ភាគទី ៤១

409 25 3
                                    

ទីលានសួនច្បារខាងក្រោយរាជវាំងដែលមានព្រះនាងលូណាកំពុងតែឈរបាញ់ព្រួញ មួយគ្រប់ណាក៏មិនខុសសុទ្ធតែចំរង្វង់ក្រហម លូអុីសដើរកាត់ក៏ដើរសំដៅមករកប្អូនស្រី
" អ្នកណាធ្វើឲ្យព្រះបងខឹងខ្លាំងបែបនេះមិនអាណិតផ្ទាំងសុីបសោះ " លូអុីសនិយាយបែបលេងសើចចង់ឲ្យប្អូនបន្ធូរអារម្មណ៍បន្ដិច
" គ្មានអ្វីទេម្ចាស់បង "
" បងមិនដែលឃើញប្អូនឆេវឆៅវចឹងពីមុនមកទេ ព្រោះតែអ្នកអង្គម្ចាស់រីយ៉ាន់ហេ? "
" មានរឿងមួយអូនមិនដឹងថាគួរនិយាយឬអត់ទេ តែសង្ឃឹមថាបងស្ដាប់ហើយកុំខឹងណាស់ " លូណាធ្វើខ្លួនស្ទាក់ស្ទើរបៀបចង់និយាយតិចអត់តិច លូអុីស ឆ្ងល់នឹងប្អូនស្រីធម្មតាមែនចឹងទេ
" ប្រហែលជារឿងសំខាន់ណាស់ហើយ ទើបធ្វើឲ្យប្អូនពិបាកនិយាយយ៉ាងនេះ.... កុំខ្លាចបងមិនមែនមនុស្សច្រលោតអត់ហេតុផលទេ " លូអុីសចាប់ស្មារប្អូនស្រីផ្ដល់ភាពជឿជាក់
" គឺ... " រៀបនឹងនិយាយទៅហើយលូណាឃើញអ្នកអង្គម្ចាស់រីយ៉ាន់ដើរមកសំដៅខ្លួនព្រះនាងប្រែមុខក្រង៉ូវភ្លាម
" អូ! រាជទាយាទ ព្រះនាងលូណា មកបាញ់ព្រួញមែនទេ ហេ! បាញ់ព្រួញសប្បាយណាបើមិនយល់ទាស់ទេពួកយើងប្រកួតគ្នាទៅ ព្រះនាងលូណាគិតយ៉ាងមិចដែរ " អ្នកអង្គម្ចាស់ប្រើក្រសែរភ្នែកព្រានសម្លឹងព្រះនាងលូណា
" អ្នកអង្គម្ចាស់តែឈ្លើយក៏ខ្ញុំអាចបាញ់ខ្វក់ភ្នែកបានដែរ " លូណានិយាយឌឺដៀមដាមដាក់អ្នកអង្គម្ចាស់រីយ៉ាន់ ដៃកាន់ព្រួញបាញ់តម្រង់ទៅផ្ទាំងសុីបចំណុចកណ្ដាលមិនឲ្យខុស
" ព្រះនាងដ៏ទន់ភ្លន់តែរឹងមាំ បើអ្នកអង្គម្ចាស់ណាបានព្រះនាងធ្វើជាមហេសីពិតជាសំណាងដប់ជាតិហើយ "
" អ្នកអង្គម្ចាស់ណាមិនដឹងកុំឲ្យតែជាអ្នកអង្គម្ចាស់រីយ៉ាន់ទៅបានហើយ វែកទ្រខ្ទះ " ព្រះនាងងាកមកញញឹមឌឺរួចក៏យាងចេញបាត់
" កុំប្រកាន់នឹងម្ចាស់ប្អូនយើងអី ពួកគេម្នាក់ៗត្រូវបិតាយើងទំរើសឡើងខូចអស់ទៅហើយ "
" រាជទាយាទគួរសមពេកហើយ ទូលបង្គំមិនប្រកាន់នោះទេ "
" ល្អ ចឹងយើងក៏មិនខ្លាចនិយាយត្រង់ដែរ យើងសង្ឃឹមថាទ្រង់ចេះបែងចែកខុសត្រូវកុំយកគំនុំ ឬមហិ្ឆតាណាមួយមកធ្វើឲ្យអ្នកដទៃវិនាស ប្រទេសទូលបង្គំត្រូវការរ៉ែប្រេងណាស់ សូមទ្រង់ពិចារណាឡើងវិញ " លូអុីសនិយាយត្រឹមនេះទ្រង់ក៏យាងទៅបាត់ដែរ

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now