ភាគទី ១១

499 27 1
                                    

ក្រាក!

" ចង់យ៉ាងមិច? " ជីមីនបើកទ្វារមកកូនចៅដែលយាមនោះក៏ប្រលែងស្រីតូចភ្លាម បានឱកាសឡូរ៉េនក៏ស្ទុះទៅឱបរាងក្រាស់ភ្លាមតែក៏ត្រូវជីមីនរុញចេញស្រស់ៗដែរ
" អ៊ុំមីន! ធ្វើចឹងដាក់រ៉េនមិនបាទទេណា... " ឡូរ៉េនសម្លក់ជីមីនដោយរៀងខឹងនិងអន់ចិត្តដែលជីមីនធ្វើចឹងដាក់គេនៅចំពោះមុខគ្រប់គ្នា
" ឯងទំនេរអត់ការងារធ្វើអីបានជាមករំខានយើងគ្រប់ពេលចឹង " ជីមីនស្រែកស្ដីឲ្យក្មួយដោយមិនគិតថាមានកូនចៅកំពុងតែឈរមើលនៅក្បែរនោះទេ
" មានរឿងអី មីន? " សំលេងស្រួយស្រោកស្រទន់បញ្ជាក់ថាជាមនុស្សស្រីមិនខុសទេនាងក្រមុំក្នុងសំលៀកបំពាក់ថ្លៃថ្នូរការតែងខ្លួនបែបសុីវីល័យតែមើលទៅមុខមាត់រៀងជ្រេវ័យជាងឡូរ៉េន
" ហេឡេន! គឺ... "
" អ៊ុំមីន! អ៊ុំស្រីម្នាក់នឹងជាអ្នកណា? មិចក៏អ៊ុំនៅជាមួយគេ? " មិនចាំឲ្យជីមីននិយាយទាន់ឡូរ៉េនក៏រត់មកកៀកដៃរបស់ជីមីនហើយចោទសួរភ្លាម
" ឡូរ៉េន! កុំខ្វះសុជីវធម៌ " រាងក្រាស់ងាកមកស្ដីនិងសម្លក់ក្មួយម្ដងទៀត
" មិនអីទេអូនអត់ប្រកាន់ទេ នេះមែនទេព្រះនាងឡូរ៉េន នាងតូចដែលជាក្មួយស្រីបងនោះ " ហេឡេនស្រីស្រស់ទឹកមុខពេញដោយស្នាមញញឹមពេលដែលបានឃើញនាងតូចឡូរ៉េន
" មិចក៏អ៊ុំស្គាល់ខ្ញុំ អ៊ុំមីន " ឡូរ៉េនងើយឆ្ងល់ក្នុងចិត្តហើយក៏ងាកមកសួរជីមីន
" ហៅថាអ្នកមីងមិនមែនអ៊ុំទេ " រាងក្រាស់ងាកមកកែរតម្រូវពាក្យហៅរបស់ឡូរ៉េន ព្រោះហេឡេនក៏មិនមែនចាស់ដល់ថ្នាក់ហៅថាអ៊ុំដែរ
" អត់! "
" ឡូរ៉េន! " ជីមីនសម្កត់សំលេងរៀងធ្ងន់បន្ដិចដើម្បីដាក់គំរៀបឲ្យឡូរ៉េនព្រមប្ដូរសព្វនាមរបស់ហេឡេន អ្នកជាក្មួយគិតបន្ដិចមុននឹងញោចស្នាមញញឹមចុងមាត់ដែលបង្កប់ដោយល្បិច
" បាន! តែរ៉េនសុំមិនហៅអ៊ុំថាអ៊ុំមីនដែលបានអត់... អឹម! គួរតែប្ដូរហៅថា.... បង... បងមីន! " ឡូរ៉េនមិនត្រឹមតែហៅនៅញញឹមខិលទៅកាន់ជីមីនធ្វើឲ្យរាងក្រាស់មុខក្រង៉ូវសម្លក់ក្មួយក្បាលខូចរបស់ខ្លួនទាំងហួសចិត្ត
" ឡូរ៉េន! " សំលេងក្រលរស្រែកកំហកស្រីតូចឡូរ៉េនសារជាថ្មីតែគិតឬថានាងច្រម៉ក់នេះភ័យខ្លាច
" ជុប! ទៅហើយអ៊ុំបងមីន! " ឡូរ៉េនឆ្មក់ហកថើបជីមីននៅបោះពាក្យឌឺដងផ្កើនទៅកាន់ជីមីនវិញមុននឹងរត់ចេញទៅបាត់
" នាងល្អិត ចាំមើលយើងប្រដៅឯងយ៉ាងមិច... " ជីមីនប្រុងនឹងទៅតាមក្មួយតែហេឡេនចាប់ដៃមាំទាំជាប់ឃាត់មិនឲ្យនាយទៅតាម
" ត្រជាក់ចិត្តសិនទៅ ឡូរ៉េននាងគ្រាន់តែជាកូនក្មេងទេ "
" កូនក្មេងហេ! តែនេះ... "
" មីន! កុំចឹងអី មើលទៅក្មួយបងម្នាក់នេះពិតជាគួរឲ្យស្រលាញ់ណាស់ អូនចូលចិត្តចរឹករបស់នាង " ហេឡេន នាងនិយាយចេញពីចិត្តស្មោះដោយមិនបានលាក់បាំងនូវអ្វីឡើយ ជីមីន ក៏ងាកមកមើលមុខនាងចំហើយចាប់ក្រសោបដៃទាំងពីររបស់នាងយកមកថើបតិចៗ
" មើលទៅបងរើសមនុស្សមិនខុសទេ ហេឡេន ឲ្យបងសុំទោស "
" ឆ្គួត! សុំទោសអីទៅ អូនគួរតែអរគុណបងទៅវិញទេ ដែលព្រមទទួលយកអូននោះ " ស្រីតូចហេឡេនតបដោយស្នាមញញឹមស្រស់ទៅកាន់រាងក្រាស់
" យប់នេះក្នុងពិធីជួបលៀងបងនឹងប្រកាស់ពីទំនាក់ទំនងរបស់ពួកយើង " ហេឡេនងក់ក្បាលបន្ដិចជាការយល់ព្រមក្រោយមកជីមីនក៏ទាញកាយតូចមកឱបក្រសោបជាប់ទ្រូង

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now