ភាគទី ១៧

486 26 0
                                    

ផលិតកម្ម Y. Genius E&C

ម៉ូឡានកំពុងតែឈរនៅមុខក្រុមហ៊ុនដែលជាផលិតកម្មធំជាងគេលំដាប់ប្រទេសរាងតូចស្រឡូនដើរចូលទៅខាងក្នុងសំដៅទៅតុព័ត៌មានដើម្បីឲ្យជួយ
" អ្នកនាងមានអ្វីឲ្យជួយដែរ "
" គឺខ្ញុំមកសំភាស៍ការងារ ឈ្មោះហាន ម៉ូឡាន " នាងតូចឆ្លើយតបដោយការគួរសម
" អ៎! គឺអ្នកនាងម៉ូឡានទេ សូមមកតាមខ្ញុំ "
" ចាស " ម៉ូឡានដើរតាមបុគ្គលិកស្រីម្នាក់ដែលសួរនាំនាងចូលទៅក្នុងជណ្ដើរយន្ដឯកជនមួយដែលសំរាប់តែនាយកក្រុមហ៊ុនតែប៉ុណ្ណោះ
" នែ! ៗ ឃើញទេៗ ស្រីម្នាក់នោះគ្រាន់តែមកសំភាស៍ការងារសោះបែរជាមានសិទ្ធិជិះជណ្ដើរយន្ដរបស់នាយកក្រុមហ៊ុនទៅហើយ យើងណាធ្វើការរាប់ឆ្នាំបានត្រឹមតែសម្លឹង "
" នៅមានទៀតនៅចាត់ជំនួយការផ្ទាល់ខ្លួន បងស៊ូជី ឲ្យនាំទៅទៀត " បុគ្គិលិកស្រីពីរនាក់ខ្សឹបខ្សៀវគ្នានិយាយដើមគេដោយមិនដឹងថាមានក្រសែរភ្នែកមួយគូរកំពុងសម្លឹងមើលពួកគេទេ
" ពិសេសដល់ម្លឹងគិតចង់យកប្រពន្ធថ្មីឬ គីម យ៉ូនហ្គី " ស្រីតូចរាងស្រឡូនក្នងសំលៀកបំពាក់ឆើតឆាយ ទោះឈរនៅរៀងឆ្ងាយពីបុគ្គលិកស្រីពីរនាក់នោះក៏ដោយតែនាងអាចស្ដាប់លឺនៅអ្វីដែលពួកគេនិយាយ
" អ្នកនាង យ៉ុនហុី ឡានចតរួចហើយ "
" ទៅវិញ " យ៉ុនហុីមិននិយាយច្រើននាងក៏លើកវេនតាមកពាក់វិញរួចដើរចេញទៅបាត់ទៅធ្វើឲ្យអ្នកជាកូនចៅហាក់មិនយល់រៀងភាំងនឹងកាយវិការប្រែប្រួលរបស់នាង

ជណ្ដើរយន្ដបានមកឈប់នៅជាន់ខ្ពស់បំផុតនៃអាគារផលិតកម្ម Y. Genius E&C ដែលសរុបទាំងអស់ 72 ជាន់

" ដល់ហើយអ្នកចូលទៅក្នុងចុះលោកនាយកកំពុងតែរង់ចាំ "
" លោកនាយក? ហេ! " ម៉ូឡានរៀងភាំងនាងមកសំភាស៍ការងារមិចក៏ត្រូវមកជួបជាមួយម្ចាស់ក្រុមហ៊ុនទៅវិញ អ្នកជាជំនួយការជូនស្រីតូចមកដល់មុខទ្វារការិយាល័យបន្ទប់របស់លោកនាយករួចក៏ត្រលប់ទៅធ្វើការរបស់ខ្លួនវិញ ម៉ូឡានហេតុថាគ្មានជម្រើសនាងពិតជាត្រូវការការងារណាស់ចឹងហើយមានតែសម្រេចចិត្តចូលទៅ

តុក... តុក ក្រាក!

