EP11: គេភ្លែកណាស់..

3.4K 264 3
                                    

[ S K I P ]

#ប្រលានយន្តហោះអន្តរជាតិ

«ជុងហ្គុក»សម្លេងហៅ jungkook ដែលម្នាក់នោះគ្មានអ្នកណាក្រៅពី Mona នោះទេ។ Wun Mona គឺជាកូនស្រីអ្នកជំនួញល្បីមួយរូបហើយគ្រួសារនាងនិងគ្រួសារ jungkook បានសន្យាថានិងភ្ជាប់ពាក្យអោយពួកគេនៅពេលដែលពួកគេរៀនចប់ប៉ុន្តែ Mona នាងមិនបានរៀនចប់នោះទេនាងថានាងចង់ឆាប់រៀបការជាមួយនិង jungkook អោយបានឆាប់ជាទីបំផុត។ ដោយសារតែបែបនិងហើយទើប jungkook និយាយជាមួយម៉ាក់គេថាគេមិនចង់រៀបការជាមួយនាងនោះទេគេចង់រៀបការជាមួយមនុស្សដែលគេស្រឡាញ់ចឹងហើយបានជា jungkook ចេញពីផ្ទះហើយលាក់បាំងគេគ្រប់គ្នាពីអត្តសញ្ញាណពិតរបស់ខ្លួន។(ចង់ដឹងអត់ថាមិចបានជាយាយMonaនិងឈប់រៀនអត់??ចម្លើយ..លាក់សិន😂)

«បងចាំអូនយូហើយមែនទេ»Mona រត់មកអោប jungkook តែ jungkook បែជាបេះនាងចេញមិនចង់អោយនាងមកប៉េះគេទៅវិញ។

«ឆាប់ឡើងឡានទៅ..ខ្ញុំមានការប្រញ៉ាប់» jungkook និយាយហើយក៏លើកវ៉ាលីនាងទៅឡានបាត់មុន Mona។

«ជុងបងទៅណាមែនទេ??នេះអូនមកបងមិនជួនអូនទៅដើរលេងអោយស្គាល់គេឯងសិនទេមែនទេ»Mona និយាយទាំងធ្វើមុខអោយ jungkook អាណិតហើយទន់ចិត្តនិងនាងតែផ្ទុយទៅវិញគេមានតែធុញនិងនាងដែលរឿងច្រើនទៅវិញទេ។

«ហុើយ...!!» Jungkook គេសឹងតែបោះនាងចេញទៅក្រៅឡានទេស្រីស្អីរឿងច្រើនយ៉ាងនេះ??

«ណាៗបានទេ» Mona នៅតែនិយាយអង្វរដដែលៗតែលិទ្ធផលគឺដដែលដូចគ្នា។

«ក្រែងនាងទើបតែមកដល់តើហ្ហីមិចក៏ចង់ដើរលេងទៀតទៅគេងនៅភូមិគ្រឹះទៅ» Jungkook និយាយមិនទាំងមើលមុខនាងផងព្រោះពេលដែលឃើញវាធ្វើអោយគេធុញ។

Mona មិននិយាយអីទៀតទេតែក្នុងចិត្តវិញកំពុងក្ដៅដូចភ្លើងទៅហើយនេះនាងខំនិយាយលួងលោមយ៉ាងនេះហើយនៅមិនទន់ចិត្តនិងនាងទៀត។

#ភូមិគ្រឹះ JEON

«ជម្រាបសួរអ្នកម៉ាក់..» Mona ចុះពីឡានភ្លាមក៏ដើរមកអោបម៉ាក់ជុងហ្គុក។

«ចា៎!!កូនធ្វើដំណើរមកពីឆ្ងាយហត់ដែលទេ??បើហត់ទៅសម្រាកចុះម៉ាក់បានអោយគេរៀបចំបន្ទប់កូនរួចហើយ»លោកស្រី Jeon

