ភាគទី ២២

413 22 0
                                    

ព្រឹកថ្ងៃថ្មីមកដល់នាងក្រមុំតូចឡូរ៉េនភ្ញាក់ពីដំណេកតាមធម្មតាសោយសុខជីវិតជាព្រះនាងតាមទម្លាប់ ព្រះនាងតូចដើរលេងពេញរាជវាំងដោយមានអ្នកតាមការពារពីក្រោយ ទឹកមុខធុញទ្រាន់បានបង្ហាញលើផ្ទៃមុខស្រស់ស្អាតរបស់ឡូរ៉េន
" នេះចាត់ទុកយើងជាអ្នកទោសឬយ៉ាងមិចហាស " ឡូរ៉េនងាកមកស្រែកថាឲ្យគ្រប់គ្នាដែលដើរតាមនាង
" នេះជាបញ្ជាររបស់ព្រះអង្គពួកទូលបង្គំមិនហ៊ានជំទាស់ទេ " អង្គរក្សម្នាក់ហាមាត់និយាយចេញមកដោយការកោតខ្លាចនិងគោរព
" បិតាចំមែនហើយ " ឡូរ៉េនបន្ដដើរទៅទីស្នាក់ការប្រជុំរបស់ម្ចាស់បងខ្លួន
" ព្រះនាង " កូនចៅនៅទីនោះគ្រាន់តែឃើញវត្តមានរបស់ស្រីតូចភ្លាមក៏ឱនគោរព
" រ៉េន! មានអ្វីមែនទេ? " លូអុីសអង្គុយមើលឯកសារសុខៗឃើញប្អូនស្រីមកក៏សួរនាំ
" បងដឹងទេបិតាដាក់អង្គរក្សឲ្យតាមដានខ្ញុំពិតជាគួរឲ្យធុញណាស់ " ព្រះនាងតូចនិយាយទាំងមុខមិនរីកម៉ួរម៉ៅពេញទំហឹង
" អ្នកណាប្រើឲ្យអូនក្បាលខូចពេកធ្វើអី " លូអុីសនិយាយទាំងអស់សំណើច ហួសចិត្តនឹងប្អូនស្រី
" ម្ចាស់បងសើចអូន នេះម្ចាស់បងមិនគិតរកផ្លូវជួយទេឬ " ឡូរ៉េនធ្វើទឹកមុខអន់ចិត្តចំពោះមុខលូអុីស ភ្លាមនោះវត្តមានរបស់ព្រះនាងដ៏ស្រស់ស្អាតក៏បង្ហារខ្លួនឡើង
" ហេ! ជុំគ្នាល្អណាស់នៀក " ព្រះនាងលូណាយាងចូលមកជាមួយស្នាមញញឹមដ៏ស្រស់ស្អាតប្រៀបដូចជាទេពអប្សរចឹង
" ម្ចាស់បងលូណាមកចំពេលល្អណាស់ បងមើលម្ចាស់បងលូអុីសមិនគិតជួយរ៉េនទេបែរជាសើចចំអករ៉េនដែលត្រូវបិតាចាត់គេឲ្យឃ្លាំងមើល " ព្រះនាងតូចនិយាយរៀបរាប់យ៉ាងកំសត់
" បងមិនដឹងទេកុំមើលមុខបង " លូអុីសប្រកែកភ្លាមៗពេលលូណាសម្លឹងមុខរបស់ទ្រង់
" បានហើយកុំអស់សង្ឃឹមអី " លូណាឱបប្អូនស្រីហើយអង្វែលសក់នាងតូចថ្នមៗ