" ចូលមក "

សំលេងក្រលរស្រែកពីខាងក្នុងមកដៃម៉ូឡានលឺហើយក៏លើកដៃស្រឡូនមូលសោរទ្វារបើកឡើងរួចដើរចូលទៅខាងក្នុង
" សួស្ដីខ្ញុំមកសំភាស៍ការងារ " នាងតូចដើរចូលទៅដោយឱនមុខចុះមិនបានមើលមុខរាងក្រាស់ទេ
" អង្គុយចុះទៅ "
" ចាស " ម៉ូឡាន អង្គុយចុះតាមសំដីរាងក្រាស់
" ឱនមុខចុះចឹងឲ្យសំភាស៍យ៉ាងមិច ងើបមុខមកខ្ញុំមិនមែនខ្លាឯណា " លឺចឹងម៉ូឡានក៏ងើបមុខឡើងតែពេលប្រទះនឹងមុខរបស់រាងក្រាស់នាងបើកភ្នែកធំៗភ្ញាក់ផ្អើលយ៉ាងខ្លាំង
" គឺលោក ... លោកជាប៉ារបស់ក្មេងស្រីវង្វេងផ្លូវនោះឬ "
" គឺខ្ញុំ នឹងហើយហើយ "
" មិចក៏លោកដឹងថាខ្ញុំកំពុងស្វែងរកការងារ អូ! គឺនាងតូចនោះមែនទេ "
" និយាយបែបនឹងក៏បានតែបើមិនមែនសមីដែលនាងជ្រុះនោះទេខ្ញុំក៏មិនដឹងទាក់ទងនាងតាមណាដែរ "
" ការពិតចឹងទេ " ម៉ូឡានឆ្លើយតបបែបទើសទាស់បន្ដិច
" នាងធ្លាប់ធ្វើគ្រូបង្រៀនមែនទេ "
" ចាស តែវាជាការងារស្ម័គ្រចិត្តក្នុងភូមិក្រីក្រតូចមួយប៉ុណ្ណោះ "
" នាងរៀនមិនសូវបានច្រើនទេ ជាប់ត្រឹមវិទ្យាល័យមិនសាកសមធ្វើការក្នុងក្រុមហ៊ុនខ្ញុំទេ តែយល់ដល់នាងធ្លាប់ជួយកូនស្រីខ្ញុំចឹងខ្ញុំនឹងទទួលនាងធ្វើជាម៉ែដោះកូនស្រីខ្ញុំទៅចុះ "
" ហាស! ម៉ែដោះ.... " ម៉ូឡានរៀងភ្ញាក់ផ្អើលបន្ដិចពេលលឺចឹង
" យ៉ាងមិចមិនពេញចិត្ត " រាងក្រាស់សួរមុខស្មើរដៃទំលាក់ឯកសារចុះ
" ទេៗ ខ្ញុំធ្វើៗ "
" ល្អ សម្រាប់ប្រាក់ខែខ្ញុំឲ្យថ្លៃនាងលើសបុគ្គលិកជាន់ខ្ពស់ក្នុងក្រុមហ៊ុនរបស់ខ្ញុំទៅទៀត តែមានលក្ខខណ្ឌមួយ "
" ជាអ្វីទៅ "
" នាងត្រូវរើទៅនៅផ្ទះរបស់ខ្ញុំ " ម៉ូឡានរៀងស្ទាក់ស្ទើរនឹងសំណើរនេះបន្ដិច នាងក៏ចាប់ផ្ដើមគិតក្នុងចិត្ត
" តាមចិត្តនាងបើមិនចង់ធ្វើខ្ញុំក៏មិនបង្ខំដែរ "
" ធ្វើៗខ្ញុំធ្វើ តែលោកទុកពេលឲ្យខ្ញុំបីថ្ងៃ តែបីថ្ងៃទេខ្ញុំសុំពេលរៀបចំឥវ៉ាន់ "
" មួយថ្ងៃបានហើយស្អែកខ្ញុំឲ្យគេទៅទទួលនិងជួយនាងរើឥវ៉ាន់ "
" តែ... "
" សម្រេចចឹងហើយនាងអាចទៅវិញបានព្រោះខ្ញុំត្រូវប្រជុំ " ដោយមិនអាចប្រកែកបាននាងក៏មានតែឱនគោរពហើយចាកចេញ យ៉ូនហ្គី ទាញប្រវត្តិរូបនាងមកមើលម្ដងទៀត
" ទុកតែ 22 ឆ្នាំទេក៏ត្រូវចេញមកធ្វើការទៅហើយ " យ៉ូនហ្គី ហាក់មាមចិត្តអាណិតដល់ស្រីតូចដែលនៅក្មេងល្អក់បែរជាមកត្រូវលំបាកសំណាងហើយដែលជួបគេបើអ្នកផ្សេងបែបមិនងាយស្រួលចឹងទេ

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now