«បើអស់កិច្ចការខ្ញុំហើយខ្ញុំសុំទៅសិនហើយ!!ម៉ាក់ខ្ញុំទៅហើយ» Jungkook គេធុញនិងមើលនាងធ្វើចរឹកញិកញ៉ក់ដាក់ម៉ាក់គេណាស់គេនៅចាំបានថាកាលពីតូចនាងបានប្ដឹងម៉ាក់គេថាគេមិនព្រមធ្វើតាមនាងដោយប្រើអាចរឹកញិក់ញ៉ក់និងឯង។

«អេ!!កូនទៅលឿនម្លេះ...ហុើយកូននេះមិនទាន់បាននិយាយអីផងក៏ទៅបាត់យ៉ាប់មែន» លោកស្រីJeon ប្រុងនិងឃាត់គេហើយតែគេនេះថាទៅណាក៏ទៅភ្លាម។

«អរ!!កូនហត់ចឹងឆាប់ទៅៗម៉ាក់ទៅក្រៅបន្តិច»លោកស្រី jeon

«ចា៎ម៉ាក់!!..» Mona

«ណែ៎!!ពួកនាងអ្នកណាក៏បានចាំយកទឹកផ្លៃឈើស្រស់ៗអោយយើងនៅខាងលើមួយកែវផងដឹងនៅ??»Mona ក្រោយលោកស្រី jeon ចេញបាត់មិនប៉ុន្មានផងនាងក៏បញ្ចេញចរឹកពិតនាងមកភ្លាមឯណាចរឹកគោរពគេមិញនេះ..ទៅណាបាត់ហើយ?? នាងបញ្ជាគេហើយក៏ដើរទៅលើបាត់។

«ហុឹស!!នាងឃើញទេនេះឬចរឹកអនាគតកូនប្រសារត្រកូល Jeon ??»

«ឃើញហើយ..បើនាងក្លាយជាកូនប្រសារត្រកូលនេះមែនហុើយ..!!មិនហ៊ានស្រមៃទេ»

ទើបតែនាងចូលមកនៅភូមិគ្រឹះនេះថ្ងៃដំបូងសោះក៏មានអ្នកមិនចូលចិត្តនាងច្រើននាក់បាត់ទៅហើយចុះបើនៅកាន់តែយូទៀតមិនដឹងថានាងនៃរឿងចូលផ្ទះនេះប៉ុណ្ណានោះទេ!!..

ងាកមកមើល jungkook នេះវិញក្រោយពីចេញពីភូមិគ្រឹះគេបានយកឡានមកទុកនិងប្ដូរខោអាវនៅភូមិគ្រឹះរបស់គេហើយទើបជិះម៉ូតូទៅរករាងតូចដែលគេអន្ទះសារចង់ឃើញចង់អោបចង់ថើបសឹងតែគ្រប់ដង្ហើមចេញចូលរបស់គេទៅហើយ។

ទ្រឺងៗ~~

«ហេឡូ!!ថេហ៍អូនត្រូវការអ្វីដែលទេ??ចាំបងចូលទិញអោយ»

{ហឹុម!!បងអាចទិញរបស់ញាុំអោយច្រើនៗមកបានទេអូនឃ្លានណាស់}

«ចាំបងចូលទិញអោយហើយអូនយ៉ាងមិចហើយ»

{អូនមិនអីទេរាងធូរហើយតែនៅឈឺនៅចំណុចនោះតិចតួច}

«ចឹងអូនសម្រាកទៅបងចូលទិញអីអោយអូនសិន.. Bye..jub.. jub»

{Hmm...Bye..ឆាប់មកណាអូនឃ្លាន}

«បាទ..»

ក្រោយពីនិយាយហើយរាងក្រាស់បានចូលទិញរបស់ញាុំអោយរាងតូចតែគេក៏រាងឆ្ងល់ថាហេតុអីបានជារាងតូចអោយទិញរបស់ច្រើនយ៉ាងនេះ??គេពិតជាផ្លែកណាស់...។

________________________
TO BE CONTINUED...😘
#ស្រឡាញ់អ្នកអាន🤟💜
✍︎JEON JUNGEII៚✍︎





👑មន្ដស្នេហ៍ Omega រូបអាក្រក់💫🔥(ចប់)Where stories live. Discover now