ភាគទី ៤៤

382 24 3
                                    

ព្រះអាទិត្យរះបញ្ចេញពន្លឺចាំងមកលើភពផែនដី ប៉ុន្ដែចាំងមិនដល់បន្ទប់របស់ស្រីតូចឡើយ
" ហុឹម! អូយ! " ឡូរ៉េនងើបឡើងទាំងរាងកាយទ្រុតទ្រាមមើលមិនយល់ផ្នែកខាងក្រោមនៅឈឺនៅឡើយកែវភ្នែកបិទសឹងមិនរួចព្រោះតែពន្លឺចាំងខ្លាំងពេក

ក្រាក!

សំលេងទ្វារបើកឡើងធ្វើឲ្យកាយតូចដែលអង្គុយនៅលើគ្រែងាករេទៅមើល
" យ៉ាងមិច? "
" ... " ឡូរ៉េនងាកមុខចេញមិននិយាយអ្វីដែលធ្វើឲ្យជីមីនក្ដៅស្លឹកត្រចៀកភាយៗ
" កុំមកធ្វើចរឹករឹងរួសដាក់យើង ឡូរ៉េន គីមដាយណារីស " ជីមីនសម្កត់សំលេងធ្ងន់ស្រែកសំលុតឡូរ៉េនតែនាងតូចនៅតែមិនតបខាំបបូរមាត់ក្ដោបដៃណែន
" អូយ! លែង... " សម្រឹបជើងធ្ងន់បោះជំហានទៅចាប់ច្របាច់ដៃរបស់ឡូរ៉េន
" មិនខ្លាំងទៀតទៅ "
" ហុឹស...ហាសហាស! " ឡូរ៉េនសើចបែបចំអកពេលមើលមុខរបស់ជីមីន
" សើចស្អី? "
" សើចអ៊ុំនឹងណា... ខ្ញុំអាណិតអ៊ុំណាស់ខំប្រឹងព្យាយយាមតាមស្រលាញ់គេតែចង់ក្រោយត្រូវអ្នកផ្សេងដណ្ដើមបាត់ ចរឹកអ៊ុំបែបនេះខ្ញុំមិនចម្លែកទេដែរមាតាមិនជ្រើសយកអ៊ុំនោះ ហាសហាស! អូច្រលំសើចចាំរ៉េនធ្វើជាយំវិញ ហុឹក.... ហុឹក... ៗ "
" ឯង? "
" វាយមកបើខ្លាំង សម្លាប់ខ្ញុំតែម្ដងទៅ " ជីមីនយាដៃរកទះឡូរ៉េនតែក៏ឈប់ពេលឡូរ៉េនងើយមុខសម្លក់គេ
" សម្ដីបានណាស់ន៎បាន... អ្ហឹម! " ជីមីនចាប់សក់របស់ឡូរ៉េនហើយឱនទៅថើបយ៉ាងកំរោល មិនថើបធម្មតាតែខាំញិចរហូតដល់បែកឈាមឆ្អាបតាមគេមមាត់ ដៃតូចស្រឡូនប្រឹងវាយតប់រុញរាងក្រាស់ចេញព្រោះតែវាឈឺណាមួយនាងតូចស្ទើរតែថប់ដង្ហើមទៅហើយ
" នេះជាការព្រមាន " ជីមីនប្រលែងការថើបយកមេដៃវាសមាត់ដែលប្រលាក់ឈាមមកលិតហើយញញឹមចុងមាត់ទៅកាន់ឡូរ៉េនរួចដើរចេញទៅ នាងតាមមើលដណ្ដើររបស់ជីមីនចាកចេញទៅផុតមុននឹងពោលក្នុងចិត្ត

(រឹងមាំឡើយរ៉េនឯងមិនអាចចុះចាញ់ឡើយ)

....
ព្រះនាងលូណាចូលមកក្នុងបន្ទប់វិញដកទូរស័ព្ទចូលមើលបណ្ដាញសង្គមរបស់រាជវង្ស ហ្រ្វីសុីខល ក្នុងចិត្តរៀងស្ទាក់ស្ទើរមិនដឹងថាគួរតេទៅឬអត់
" អើយ! ដល់ដំណាក់កាលនេះទៅហើយ ត្រូវតែប្រថុយ " និយាយចប់ទ្រង់ក៏ចុតតេទាំងភ័យខ្លាច

រីង... រីង!

