ភាគទី ៥៦

455 29 2
                                    

សហរដ្ឋអាមេរិច, ទីក្រុងញ៉ូយ៉ក

តុកៗ...!

" ចូលមក! "

ក្រាក!

" លោកប្រធានមានអំណោយផ្ញើរមកពីកូរ៉េ? " អ្នកជាលេខាកាន់កាដូរមួយយកមកដាក់លើតុរបស់អេវីនរួចចាកចេញទៅវិញ នាយកំលោះចាប់ប្រអប់កាដូរមកបើកមើលឃើញថាជានាទ្បិការម៉ាក់រ៉ូឡិចដែលទើបនឹងផលិតថ្មីតម្លៃខ្ពស់កប់ពពក

(រីករាយថ្ងៃកំណើរកូនប្រុស...) គ្រាន់តែអានឃ្លាខាងមុខសំបុត្រភ្លាម អេវីនមូលក្រដាស់ខ្ញប់រួចបោះចោលចូលធុងសម្រាមរួមទាំងនាឡិកាដែរ ដៃមាំទាំចាប់យកទូរស័ព្ទមកតេ

" ប្រាប់ប៉ុន្មានដងហើយថាកុំផ្ញើររបស់មកឲ្យខ្ញុំទៀត ថ្ងៃកំណើរមែនទេ ខ្ញុំភ្លេចបាត់ទៅហើយ បើមិនចង់ឲ្យខ្ញុំស្អប់លោកខ្លាំងជាងនេះឈប់មកបង្ហាញខ្លួនក្នុងជីវិតខ្ញុំទៀត "

ទឺត!

មិនចាំឲ្យអ្នកខាងនោះតបទាន់អេវីនចុចទូរស័ព្ទបិទភ្លាមតែម្ដង នាយក្រលេកទៅមាត់ទ្វារក៏ត្រូវបើកភ្នែកធំៗ

" ម៉ាក់! "
" ហុឹស! នេះបើម៉ាក់មិនទាន់បែបមិនបានលឺសំដីទុរយសរបស់កូនទេ វីន! 20 ឆ្នាំហើយនេះកូននៅខឹងប៉ាកកូនដល់កាលទៀតហាស៎! " ស្ទេឡាដើរចូលមកនិយាយយ៉ាងហួសចិត្តនឹងចរឹកកូនប្រុសច្បង
" ឲ្យបាត់ងាយយ៉ាងមិចគាត់មិនដែលគោរពពាក្យសន្យា ពេលដែលកូនឈឺចាប់ពេលដែលកូនត្រូវការគាត់បំផុតតើគាត់នៅឯណា? រៀងរាល់ថ្ងៃកំណើតរបស់កូន កូនមិនដែលចង់បានអ្វីច្រើនទេក្រៅពីចង់ឲ្យគាត់កំដរកូននឹងម៉ាក់មិនសុំច្រើនត្រឹមមួយថ្ងៃគ្រប់គ្រាន់ហើយ តែអត់ទេលើកណាក៏គាត់មានលេសដែរ " អេវីនរៀបរាប់ទាំងកែវភ្នែករលីងរលងថេយ៉ុងនៅខាងក្រៅស្ដាប់លឺហើយឈឺចាប់ជាខ្លាំង នឹកឡើងវិញគាត់ពិតជាមិនសមលើកលេងទោសឲ្យមែន
" លោកប៉ា កុំពិបាកចិត្តអីកុំមានថ្ងៃណាមួយបងវីននឹងយល់ " អេលីសចាប់ដៃលោកប៉ាលួងលោមគាត់
" បងអេវីនកាចណាស់ រីដេនខ្លាច! " ក្មេងតូចជួបបងប្រុសលើកទីមួយក៏មានអារម្មណ៍ថាស្រៀវឆ្អឹងខ្នងមិចមិនដឹង
" បងអេវីនមិនមែនអត់ហេតុផលទេទោះគាត់មិនដែលជួបអូនដេនតែបងវីនក៏ស្រលាញ់អូនដេនដែល ... អេ! រីដេន... " និយាយៗក្មេងតូចក៏រត់ចូលទៅក្នុង អេលីសរត់ទៅតាមទុកថេយ៉ុងនៅតែឯង រាងក្រាស់ដោយគ្មានមុខជួបកូនក៏ដើរចេញទៅតែក៏ជួបជាមួយជុងស៊ុកនៅក្នុងជណ្ដើរយន្ដ
" ខានជួបគ្នាយូរហើយ " អ្នកជាបងថ្លៃផ្ដើមនិយាយមុន
" ត្រូវហើយគិតៗទៅ 20 ឆ្នាំហើយ... " ថេយ៉ុងតបដោយស្នាមញញឹម
" ចាប់អារម្មណ៍ផឹកអីជាមួយគ្នាទេ "
" ល្អ " ទាំងពីរនាក់មកដក់ជាន់ក្រោមក៏ដើរទៅឡើងឡានជិះទៅជាមួយគ្នាបាត់

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now