ភាគទី ២៤

343 18 0
                                    

ឡានទាហានមួយបានបើកចេញពីរាជវាំងសំដៅមកតំបន់ព្រំដែនភាគខាងជើងដោយមានលោកឧត្ដមសេនីយ៍ អ្នកអង្គម្ចាស់នីគី និងព្រះនាងហ្វីននី បើងាកមកមើលរាជទាយាទលូអុីសនិងព្រះអង្គជុងហ្គុកក៏កំពុងតែបន្ដមើលថែរប្រជារាស្រ្ដក៏ដូចជាស្វែងរកអ្នកបាត់ខ្លួនដែរ
" លោកតាយ៉ាងមិចហើយ? បានធូរខ្លះទេ... " លូអុីសចូលមកក្នុងតង់អ្នកជំងឺដែលរបួសក្នុងនោះសំបូរទៅដោយមនុស្សចាស់
" ធូរខ្លះហើយអរគុណទ្រង់ណាស់ "
" វាជាតួនាទីលោកតាកុំគួរសមអី " លូអុីសញញឹមតបទៅលោកតាវិញហើយក៏បន្ដទៅមើលថែរអ្នកផ្សេងទៀតរហូតអស់ហើយប្រាកដថាមិនអីទ្រង់ក៏ចេញមកវិញទៅ

មកដល់ខាងក្រៅក៏ប្រទះឃើញឡានរបស់លោកឧត្ដម៍សេនីយ៍ទ្រង់ក៏ដើរទៅមើលព្រោះដឹងថាឡាននោះដឹកគ្រឿងបរិក្ខានិងថ្នាំមក ដើរបានពាក់កណ្ដាលទ្រង់ក៏ឈប់ប្រែទឹកមុខស្មើររួចដើរបកក្រោយវិញ
" នេះស្អប់ខ្ញុំដល់ថ្នាក់នឹងឬ? " ហ្វីននីបន្លឺលឺឡើងតិចៗព្រោះទ្រង់មើលឃើញរាល់សកម្មភាពរបស់លូអុីសគ្រប់យ៉ាង
" កុំតូចចិត្តអីប្រឹងប្រែងឡើង " នីគីដើរមកចាប់ស្មារប្អូនហើយនិយាយលើកទឹកចិត្ត ហ្វីននីងាកញញឹមដាក់បងប្រុសបន្ដិចក៏បន្ដជួយយកឥវ៉ាន់ណាស្រាលៗចូលទៅក្នុងតង់
" ថ្វាយបង្គំម្ចាស់ពូ " នីគីនិងហ្វីននីដើរមកក្នុងតង់សម្រាករបស់ជុងហ្គុកហើយធ្វើការឱនគោរពតាមឋានៈ
" កុំគួរសមអី យើងអរគុណដែលពួកក្មួយទាំងពីរមកជួយ "
" ប្រទេសពួកយើងទាំងពីរមានសម័ន្ពភាពយូរអង្វែងជួយគ្នាទៅវិញទៅមកជារឿងធម្មតាទេ "
" ប្រសើរណាស់ "
" កុំបង្អង់យូរពួកក្មួយសុំចេញទៅមើលថាអាចជួយអ្វីបាន "
" ល្អប្រយ័ត្នផង "
" ក្រាបទូល " នីគីនិងហ្វីននីចេញមកក្រៅបន្ដធ្វើកិច្ចការមើលថែររបួសតាមធម្មតា ហ្វីននីដើរៗក៏មកជួបនឹងលូអុីសលើកនេះទោះរាងក្រាស់ចង់គេចក៏មិនបានដែរ
" សត្រូវផ្លូវចង្អៀតមែនមិចក៏មកជួបនៅទីនេះ " លូអុីននិយាយទាំងមិនមើលមុខស្រីតូចហើយក៏ដើរចេញទៅធ្វើដូចហ្វីននីគ្មានរូបរាងចឹង
" រាជទាយាទចង្រៃយ៍ ជួបលើកណាក៏មិនចេះនិយាយសំដីល្អមួយម៉ាត់ដែរ " ហ្វីននីមុខក្រង៉ូវរួចក៏បន្ដទៅមើលថែរអ្នករបួសផ្សេងទៀត

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now