឯងប្រហែលជានៅតែនៅជាមួយអាក្មេងមុខអាក្រក់ហើយគ្មានស្អីមួយនោះហើយមើលទៅ..>>លោកស្រីចន មិនទាន់ដឹងនោះទេថាថេហ៍ជាកូនរបស់អ្នកណា គាត់ដឹងត្រឹមថាថេហ៍ជាមនុស្សមុខអាក្រក់មើលមិនយល់ហើយគាត់ក៏ឆ្ងល់ដែលថាមិចបានកូនគាត់ទៅស្រឡាញ់មនុស្សមុខអាក្រក់បែបនេះទៅវិញ។

<<អាក្មេងមុខអាក្រក់នោះវាល្អត្រង់ណាទៅជុងមិចក៏កូនចាប់អារម្មណ៍និងគេងប់ងល់ងើបក្បាលលេងរួចបែបនេះហាស៎??>>លោកស្រីចន

<<គេមិនស្អាត់មែនតែគេមានចិត្តល្អស្អាត់ជាងគូដណ្ដឹងអត់ប្រយោជន៍ដែលម៉ាក់រើសអោយនេះ100.1000ដងទៅទៀតបើម៉ាក់មិនជឿថ្ងៃណាមួយខ្ញុំនិងយកគេមកពិសោធន៍អោយម៉ាក់បានឃើញថាគេល្អត្រង់ណាមិចបានខ្ញុំពេញចិត្តនិងគេ!!...>>ជុងគុកនិយាយចប់ក៏ដើរចេញទៅដោយទុកអោយម៉ាក់និងអនាគតគូដណ្ដឹងគេឈរមើលដំណើរគេពីក្រោយទាំងមានចិត្តខឹងស្អប់រាងតូចជាខ្លាំង។

<<ហុើយ..អាកូនមួយនេះនិយាយមិនចេះស្ដាប់សោះ..អួយចង់ខ្យល់>>លោកស្រីចន

<<អួយៗ..អ្នកម៉ាក់កុំទាន់អាល់..នេះៗ..ប្រេងៗហិតទៅ>>ម៉ូណា បានជួយទប់ខ្លួនលោកស្រីចន។ តាមពិតទៅនាងខ្លាចលោកស្រីចនដួលសន្លប់ឬក៏ស្លាប់ទៅបានអ្នកណាជួយនាងបានទៅ។(មីស្រីមុខ2😭ខឹងណាស់អញ🌚🔥)

<<បងថាអូនមិនគួរបង្ខំកូននោះទេ..គួរតែអោយគេរើសមនុស្សដែលគេស្រឡាញ់ពេញចិត្តវិញទៅទើបគេមានក្ដីសុខ>>លោកចន គាត់មិនសូវជាពេញចិត្តនិងម៉ូណាប៉ុន្មាននោះទេព្រោះតែគាត់ស្គាល់កូនគាត់ច្បាស់បើម៉ូណាល្អគេក៏មិនបដិសេធចឹងដែល។

<<បងឯងនេះ...ហុើយ..មិចក៏ចេះតែតាមចិត្តកូនឡើងធ្លាប់អស់ហើយបងមានឃើញទេ..ហុើយ..ទាំងប្ដីទាំងកូនមិនយល់ចិត្តឯងសោះ>>លោកស្រីចននិយាយហើយក៏អោយម៉ូណាជួយជូនគាត់ឡើងទៅបន្ទប់សម្រាក់វិញព្រោះមិញនេះគាត់ខឹងនិងរាងក្រាស់ឡើងចង់សន្លប់ទៅហើយ។

យ៉ាប់ហាម៉ាក់បិុគុកនិងមិនចេះយល់ចិត្តកូនសោះ🌚🔥
____________________________
TO BE CONTINUED...🌚
#ស្រឡាញ់អ្នកអាន🤟💜
☘︎✍︎ 𝓙𝓮𝓸𝓷 𝓙𝓾𝓷𝓰𝓮𝓲𝓲 ✍︎☘︎


👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now