EP22:ថេហ៍អូននៅទីណា??

3K 232 2
                                    

ផ្ទៃមេឃប្រែពីមានពន្លឺមកអាប់អួរត្រឹមតែមួយ ពព្រិចភ្នែកប៉ុណ្ណោះរឿងជីវិតយើងក៏ដូចគ្នា។ ពេលនេះមានឡានមួយគ្រឿងបានបើកចេញពីក្នុងក្រុងមកជាយក្រុងហើយបន្តបើកទៅឃ្លាំ..និងជាឃ្លាំអ្វីក៏មិនដឹង។

<<ពួកឯងលើកគេចូលទៅ...ហើយ2នាក់ឯងនៅយាមទីនេះហើយ>>

<<បាទចៅហ្វាយ>>ពួកគេទាំង2អោនក្បាលគោរពហើយបុរសម្នាក់នោះបានដើរចូលក្នុង។ មើលទៅបុរសម្នាក់នេះមានអំណាចខ្លាំងហើយមើលទៅ។ (ពីណាគេទៅណ៎)

<<ដាក់គេនៅទីនិងហើយ...ហើយពួកឯងចេញទៅ>>គេដើរទៅជិតរាងតូច។ (កូនអញហុើយដឹងមិចម៉ាហេនេះ😭)

<<បាទចៅហ្វាយ>>ពួកគេដើរចេញតាមបញ្ហារបស់បុរសម្នាក់នោះមើលទៅគេពិតជាមានអំណាចខ្លាំងណាស់កូនចៅគេម្នាក់ៗសុទ្ធតែខ្លាចក្រែងបុរសម្នាក់និិងគ្រប់គ្នា។

<<ថេហ៍អូនមើលទៅមិនប្រែសោះរាងកាយតែមុខអូន!!ហុឹម...ស្អាតជាងមុនទៅទៀតបងនឹកអូនណាស់ដឹងទេ!!បងខានជួបអូនប៉ុន្មានឆ្នាំហើយ??អូនប្រហែលជានៅចាំបងហើយមែនទេ??>>បុរសម្នាក់នេះមានអីពាក់ពាននិងថេហ៍មែនទេ??មិចក៏គេដឹងថាថេហ៍នៅទីណា??

<<បងមិនចង់ធ្វើប៉ុន្មានទេតែ..បងមានហេតុផលអូនមិនអានយល់ទេ!!ហុឹម..អូននៅទីនេះសិនណាបងនិងមកវិញ>>និយាយហើយបុរសម្នាក់និងក៏ដើរចេញទៅ។

ងាក់មកមើលជុងគុកឯនេះវិញគេខំមករកថេហ៍នៅមន្ទីពេទ្យតែបែរជាមិនឃើញហើយបែរជាឃើញតែពូអ្នកបើកឡានជួនថេហ៍មកតែប៉ុណ្ណោះ។

<<អ្នកប្រុសធំ..ឃើញអ្នកប្រុសតូចទេ??>>ពូឃីសួរដោយក្ដីបារម្ភគាត់មិនបានចូលទៅជាមួយថេហ៍គាត់អារម្មណ៍មិនគួរអោយថេហ៍ទៅតែឯងចឹងទេ។

<<គឺ..ពេទ្យថាថេហ៍គេចេញមកវិញយូហើយ...នេះគេបាត់ទៅណាទៅផ្ទះក៏មិនឃើញទៅទៀត...ថេហ៍អូននៅទីណា??>>ជុងគុកគេចាប់ផ្ដើមមិនស្រួលទៅមិនស្រួលទៅហើយនេះបណ្ដូលចិត្តគេបាត់ទាំងមូលបែរជាមិនមានអ្នកឃើញទៅវិញ។ គេចាប់ផ្ដើមចុកក្នុងទ្រង់បន្តិចៗហើយហើយក៏ចង់អួលដើម.ករកយំដែល។ គេស្រឡាញ់ថេហ៍ខ្លាំងណាស់នេះបើលេបបានគេលេបថេហ៍យូហៃ។

ជុងគុកគេខំដើររកថេហ៍សព្វទីកន្លែងតែនៅតែមិនឃើញសូម្បីស្រមោល...គេបាត់ទៅណាទៅមានដឹងទេថាមានអ្នកបារម្ភពីគេខ្លាំងណាស់។

<<ថេហ៍អូននៅទីណាបងនឹកអូនណាស់..មិចក៏មិនប្រាប់បងផងមុននិងទៅ..>>ជុងគុកអង្គុយស្រងោក់ស្រងាត់ពេលនេះគេពិតជានឹកហើយបារម្ភពីថេហ៍ខ្លាំងណាស់។

បែរមកមើលរាងតូចឯនេះវិញនៅពេលជាតិថ្នាំអស់គេក៏ដឹងខ្លួន។ កាយចាប់ផ្ដើមកម្រើក...តែ...ស្អីខ្សែ??នេះគេជាប់ខ្សែមែនទេ??

<<ជុង...ហុឹម..នេះ..នេះខ្ញុំនៅទីណា..ហុឹក..ហេតុអីក៏ងងឹតយ៉ាងនេះ??..ហុឹក..ជុងបងនៅទីណា?..ហុឹក...ជួយអូនផង..អូនខ្លាច..ហុឹកៗ>>ថេហ៍ ដឹងខ្លួនភ្លាមមើលទៅជុំវិញខ្លួនឃើញតែផ្ទៃងងឹតមានអំពូលតែកន្លែងខ្លួនអង្គុយតែប៉ុណ្ណោះ។ ថេហ៍ចាប់ផ្អើមខ្លាចនិងបរិយាកាសនៅជុំវិញនេះហើយ..មើលចុះពេលនេះគេភ័យឡើងញ័រខ្លួនអស់ទៅហើយ..។

<<ដឹងខ្លួនហើយហេស៎??បែកគ្នាយូហើយណាថេហ៍>>

<<ហ្វុងសុី??..ហុឹក..មិច..មិចក៏លោកចាប់ខ្ញុំមក??លោកចាប់ខ្ញុំមកធ្វើអី??>>ថេហ៍

<<គឺមានអ្នកពឹងបងតាមពិតទៅបងក៏មិនចង់ដែលតែ...មកពីអ្នកដែលម្នាក់នោះអោយចាប់ជាអូនទើបបងសុខចិត្តធ្វើ>>ហ្វុងសុី...យ៉ង ហ្វុងសុី គឺជាអតីតសង្សាថេហ៍គេបានបែកពីថេហ៍ដោយសារតែមុខមាត់របស់ថេហ៍គេសុំបែកថេហ៍យូហើយហេតុនេះហើយទើបថេហ៍មិនងាយលងស្រឡាញ់អ្នកណាទៀតនោះ។ តែជុងគុកអាចថាវាជានិស្ស័យឬព្រហ្មលិខិតក៏បានគេលងស្រឡាញ់ជុងគុកតាំងពីជួបដំបូងមកម្ល៉េះ។

<<លោកពេញចិត្តហើយណ៎??ហុឹស..ខ្ញុំទាយដឹងហើយថាលោកច្បាសជាពេញចិត្ត..>>សម្លេងស្រួលនិងមានលាក់ភាពពិសពុលនៅក្នុងនោះបានពន្លឺឡើង។អ្នកណាទៅណ៎??

សុំកាត់សិនហើយព្រោះរវល់😭
___________________________
TO BE CONTINUED...🌚
#ស្រឡាញ់អ្នកអាន😙🤟
☘︎✍︎ 𝐽𝑒𝑜𝑛 𝐽𝑢𝑛𝑔𝑒𝐼𝐼 ✍︎☘︎



👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now