ភាគទី ២៥

343 19 0
                                    

ជីមីនធ្វើដំណើរមកដល់ប្រទេសស្វីសចៃដន្យក៏ស្នាក់នៅសណ្ឋាគារតែមួយជាមួយព្រះនាងទាំងពីរដែរ អេវីននិងលូណាកំពុងតែនិយាយគ្នាពីរឿងការងារមើលទៅសប្បាយចិត្តនិងត្រូវគ្នាណាស់ធ្វើឲ្យឡូរ៉េនដែលមិនយល់អីនោះស្ដាប់ហើយអារម្មណ៍ថាធុញទ្រាន់មានអារម្មណ៍ថាដូចត្រូវគេទុកចោលចឹង ឈ្លៀតពេលបងស្រីនិងបងជីដូនមួយខ្លួនមិនចាប់អារម្មណ៍ឡូរ៉េនក៏លួចចេញមកដើរលេងនៅខាងក្រៅតែឯង

ឌឹប!

ដើរសុខៗស្រីតូចក៏បុកនឹងបុរសម្នាក់ ក្នុងសំលៀកបំពាក់ជាអ្នករត់តុ ធ្វើឲ្យទឹកផ្លែឈើប្រលាក់រ៉ូបរបស់នាងតូច
" សុំទោសអ្នកនាង "
" នេះលោកដើរយ៉ាងមិចនឹង " ឡូរ៉េនជ្រួញចិញ្ជើមសម្លក់បុរសម្នាក់នោះសឹងតែជ្រុះគ្រាប់ភ្នែកទៅហើយ
" ខ្ញុំពិតជាសុំទោសមែនអ្នកនាងខ្ញុំគ្មានចេតនាទេ " អ្នកកំលោះស្លន់ស្លោរមិនស្ទើរទេ ភ្លាមនោះអ្នកគ្រប់គ្រងរបស់អ្នកកំលោះក៏មកដល់
" ខេននី មានរឿងអី? "
" គឺ! "
" គឺគេធ្វើឲ្យប្រលាក់រ៉ូបខ្ញុំ ដឹងថាវា.... ណ្ហើយ! មិនអីទេ " ឡូរ៉េនប្រុងនឹងជេរស្ដីទៅកាន់អ្នកគ្រប់គ្រងនឹងកំលោះម្នាក់នោះទៅហើយតែក៏រំងាប់អាម្មណ៍លេងដេញដោលវិញរួចរត់ចេញទៅបាត់ពេលក្រលេកឃើញជីមីនដើរចូលជណ្ដើរយន្ដមួយ
" សុំទោសអ្នកគ្រប់គ្រង " ខេននីនៅតែបន្ដឱនសុំទោសមិនឈប់
" មិនអីទេកុំឲ្យមានលើកក្រោយណាមិនចឹងខ្ញុំការពារឯងមិនបានទេ "
" បាទគ្មានលើកក្រោយទៀតទេ " ខេននីតបដោយទឹកមុខស្រពោន អ្នកគ្រប់គ្រងឃើញចឹងក៏សួរនាំត្រង់ៗតែម្ដង
" ម្ដាយរបស់ឯងយ៉ាងមិចហើយ " ខេននីលឺចឹងក៏ដកដង្ហើមធំមុននឹងតប
" គាត់ធូរស្រាលខ្លះហើយអរគុណដែលបារម្ភ "
" មិនអីទេមានអ្វីខ្វះខាតប្រាប់ខ្ញុំបានណា "
" អរគុណហើយអ្នកគ្រប់គ្រង បើអស់អីហើយខ្ញុំសុំទៅធ្វើការបន្ដហើយ " អ្នកកំលោះឱនគោរពរួចក៏ដើរចេញទៅធ្វើការបន្ដបាត់ទៅ

....
" បងយល់យ៉ាងមិចចំពោះក្រុមហ៊ុនមួយនេះ " លូណាសួតនាំអេវីនព្រោះមិនសូវទុកចិត្តក្នុងការសហការណ៍មួយនេះសោះ អេវីនចាប់ដៃរបស់លូណាហើយញញឹមមុននឹងនិយាយ
" កុំបារម្ភអីមានបងហើយ បងគិតថាវានឹងមិនអីនោះទេ "
" ចាសអូនទុកចិត្តបង... ហេ! ឡូរ៉េន... អើយ! នាងច្រម៉ក់នេះគេចខ្លួនទាល់តែបាន " លូណានិយាយចប់ងាករកប្អូនក៏មិនឃើញ
" រ៉េនគេធំហើយអូនកុំបារម្ភពេកអី "
" បងមិនដឹងទេនាងច្រម៉ក់នេះខូចលើសកំរឹតកំពូលតែម្ដងហើយ "
" លូណា .... ស្ដាប់បងបណ្ដោយរ៉េនទៅបងថាពេលគេលេងអស់ចិត្តនឹងមកវិញហើយ "
" មកវិញអីបើគេបានជួបនឹងអ៊ុំជីមីនណាជឿថានៅតោស្អិតមិនព្រមចាកចេញទេ "
" មើលទៅឡូរ៉េនដូចជាស្រលាញ់អ៊ុំជីមីនដល់ហើយ " អេវីនងាប់ផ្ដើមឆ្ងល់នឹងចរឹកឡូរ៉េនដែលមានះចង់ជួបជីមីន
" ពេលខ្លះអូនយល់ថាពួកគាត់ទាំងពីរមានទំនាក់ទនងលើសពីអ៊ុំនិងក្មួយមិចទេ "
" អូនគិតច្រើនពេកហើយ ឡូវចេះចុះពួកយើងទៅលំហែលកាយបន្ដិចទៅល្អទេ "
" ល្អអូនខានដើរលេងជាមួយបងយូរហើយ "
" បើចឹងចាំអីទៀត តោះ! " អេវីនចាប់ដៃឲ្យលូណាចាប់ក្រោយមកទាំងពីរនាក់ក៏កាន់ដៃគ្នាចេញទៅក្រៅដើរលេងជាមួយគ្នាបាត់

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now