EP30:ហ្ហឹក..ជុង..ជាបងពិតមែន!!

2.6K 230 9
                                    

<នាងជាអ្នកណា??>កែវភ្នែកមានពន្លឺសម្លឹងមើលទៅមនុស្សស្រីម្នាក់ដែលឈរនៅចំពោះមុខដាេយការសង្ស័យ គេប្រហែលៗមុខនាងដូចធ្លាប់ជួបនៅកន្លែងណាមួយ តែក៏មើលមិនច្បាស់ព្រោះតែមុខមាត់របស់នាងពាេលពេញទៅដាេយស្នាមរបួស ហើយនៅមានម៉ាសខ្មៅនឹងមួកគ្របជិតទៀត។ ស្រីម្នាក់នោះមិនបាននិយាយអ្វី កែវភ្នែកពាេលពេញទៅដាេយភ្លើងកំហឹង គុំគួន ខឹងស្អប់ គ្របដណ្តប់នៅក្នុងចិត្តរបស់នាង ជំហ៊ានជើងខ្លីៗមួយៗ ដោះទៅរកថេយ៉ុងដែរកំពុងតែអង្គុយក្តាប់ដៃ ញ័រខ្លួន ភិតភ័យជាមួយនិងរឹកពាររបស់នាងជាខ្លាំង ទើបប្រឹងប្រមូលកម្លាំងស្រែកឲ្យគេជួយ តែក៏ត្រូវស្រីម្នាក់នោះយកកូនកន្សែងដែលមានថ្នាំសណ្តំមកខ្ទប់មាត់របស់គេជិតឈឹង បណ្តាលឲ្យគេបើកភ្នែកធំៗលើកដៃទាញដៃរបស់នាងចេញ តែវាមិនអាច ព្រោះតែជាតិថ្នាំបានសណ្តំឲ្យគេលង់លក់បាត់ទៅហើយ។

<ម្តងនេះយើងនិងឲ្យឯងស្លាប់យ៉ាងវេទនាបំផុត!!>បបូរមាត់ដូចជាបិសាចញាេចញញឹមសម្លឹងមើលទៅរាងកាយដែលសន្លប់ស្តូកស្តឹងនៅលើកៅអី ខណ:នោះនាងក៏ទម្លាក់កន្សែងដៃដោះចាេល ហើយក៏ចាប់ទាញកាយតូចអូសចេញពីទីនេះយ៉ាងស្ងាមស្ងាត់បំផុត វាពិតជាចម្លែកខ្លាំងណាស់ ព្រោះតែកន្លែងនេះគ្មានមនុស្សសូម្បីតែម្នាក់ ដាេយមិនដឹងថាគ្រប់គ្នាទៅណាបាត់អស់ សូម្បីតែសន្តិសុខ ទើបនាងមានឱកាសបានចូលមកក្នុងមន្ទីពេទ្យចាប់យកថេយ៉ុងបានទៅដាេយងាយយ៉ាងនេះ។

+Skip

ជុងគុកដែលកំពុងតែឈរគិតលុយបង់ថ្លៃមន្ទីពេទ្យ និងរង់ចាំបើកថ្នាំ សុខៗក៏ស្រាប់តែមានសម្លេងស្រែកឡូឡាពេញមន្ទីពេទ្យ មនុស្សម្នាររត់ឈូឆរទៅមក ធ្វើឲ្យគេឆ្ងល់យ៉ាងខ្លាំង ទើបបែរទៅសួរអ្នកគ្រូពេទ្យដែលកំពុងតែដាក់ទូរស័ព្ទចុះពីត្រចៀក។

<មានរឿងអ្វីមែនទេ??>

<គឺនៅអគារក្រាេយមានអគ្គីភ័យ ឆាបឆេះបន្តិចបន្តួច តែពេលនេះអ្នកពន្លត់អគ្គីភ័យបានអន្តរាគមន៍រួចរាល់អស់ទៅហើយ សូមលាេកកុំបារម្ភអី!!> ស្នាមញញឹមដ៏ទន់ភ្លន់ដែលគាត់ញញឹមប្រាប់ទៅគេ ដើម្បីផ្តល់ភាពកក់ក្តៅ និងការទុកចិត្តពីខាងមន្ទីពេទ្យរបស់គាត់ កុំឲ្យគេបារម្ភពីបញ្ហារនេះ ប៉ុន្តែទោះជាមើលទៅវាកក់ក្តៅ គួរឲ្យទុកចិត្តប៉ុណ្ណាក៏ដាេយ ក៏គេនៅតែបារម្ភពីថេយ៉ុងដែលអង្គុយចាំគេនៅលើតុតែម្នាក់ឯង ទើបប្រញាប់ប្រញាល់ឲ្យគ្រូពេទ្យបើកថ្នាំឲ្យលឿន គេនិងឆាប់បានទៅរកប្រពន្ធរបស់គេវិញ។

👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now