" មែនហើយលូណាអូនមានអ្វីចង់និយាយមែនទេ ទើបមកដល់ទីនេះ " លូអុីសសម្លឹងមុខប្អូនស្រីហាក់ដូចជាមានអ្វីចង់ប្រាប់ក៏សួរ
" វុីសនឹងភ្លេច... សប្ដាហ៍ក្រោយពួកយើងត្រូវទៅស្វីសដើម្បីធ្វើជំនួញពេជ្យ "
" អូ! ក្រុមហ៊ុនណាទៅដែលចង់សហការណ៍ជាមួយយើង " លូអុីសសួរបញ្ជាក់
" លឺថាជាក្រុមហ៊ុនធំមួយតែក្រុមហ៊ុននេះរៀងចម្លែកបន្ដិចព្រោះមិនដែលមានអ្នកណាស្គាល់ពីមុខមាត់ពិតរបស់ម្ចាស់ក្រុមហ៊ុននេះទេ "
" ទុកចិត្តបានឬអត់? "
" អូនមិនទាន់យល់ព្រមមួយរយភាគរយទេចង់ជាក់ស្ដែងមានតែទៅមើលទេ " ដោយលឺម្ចាស់បងទាំងពីរនិយាយគ្នាឡូរ៉េនក៏ប្រែទឹកមុខជាញញឹមភ្លាម
" រ៉េន! សុំទៅជាមួយផងបានទេ "
" មិនបាន! " លូអុីសនិងលូណាងាកមកនិយាយព្រមគ្មានធ្វើឲ្យទឹកមុខញញឹមរបស់ឡូរ៉េនប្រែជាស្រពោនក្រៀមស្វិតសារជាថ្មី
" ហុឹកហុឹកៗ... មនុស្សអាក្រក់ក្រែងថាស្រលាញ់រ៉េនមិចឡូវបដិសេធមិនឲ្យរ៉េនទៅជាមួយ " ឡូរ៉េនចូលតួរធ្វើជាកំសត់ភ្លាម
" ប្អូនបង្កររឿងលើកមុនបិតានៅខ្ញាល់នៅឡើយទេ " លូអុីសលើកយកហេតុផលមកនិយាយ
" ត្រូវហើយស្ដាប់បង្កប់នៅក្នុងរាជវាំងប្រឹងប្រែងរៀនសូត្រទៅ " លូណាចាប់ស្មាប្អូនស្រីនិយាយលួងលោម
" អត់ទេរ៉េនចង់ទៅរ៉េនមិនចង់ធ្វើខ្លួនអត់ប្រយោជន៍ទេម្ចាស់បងទាំងពីរសុទ្ធតែមានភារកិច្ចសំខាន់តែរ៉េនវិញ .... រ៉េនក៏ចង់ធ្វើដូចជាម្ចាស់បងទាំងពីរដែរ " ឡូរ៉េនព្យាយាមនិយាយចាក់មនោគមន៍ដើម្បីឲ្យបងៗទាំងពីរទន់ចិត្តដឹងស្រលាប់ហើយថាម្ចាស់បងទាំងពីរស្រលាញ់និងស្របតាមខ្លួនខ្លាំងប៉ុណ្ណា ដោយមិនដឹងធ្វើមិចទាំងបីនាក់មើលមុខគ្នាបន្ដិចមុនបឹងនិយាយត
" ម្ចាស់បងមានតែទៅសុំបិតាសិន " លូណាងាកមកមើលមុខលូអុីសដែលកំពុងតែសញ្ចឹងគិតថាគួរឬមិនគួរ
" មានតែសាកល្បងទៅសុំបិតាសិនបើបិតាព្រមបងនឹងឲ្យប្អូនទៅជាមួយតែបើទ្រង់បដិសេធចឹងបងពិតជាសុំទោស " លូអុីសនិយាយចប់ក៏ចាកចេញទៅរកបិតានិងមាតាខ្លួនដើម្បីអង្វរតាមដែលឡូរ៉េនសុំ

