ភាគទី ៤៦

388 21 1
                                    

ប្រទេស ខ្យូអ៊ូល យ៉ុងហ្គុត

" ទម្លាក់ព្រះនាងឡូរ៉េនពីដំណែង "
" ទ្រង់មិនសាកសមធ្វើជាស្ដេចទេឆាប់ចុះចេញពីអំណាចទៅ "

ប្រជាជននៅមុខរាជវាំងកំពុងធ្វើបាតុកម្មទំលាក់ព្រះនាងឡូរ៉េន មានការលើកបាដាគូសវាសមុខព្រះនាងឡូរ៉េនរួមជាមួយពាក្យជេរស្ដីប្រមាថមើលងាយជាច្រើន ធ្វើឲ្យអ្នកនៅខាងក្នុងមានការតានតឹងជាខ្លាំង
" បិតាគិតយ៉ាងមិចទៅ? " លូអុីសសួរទៅបិតាដោយបារម្ភ
" ពួកគេជាប្រជាជននៃប្រទេសខ្យូអ៊ូល វាពិបាកណាស់ក្នុងការសម្រេចចិត្ត " ឃ្យូឈី
" គីម ជីមីន... ចង្រៃចង់សងសឹកក៏ធ្វើដាក់តែយើងម្នាក់បានហើយមិចបង្កររឿងច្រើនយ៉ាងនេះ " ជុងហ្គុក
" ឲ្យបុត្រចេញទៅនិយាយទេ " លូអុីស ដើរមកជិតបិតាហើយ
" បុត្រទប់ទល់បានទេ "
" ក្នុងនាមបុត្រជារាជទាយាទ ជាម្ចាស់គ្រប់គ្រងប្រទេសនេះនៅថ្ងៃអនាគតបុត្រមានតួនាទី ធ្វើឲ្យប្រជាជនស្ងប់ចិត្ត " ទ្រង់មានបន្ទូលយ៉ាងមុឹងម៉ាត់ធ្វើឲ្យបិតាមាតាមានមោទនភាពជាខ្លាំង
" ល្អណាស់បុត្រ ប្រយ័ត្នព្រះកាយផង "
" ក្រាបទូល " បុត្រាច្បងងក់ក្បាលរួចក៏ចេញទៅជួបជាមួយប្រជារាស្រ្ដនៅខាងក្រៅតែអង្គឯង "

" នេះមានរឿងអីនឹង? " លូណាជិះឡានមកជាមួយអ្នកអង្គម្ចាស់នីគី
" ប្រជាជនហ៊ុមព័ទ្ធនៅមុខរាជវាំងចឹងពួកយើងចូលទៅយ៉ាងមិច " នីគីសួរនាំទៅកាន់លូណា ប្រុងនឹងប្រាប់ឲ្យបើកចូលតាមផ្លូវក្រោយតែក៏ឃើញលូអុីសដើរចេញមក
" ម្ចាស់បង? "
" នេះទ្រង់គិតចង់ធ្វើអី? " នីគីសម្លឹងមើលពីចម្ងាយស្របពេលដែលលូណាតេទៅសួរមាតាបិតា
(លូណា! បុត្រនៅឯណាបិតាបារម្ភពីបុត្រណាស់) ជុងហ្គុកបានលឺសំលេងបុត្រីទីពីរហើយធូរអារម្មណ៍បន្ដិចព្រោះទ្រង់បានបាត់បង់បុត្រម្នាក់ហើយមិនចង់ឃើញបុត្រីទីពីរមានបញ្ហាអ្វីទេ
" បុត្រនៅខាងក្រៅជាមួយអ្នកអង្គម្ចាស់នីគី "
(អ្នកអង្គម្ចាសតូចនីគីមកទីនេះឬ?)
" ព្រះពររឿងវែងឆ្ងាយណាស់ចាំជួបគ្នាចាំនិយាយ "
(ល្អៗ)
" មែនហើយប្រជារាស្រ្ដនៅខាងក្រៅច្រើនណាស់មានរឿងអី? "
(ពួកគេខឹងនឹងម្ចាស់ប្អូនពៅរបស់បុត្រពេលនេះលូអុីសកំពុងតែដោះស្រាយរំងាប់កំហឹង ពួកបុត្រចូលមកតាមក្រោយក៏បានណា) ឃ្យូឈី
" បុត្រដឹងហើយ " និយាយចប់លូណាក៏បិទទូរស័ព្ទ
" ព្រះនាង "
" នៅនឹងសិនហើយយើងចង់មើលម្ចាស់បងយើងបន្ដិច " លូណាប្រាប់ទៅកាន់អ្នកបើកឡានរបស់ទ្រង់

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now