ហ្វីននីអង្គុយអានសៀវភៅក្នុងដំណាក់សុខៗទូរស័ព្ទក៏រោទ៍ឡើង ដំបូងទ្រង់រៀងស្ទាក់ស្ទើរមិនចង់លើកតែពេលក្រលេកឃើញកូតប្រទេសខ្យូអ៊ូលយ៉ុងហ្គុកទ្រង់ក៏លើកទទួល
" អាឡូ! ហ្វីននីនិយាយ "
(ហ្វីន! គឺបងណា ព្រះនាងលូណា)
" បងលូណា? បងតេមកខ្ញុំកណ្ដាលយប់បែបនេះមានអ្វីសំខាន់ឬ? "
(អ្នកអង្គម្ចាស់នីគីនៅទេ?)
" ម្ចាស់បង? គាត់មិននៅទេ "
(មានដឹងថាគេទៅណាទេ? បងមានរឿងសំខាន់និយាយជាមួុយគេ)
" អូ! បើចឹងងាយស្រួលហើយ ពេលនេះគាត់ប្រហែលទៅដល់ខ្យូអ៊ូលយ៉ុងហ្គុកហើយ ចាំខ្ញុំផ្ញើរអាស័យដ្ឋានសណ្ឋាគារដែលគាត់ស្នាក់នៅឲ្យ "
(ប្រសើរហើយចឹងអរគុណហ្វីន)
" ដោយក្ដីរីករាយ " និយាយចប់ហ្វីននីក៏បិទទូរស័ព្ទទុករួចដកដង្ហើមធំដោយងើយឆ្ងល់
" មានរឿងអីចេះ? "

...
" ទឹក... ស្រេកទឹកណាស់ " ឡូរ៉េនភ្ញាក់ឡើងកណ្ដាលអាធ្រាតមានអារម្មណ៍ថាស្អកកស្រេកទឹក កាយតូចស្រឡូនព្យាយាមងើបក្រោកទៅរកទឹកតែក៏ចាប់អារម្មណ៍ថាជើងជាប់ច្រវ៉ាក់
" ចង្រៃមែន " ឡូរ៉េនខឹងចិត្តវាយច្រវ៉ាក់ទាំងឈឺដៃ
" មិនបាច់ខំប្រឹងទេ " សំលេងក្រលរបន្លឺឡើងមិនមើលក៏ដឹងថាអ្នកណា
" អ៊ុំគ្មានការងារធ្វើទេឬ ដើរចុះដើរឡើងចេញចូលៗ មិនធុញទេ " ឡូរ៉េននិយាយធ្វើទឹកមុខបែបធុញធ្រាន់
" កុំសំដីធ្លោះពេកចង់ត្រូវទៀតឬ "
" ហុឹស... ក៏ធ្វើទៅ កុំអំនួតពេក ហុឹម! គួរនិយាយឬអត់ណ៎! ការពិតទៅរបស់អ៊ុំគ្មានអីអស្ចារ្យផង " នាងតូចនិយាយហីៗហាក់មិនសូវចាប់អារម្មណ៍នឹងជីមីន
" គ្មានអីអស្ចារ្យ តែឯងក៏ធ្ងរក្រោយទ្រូងយើង "
" អើយ! សម្ដែងនឹង ខ្លាចអ៊ុំអន់ចិត្តក៏ចេះតែធ្ងរៗទៅកុំឲ្យមនុស្សចាស់អន់ចិត្ត អ៊ុំនេះចាស់ហើយមិនព្រមចាស់ទេនៅមកធ្វើបាបក្មេងស្រីទៀត តែថា... ធ្វើបាបអ្នកណាមិនដឹងតែសម្រាប់ខ្ញុំ កុំសង្ឃឹមថាអ៊ុំធ្វើសមបំណងនោះ "
" ល្អយើងក៏ចង់ដឹងដែលថាឯងអាចទ្រាំបានពេលណា មិញនេះប្រុងឲ្យគេលើកម្ហូបនិងទឹកមកឲ្យតែឡូវមិនបាច់ទេ បន្ដធ្វើចិត្តខ្លាំងទៀតទៅ " ជីមីនញញឹមចុងមាត់ហើយក៏ចេញទៅបាត់ទៅ
" ហុឺយ! អាអ៊ុំចង្រៃ.... "

ក្រូក!!

ពោះចាប់ផ្ដើមកូរព្រោះតែឃ្លាន ស្រេកទឹកក៏ស្រេកទឹក នាងអាចទ្រាំបានចុះកូនរបស់នាងនោះ
" គិតយ៉ាងមិចទៅ " ឡូរ៉េនឆ្លេរឆ្លាររកឆ្វេងស្ដាំក៏ប្រទះឃើញបន្ទប់ទឹក ក្ដីសង្ឃឹមបានលេចឡើង កាយដែលពេញដោយរបួសប្រឹងងើបដើរទៅរកបន្ទប់ទឹក

ព្រូស!

បានពាក់កណ្ដាលក៏ដួលតែនាងមិនបោះបង់ឡើយនៅតែប្រឹងក្រោកឈរដើរតម្រង់ទៅបន្ទប់ទឹកសារជាថ្មីទីបំផុតក៏ជោគជ័យ
" ទឹក! " ឡូរ៉េនបើកទឹករ៉ូប៊ីនេត្រង់ផឹកយ៉ាងស្រេក ទីបំផុតក៏ឆ្អែតដោយអស់កំលាំងក៏សន្លប់បាត់ទៅ

ប្លន់បេះដូង (SS3) Completed ✔️ Where stories live. Discover now