ភាគទី ៤៥

412 26 1
                                    

" រកឃើញទីតាំងរបស់ជីមីននៅ "
" នៅទេចៅហ្វាយ "
" នេះវាងាប់ទៅណាទៅ? ហើយចុះព្រះនាងឡូរ៉េននោះ "
" នៅក្នុងប្រទេសខ្យូលអ៊ូលពេលនេះក៏កំពុងតែតាមរកទ្រង់ដែរ លឺមកថាភ្ជាប់ពាក្យមិនបានសម្រេចហើយបែកធ្លាយវីឌីអូអាក្រាតទៀត "
" រឿងនេះច្បាស់ណាស់ជាស្នាដៃរបស់ជីមីន " អេតវឺតលើកកែវក្រហមក្រវីបន្ដិចហើយផឹកចូលមាត់
" លោកពូ! " សំលេងស្រួយស្រាលបំលឺចេញមកអេតវឺតក៏ងាកទៅមើលឃើញថាជាក្មួយស្រីខ្លួន
" ហេឡេន! ក្មួយមកធ្វើអី "
" លោកពូចង់រកទីតាំងរបស់ជីមីនមែនទេ " នាងតូចនិយាយដោយទឹកមុខស្មើរ
" ត្រូវហើយក្មួយដឹង... "
" ខ្ញុំមានវិធីលោកពូទុកចិត្តចុះ "
" ល្អ យ៉ាងណាពូឈប់ចាំហើយពូត្រូវតែសម្លាប់វាសងសឹងឲ្យមីងរបស់ឯងឲ្យបាន " អេតវឺតនិយាយដោយកំហឹង
" ចឹងទុកពេលឲ្យខ្ញុំបីថ្ងៃ យ៉ាងណាៗខ្ញុំផ្ញើរទីតាំងឲ្យពូតាមក្រោយ "
" ល្អ " និយាយគ្នាចប់ហេឡេនក៏ចាកចេញទៅបាត់ទៅ

....
លូណាដើរចូលមកសណ្ឋាគារដែលដែលអ្នកអង្គម្ចាស់នីគីស្នាក់នៅ ទ្រង់យាងចូលទៅដោយមិនខ្វល់ពីភ្នែករបស់អ្នកដទៃឡើយ
" ហេ! នោះក្រែងជាព្រះនាងលូណា នេះទ្រង់មកទីនេះធ្វើអី "
" មិនដឹងទេតែមុននេះលឺតេមកសួរពីបន្ទប់របស់អ្នកអង្គម្ចាស់នីគី "
" បងនឹងប្អូនចរឹកដូចគ្នាឲ្យដៃប្រុសដល់កន្លែង "
" ស៊ូច! ប្រយ័ត្នងាប់អត់អំពើទៅ " បុគ្គលិកពីរនាក់ជជែកនិយាយដើមរបស់ព្រះនាងលូណា

តុក... តុក ក្រាក!

" ព្រះនាងលូណា? " នីគីភ្ញាក់ព្រឺតពេលបើកទ្វារមកឃើញព្រះនាងលូណានៅឈរមាត់ទ្វារ
" យើងមានរឿងនិយាយជាមួយទ្រង់ "
" ចូលក្នុងសិនមក " នីគីបើកទ្វាររាងធំបន្ដិចហើយលូណាក៏ដើរចូលទៅក្នុង

" ហាស! ស្រលាញ់គ្នាក្លែងក្លាយ? " ក្រោយពីស្ដាប់ការរៀបរាប់របស់ព្រះនាងលូណាហើយអ្នកអង្គម្ចាស់នីគី ភ្ញាក់ផ្អើលផងហួសចិត្តផង
" សុំអង្វរណា... មានតែទ្រង់ទេដែលសាកសមនឹងលក្ខខណ្ឌរបស់បិតាយើង យើងសន្យាក្រោយពេលគ្រប់យ៉ាងស្ងប់ស្ងាត់ហើយយើងប្រកាស់ថាបែកគ្នាទៅចឹងគឺចប់ហើយ " អ្នកអង្គម្ចាស់នីគីនៅគាំងមាត់និយាយលេងចេញនេះទ្រង់គួរសើចឬយំទៅនៀក៎
" នែ! យើងនិយាយជាមួយទ្រង់ ទ្រង់ស្ដាប់លឺឬអត់ "
" នេះហេ! ព្រះនាងលូណាដែលគ្រប់គ្នាល្បីថាទន់ភ្លន់ គ្មានល្បិច តែ... "

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now