....
" មិនបាននេះទុកតែមកបានប៉ុន្មានថ្ងៃក៏ចង់ទៅក្រៅទៀតហើយបិតាមិនអនុញ្ញាតឡើយ " ព្រះអង្គជុងហ្គុកចាប់ផ្ដើមខ្ញាល់ពេលដែលដឹងថាបុត្រីពៅចង់ទៅតាមម្ចាស់បងទាំងពីរ
" បិតាបុត្រក៏ចង់ធ្វើខ្លួនមានប្រយោជន៍ដែរឲ្យបុត្រទៅតាមម្ចាស់បងទាំងពីរទៅណា " ឡូរ៉េនធ្វើមុខកំសត់អង្វរបិតា
" នៅក្នុងវាំងក៏មានប្រយោជន៍ដែរ ចាំបាច់តែចេញទៅក្រៅធ្វើអី បើថាយកលេសទៅរកអ៊ុំជីមីនឯងទៅវាត្រូវជាង " ឡូរ៉េនរឹងខ្លួនបន្ដិចពេលលឺបិតានិយាយចឹង
" បុត្រ.... "
" ព្រះអង្គមានបញ្ហាធំហើយ... " ភ្លាមនោះទាហានម្នាក់ក៏ស្ទុះចូលមករាយការណ៍ធ្វើឲ្យព្រះអង្គជុងហ្គុកមានអារម្មណ៍មិនល្អសោះ
" បញ្ហាអីឆាប់និយាយមក "
" ខាងព្រំដែនភាគខាងជើងមានការបន្ទុះធំមួយបណ្ដាលឲ្យមានទឹកកកបាក់ធ្លាក់សង្កត់ផ្ទះប្រជាជនក្បែរនោះខូចខាតជាដំនំ "
" ថាមិចនេះវាកើតឡើងដោយរបៀបណា " ជុងហ្គុកលឺហើយមានការបារម្ភយ៉ាងខ្លាំង
" អាចមកពីគ្រោះធម្មជាតិក្រាបទូល "
" ចុះប្រជារាស្រ្ដដែលនោះតំបន់នោះយ៉ាងមិចទៅហើយ "
" ជាបណ្ដោះអាសន្នមិនទាន់រកឃើញអ្នកស្លាប់ទេមានតែអ្នករបួសនឹងបាត់ខ្លួន "
" លូអុីស រឿងជំនួញទុកឲ្យលូណាគេធ្វើចុះចំណែកបុត្រទៅព្រំដែនខាងជើងជាមួយបិតា "
" ក្រាបទូល... "
" បិតាចុះបុត្រ.... " ឡូរ៉េនស្រែកសួរដោយគ្មានជម្រើសព្រះអង្គជុងហ្គុកងាកមកមើលមុខបុត្រីពៅ
" បុត្រទៅជាមួយលូណាចុះ តែបិតាប្រមានបុត្រកុំធ្វើផ្ដេសផ្ដាស់ស្ដាប់តាមលូណាដឹងទេ "
" ទុកចិត្តចុះបិតា " ឡូរ៉េនឱនគោរពអរគុណបិតារួចព្រះអង្គជុងហ្គុកនិងរាជទាយាទលូអុីសក៏យាងចេញទៅបាត់
" ទៅរៀបចំឥវ៉ាន់ទៅ "
" ក្រាបទូលម្ចាស់បង " ឡូរ៉េននិយាយយ៉ាងសប្បាយចិត្តតែប៉ុណ្ណេះគេនឹងបានមានពេលលួចទៅជួបអ៊ុំមីនរបស់គេហើយ

" មិនថាអ៊ុំទៅដល់ទីណារ៉េននឹងតាមប្លន់យកបេះដូងរបស់អ៊ុំឲ្យបាន " ឡូរ៉េនិយាយឡើងទាំងដៃកាន់ទូរស័ព្ទមើលព័ត៌មានរបស់ជីមីនថាគេកំពុងតែធ្វើដំណើរទៅប្រទេសស្វីតបំណងចង់ទិញយកកោះមួយដើម្បីសាងសង់រីស៊ត វាជាពេលតែមួយដែលគេនិងលូណាត្រូវទៅស្វីសដែរ

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now