ភាគទី ៤២

426 26 2
                                    

ឡូរ៉េនកំពុងតែញាំអាហារសុខៗក៏មានសារមួយលោតចូលក្នុងទូរស័ព្ទរបស់នាងមិនដឹងថាជាអ្នកណានោះទេ ដៃតូចស្រឡូនឆោងទូរស័ព្ទមកបើកមើលឃើញថាជារូបភាពរបស់ខ្លួននឹងជីមីនមានអីៗជាមួយគ្នា បើតាមរូបភាពបន្ទប់គួរតែជារូបនៅក្នុងសណ្ឋាគារមួយនៃប្រទេសប្រុយនេ កំពុងតែគិត លេខដដែលនោះក៏រោទឡើង

រីង...
" អាឡូ! លោកជាអ្នកណា? "
(គឺយើង?)
" អ្នកម្ចាស់រីយ៉ាន់ មិចក៏ទ្រង់... "
(ហេ! កុំទាន់និយាយរឿងនេះ យើងមកនិយាយរឿងរៀបអភិសេដវិញ ប្រាប់ទ្រង់ទៅចុះបើទ្រង់មិនធ្វើតាមយើងមិនត្រឹមតែទ្រង់ទេដែលមានបញ្ហារប្រទេសទាំងមូលនឹងវិនាសដូចគ្នា សូមគិតឲ្យច្បាស់)
" ទ្រង់គំរាមយើង "
(មិនបានគំរាមតែគឺរំលឹក សំណាងល្អណាព្រះនាងតូច) ខ្សែទូរស័ព្ទបានកាត់ផ្ដាច់រកតែឡូរ៉េនតបមិនទាន់

អាហារពេលល្ងាចបានមកដល់ថ្ងៃនេះឡូរ៉េនស្ងប់ស្ងាត់ខុសប្លែកពីធម្មតាញាំមិនចូលទឹកមិនស្រេកអង្គុយសំកុកសម្លឹងមើលអាហារនៅចំពោះមុខ

" អាហារមិនត្រូវមាត់មែនទេបុត្រ " ឃ្យូឈីសួរនាំដោយក្ដីបារម្ភ ឡូរ៉េនលឺហើយដកដង្ហើមមួយយ៉ាងវែងមុននឹងតប
" បុត្រសម្រេចចិត្តនឹងរៀបអភិសេដជាមួយអ្នកអង្គម្ចាស់រីយ៉ាន់ " សំដីរបស់ព្រះនាងតូចធ្វើឲ្យគ្រប់គ្នាជាប់គាំងងាកសម្លឹងមើលទ្រង់គ្រប់គ្នា
" បុត្រគិតច្បាស់ហើយឬ " ជុងហ្គុក
" ម្ចាស់អូន... នេះ? "
" ម្ចាស់បងលូណា ម្ចាស់បងលូអុីស មាតាបិតា បុត្រសម្រេចចិត្តរួចហើយតែមានលក្ខខណ្ឌ "
" ជាអ្វីទៅ? " គ្រប់គ្នាសួរសំនួរដូចគ្នា
" សុំធ្វើពិធីភ្ជាប់ពាក្យសិនចំពោះអភិសេដនឹងធ្វើពេលចុះកិច្ចសន្យាលក់រ៉ែប្រេងរួចសិន "
" ល្អ បិតាយល់ព្រម " ជុងហ្គុកតបដោយមិនស្ទាក់ស្ទើរតែក្នុងចិត្តពិតជាឈឺនិងអាណិតបុត្រពន់ពេក

....
ថ្ងៃភ្ជាប់ពាក្យវាងអ្នកអង្គម្ចាស់រីយ៉ាន់និងព្រះនាងតូចឡូរ៉េនបានមកដល់គ្រប់គ្នាកំពុងតែធ្វើការរៀបចំប្រារព្ធពិធី ឡូរ៉េនគ្រងឈុតរ៉ូបពណ៌សរយ៉ាងស្រស់ស្អាត តែទឹកមុខរបស់ទ្រង់មិនសូវសប្បាយចិត្តប៉ុន្មានទេ
" កុំធ្វើមុខចឹងអីថ្ងៃនេះជាថ្ងៃល្អ កុំឲ្យមាតាបិតាឃើញហើយពិបាកចិត្ត " លូណាចូលមកលួងប្អូនស្រី
" ត្រូវកុំឲ្យពួកគាត់ពិបាកចិត្តហើយចុះខ្ញុំពួកគាត់មានគិតដល់អារម្មណ៍របស់ខ្ញុំទេ " ឡូរ៉េនច្រលោតដាក់បងស្រី
" រ៉េនបងគ្មានន័យចឹងទេ "
" ព្រះនាងដល់ពេលវេលាហើយ " អ្នកចាត់ការម្នាក់មកប្រាប់ដល់ព្រះនាងទាំងពី
" កុំយំអី កុំបារម្ភនេះគ្រាន់តែជាពិធីភ្ជាប់ពាក្យដរាបណាអូននិងអ្នកអង្គម្ចាស់រីយ៉ាន់មិនទាន់រៀបអភិសេដបងនឹងរកមធ្យោបាយជួយអូនឲ្យបាន "
" បងនិយាយពិតទេ? "
" ពិត...! "
" ចឹងបងជួយរកអ៊ុំមីនឲ្យខ្ញុំបានទេ "
" រ៉េននេះដំណាក់កាលអីហើយអូននៅគិតពីគាត់ទៀតឬ "
" ខ្ញុំចង់ប្រាប់គាត់រឿងកូន " ឡូរ៉េននិយាយហើយមើលពោះខ្លួនឯងហើយយកដៃអង្អែលតិចៗថ្នមៗ
" បានបងនឹងតេរកគាត់តែថាអូនចេញទៅក្នុងពិធីសិនទៅកុំឲ្យគ្រប់គ្នារង់ចាំ " ឡូរ៉េនងក់ក្បាលហើយក៏ចេញទៅកម្មវិធី

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now